ស្ថាប័នកីឡាកាសពិភពលោក WWE ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក គីជាកន្លែងប្រជុំទៅដោយអ្នកកីឡាកាសកម្រិតពិភពលោកល្បីៗ។ តែបើក្រឡេកទៅមើលជ្រុងមួយផ្នែកនៃចំណូលចិត្តរបស់ពួកគេវិញម្តង គឺ Super Stars នៅ WWE សុទ្ធតែជាអ្នកគាំទ្រក្រុមបាល់ទាត់នៅអង់គ្លេសទៅវិញ។ ក្នុងនោះ មានកីឡាករដូចជា៖ John Cena ជាអ្នកគាំទ្រក្រុមបាល់ទាត់ Tottenham Hotspur Rey Mysterio ជាអ្នកគាំទ្រក្រុមបាល់ទាត់ Manchester United Triple H ជាអ្នកគាំទ្រក្រុមបាល់ទាត់...
យុវជន ២ រូបរបស់ ក្រុមបាលទាត់អាយុក្រោម១ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទី បានចុះកុងត្រាចូលរួមជាមួយក្លិបលីគកំពូលកម្ពុជា បឹងកេត កាលពីពេលថ្មីៗនេះ។ យុវជនទាំង ២ រូប នោះគឺ អ្នកចាំទី ហ៊ុល គីមហ៊ុយ និង ខ្សែបម្រើ សឿត ណាវ៉ា។ កីឡាករវ័យក្មេងទាំង ២ រូបនេះ នឹងត្រូវចូលរួមជាមួយនឹងក្រុមក្នុងការប្រកួតនឹងហ្វឹកហាត់នានា ត្រៀមរដូវកាលថ្មី ២០១៩ ដោយក្លិបនេះមិនមានមុខលើ...
លីគកំពូលកម្ពុជារដូវកាលកម្ពុជា បានបញ្ចប់ហើយ កាលពីពេលថ្មីៗនេះ ដោយក្រុមណាហ្គាវើល ជាម្ចាស់ជើងឯក។ ចំណែកឯក្រុម សូលទីឡូអង្គរ ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ដោយអាចរក្សាខ្លួននៅក្នុងលីគកំពូលកម្ពុជានៅរដូវកាលក្រោយបន្តទៀត។ ងាកមកមើលកីឡាករវិញ ក្រុមមួយនេះទើបតែបានប្រកាសលា ជាមួយកីឡាករក្នុងស្រុកចំនួន៤រូបភ្លាមៗ ក្រោយពីលីគកំពូលកម្ពុជាឆ្នាំ២០១៨ នេះបានបិទបញ្ចប់។ កីឡាករទាំង៤រូបនោះរួមមាន កីឡាករខ្សែការពារ ឡុង បូរាណ, កីឡាករខ្សែប្រយុទ្ធ ជឿន ពិសិដ្ឋ, កីឡាករខ្សែប្រយុទ្ធ កូរណៃ អាន់សារី, កីឡាករខ្សែការពារ សេង...
Pep Guardiola បានបង្កើតប្រព័ន្ធពិន័យថ្មីនៅ Man City ដែលហាមប្រាមកីឡាករមិនអោយប្រើទូរស័ព្ទនៅកន្លែងហ្វឹកហាត់ ជាពិសេសនៅអំឡុងពេលហ្វឹកហាត់ ។ ការហាមឃាត់នេះគឺគិតបញ្ចូលទាំងពេលវិភាគទម្រង់លេង ការប្រជុំក្រុម នៅGym និង នៅទីលានហ្វឹកហាត់ City Football Academy ។ យ៉ាងណាក៏ដោយកីឡាករនៅតែត្រូវបានអនុញាតិឱ្យប្រើទូរស័ព្ទនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ។ Pep សង្កត់ធ្ងន់លើការហ្វឹកហាត់នៅក្នុងរដូវកាលនេះ ដោយក្លិបចង់ការពារតំណែងជើងឯកដើម្បីបំបែកកំណត់ត្រាដែលនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះមិនមានក្រុមណាអាចការពារដំណែងជើងឯកបានឡើយ ។ Man City ក៏មានបំណងបង្កព្យុះភ្លៀងនៅ...
កីឡាករខ្សែប្រយុទ្ធជួរមុខ របស់ព័រទុយហ្គាល់ អស់ជាង ១ទសវត្ស Cristiano Ronaldo ពេលនេះបានធ្លាក់ចេញពីជម្រើសជាតិ ព័រទុយហ្គាល់ ជាលើកដំបូង។ ជុំវិញការមិនមានឈ្មោះក្នុងបញ្ជីឈ្មោះជម្រើសជាតិនេះ ត្រូវបានគេដឹងថាមិនមែនមកពីមូលហេតុកីឡាករនេះមានរបួសឡើយ តែរូបគេនៅបន្តលេងជាធម្មតានៅក្លិបអុីតាលី Juventus។ គួរបញ្ជាក់ផងដែរថា ព័រទុយហ្គាល់ ត្រូវត្រៀមប្រកួតមិត្តភាព ជាមួយ ប៉ូឡូញ និងស្កុតឡែន នៅក្នុងខែតុលានេះ។ ដូចនេះរូបគេនឹងបន្តមាន វត្តមានក្នុងប្រកួតមិត្តភាពទាំង២ដដែល ក្រោយពេលកីឡាកររូបនេះ បានបាត់ឈ្មោះពីបញ្ជីជម្រើសជាតិ ក្នុងការប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិក្រូអាត និងអ៊ីតាលី...
ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ហើយ ក្រុមជម្រើសជាតិកម្ពុជា និងត្រូវបើកទ្វារកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិ ប្រកួតតទល់ជាមួយនឹង ក្រុមជម្រើសជាតិទីម័រខាងកើត នៅថ្ងៃច័ន្ទ ទី១២ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ។ ដោយការប្រកួតមិត្តភាពអន្តរជាតិមួយនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទី។ សំបុត្រទស្សនានេះផងដែរ មានដាក់លក់នៅពហុកីឡដ្ឋានជាតិ ដោយតម្លៃសំបុត្រចែកចេញជា ២ប្រភេទ តែប្រភេទ ១: ១០,០០០៛ បានអស់បាត់ទៅហើយ ដោយនៅសល់តែ ប្រភេទ ២: ៥,០០០៛...
ក្រោយពីទំនេរមិនមានក្លិបលេងអស់រយៈពេលយ៉ាងយូរ Yaya Toure អតីតកីឡាកររបស់ Manchester City បានសម្រេចត្រលប់ទៅចូលរួមជាមួយក្លឹបក្រិក Olympiacos វិញហើយ ដោយបានច្រានសំណើពីក្លិបនៅអឺរ៉ុប អាស៊ី និង អាមេរិកជាច្រើន ។ កីឡាករសញ្ជាតិកូឌីវ័រ បានសម្រេចចិត្តទៅលេងឲ្យក្លិបចាស់វិញ នៅ ៥ ថ្ងៃបន្ទាប់ពីភ្នាក់ងាររបស់គេប្រកាសថា បានធ្វើតេស្ដិ៍សុខភាពជាប់ជាមួយក្លិបមួយក្នុងទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ។ Toure ធ្លាប់ជាកីឡាកររបស់ Olympiacos កាលរដូវកាល...
ទម្រាំក្លាយជាក្លឹបបាល់ទាត់ ដែលមានឈ្មោះល្បីជុំវិញពិភពលោក ក្លឹបល្បីៗទាំងអស់នោះ សុទ្ធតែបានចំណាយប្រាក់វាល់លានដុល្លាររៀងរាល់ឆ្នាំ ។ វិស័យកីឡាបាល់ទាត់ ជាកីឡាដែលមានការគាំទ្រជាច្រើនពីមហាជនជុំវិញពិភពលោក ហើយទាំងចំណូល និង ចំណាយរបស់ក្លឹបសុទ្ធតែច្រើនខ្លាំង ។ ខាងក្រោមនេះជាកំពូលក្លឹបបាល់ទាត់ទាំង ៨ ដែលចំណាយប្រាក់ច្រើនបំផុតនៅមួយទស្សវត្សរ៍ចុងក្រោយនេះ ៖ ១/ ក្លឹប Manchester City ចាយអស់ ១,៨ ពាន់លានដុល្លារ ២/ ក្លឹប Barcelona ចាយអស់...
កីឡាករវ័យក្មេង Julian Brandt នឹងជំនួសតំណែងអាវលេខ១០ របស់សិស្សច្បង Mesut Ozil ដែលប្រកាសចូលនិវត្តន៍។ គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ លោក Joachim Low បានសម្រេចផ្ទេរអាវលេខ១០ ទៅឲ្យ Julian Brandt វ័យ២២ឆ្នាំ ជាកីឡាកររបស់ក្លឹប Bayer Leverkusen ដោយសារតែឃើញពីទម្រង់លេងរបស់គេ មានការគួរឲ្យកត់សម្គាល់ ដែលអាចវិវត្តខ្លួនក្លាយជាកីឡាករល្បីមួយរូបតំណាងជាតិនាពេលអនាគត។ គួរបញ្ជាក់ផងដែរថា Ozil បានសម្រេចចូលនិវត្តន៍...
ខ្សែការពារស្លាប Marcelo បាននិយាយថា ខ្លួននឹងបន្តលេងឲ្យ Real Madrid ដល់ទីបញ្ចប់។ កីឡាករប្រេស៊ីល បាននិយាយបន្តប្រាប់ទូរទស្សន៍ Real Madrid ថា៖ «ខ្ញុំសប្បាយចិត្តណាស់ជាមួយ Real Madrid។ Real Madrid គឺជាផ្ទះរបស់ខ្ញុំ ហើយកុងត្រាខ្ញុំនៅសល់ពេលជាច្រើនឆ្នាំទៀត។ ខ្ញុំគិតថា វាជារឿងល្អដែលខ្ញុំត្រូវនិយាយឲ្យច្បាស់ៗអ៊ីចឹង ព្រោះកន្លងមកមានពាក្យចចាមអារ៉ាមជាច្រើន។ ខ្ញុំតែងតែប្រឹងប្រែងអស់ពីសមត្ថភាពពេលលេងឲ្យក្លិបមួយនេះ»។ Marcelo បានបន្តទៀតថា ខ្លួននៅតែមានភាពសប្បាយរីករាយបន្តលេងឲ្យក្លិបយក្សអេស្ប៉ាញ...