ការមកដល់ថ្មីនារដូវកាលទី ៤ នេះពិតជាមិនធម្មតានោះទេ កម្មវិធី Killer Karaoke Cambodia បានកែច្នៃឱ្យកាន់តែប្លែកភ្នែកសម្រាប់កម្មវិធីដ៏រន្ធត់ព្រឺព្រួចមួយនេះ ។ ពិធីករលេងសុទ្ធតែឈុតព្រានព្រៃ និង ឈុតបែបខ្មែរផ្សេងៗ ហើយឆាកក៏កាន់តែប្លែកដែលមើលទៅគឺពិតជាមិនរង់ចាំទស្សនាមិនបាន ។ ក្រៅពីនេះក៏មានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់អ្នកដែលបានចូលរួមលេងក្នុងកម្មវិធីនេះផងដែរ ។ ម្ចាស់ជ័យលាភីរដូវកាលទី ៤ នេះនឹងអាចឈ្នះទឹកប្រាក់រហូតដល់ទៅ 44,444 ដុល្លា និង ទឹកប្រាក់ចំនួន 4,444 ដុល្លាសម្រាប់អ្នកឈ្នះប្រចាំសប្តាហ៍ផងដែរ ។...
សឹងតែមិននឹកស្មានដល់ កុមារាម្នាក់ឈ្មោះ ស៊ាប សៀវហេង អាយុ ១២ ឆ្នាំបានឡើងមកលើឆាកប្រកួតសមត្ថភាព Cambodia’s Got Talent ដោយបានជ្រើសយកបទបង្ហាញមួយដែលមិនគួរឱ្យជឿ ។ គ្រាន់តែឡើងដល់ឆាកភ្លាម សៀវហេង បានដាក់កំណាព្យប៉ុន្មានឃ្លាធ្វើឱ្យអ្នកទស្សនា និង គណកម្មការស្រឡាំងកាំងតែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ សៀវហេង បានបកស្រាយពន្យល់នូវគ្រឹះអក្សរសាស្ត្រខ្មែរដែលធ្វើឱ្យមានសំឡេងគាំទ្រពេញស្ទូឌីយោតែម្តង ៕ សូមទស្សនាវីដេអូខាងក្រោម៖ អត្ថបទដោយ៖ Yanouk
ចង់បានផលិតផលសាមសុងប្រើប្រាស់ គ្មានពេលណាដែលល្អដូចពេលនេះទេ! ថែមក៏ថែម រង្វាន់ក៏រង្វាន់ ហើយអាចបង់រំលស់ដោយគ្មានការប្រាក់ទៀត នៅចាំដល់ពេលណាមួយឆ្នាំមានតែម្តង!!! ដើម្បីកុំឲ្យកាដូដ៏មហាសាលប្រចាំឆ្នាំនេះ របូតចេញពីដៃលោកអ្នក សូមប្រញាប់រួសរាន់អញ្ជើញមកឥឡូវនេះ ព្រោះប្រូម៉ូសិនមានសុពលភាពត្រឹមថ្ងៃទី៣១សីហាតែប៉ុណ្ណោះនៅតាមហាងទំនើបសាមសុងដែលបានកំណត់(ស៊ុនស៊ីម៉ិចកូ,K4, AEON Mall , KM Center, KLD3 -ល-)។ នេះជាឱកាសដ៏កម្រសម្រាប់អ្នក ព្រោះការចំណាយដែលទទួលបាន ចំណេញកាន់តែច្រើន មកវិញហើយថែមទាំងនាំសោភណភាពថ្មីជូនគេហដ្ឋាន, ការកម្សាន្តជូនគ្រួសារ និង សម្ភារៈប្រើប្រាស់ដ៏ទំនើប និង ទាន់សម័យតាមក្ដីប្រាថ្នាពីសាមសុងក្នុងខ្ទង់ចំណាយដ៏ឆ្លាតវៃនាឱកាសនៃការផ្ដល់កាដូដ៏មហាសាល...
ប្លែកទៀតហើយ! គ្រាន់តែរូបប៉ុន្មានសន្លឹកនេះសោះ ឃើញថាប្លែកចង់ទស្សនាទៅហើយ! តើរដូវកាលទី ៤ នេះមានអ្វីកាន់តែពិសេស ? ភាពអស្ចារ្យ ថ្មី ប្លែក រំភើប រន្ធត់ ព្រឺព្រួច បានត្រឡប់មកទៀតហើយក្នុងកម្មវិធីកម្សាន្តសប្បាយរីករាយដ៏សម្បូរបែប គឺកម្មវិធី Killer Karaoke Cambodia រដូវកាលទី ៤ ។ កុំភ្លេចណា! រង់ចាំទស្សនាទាំងអស់គ្នានឹងផ្សាយជូនទស្សនានៅថ្ងៃអាទិត្យ ទី ១៩ ខែសីហា...
ការសម្តែងដ៏ស្រៀវសាច់មួយរបស់បេក្ខជនក្នុងកម្មវិធី Cambodia’s Got Talent ក្នុងវគ្គ Judge Audition សប្តាហ៍ទី ២ បានធ្វើឲ្យសាលទាំងមូលស្ងាត់ជ្រាបតែម្តងដោយសារការសម្តែងរបស់បេក្ខជន ។ លោក កែវ ពៅ អាយុ ៥៨ ឆ្នាំបានចូលរួមប្រកួតក្នុងកម្មវិធី Cambodia’s Got Talent ដោយយកការសម្តែងកាយកម្លាំងមកង្ហាញដោយលោកបានយកដំបងដែកជាច្រើនកំណាត់មកវាយលើខ្លួនឯងឡើងកោងដែកគ្មានសល់ ។ មិនត្រឹមតែប៉ុណ្ណោះលោកបានយកលួសមករុំព័ទ្ធខ្លូនយ៉ាងតឹង ហើយយកលំពែងមកជង់ ក រហូតដាច់លួសទាំងអស់...
បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងនារដូវកាលទី ១ កន្លងមក ពេលនេះកម្មវិធី The Voice Kids Cambodia ដល់ថ្ងៃចាប់ផ្តើមចាក់ផ្សាយរដូវកាលទី ២ ទៀតហើយ ។ សូមកុំខកខានឲ្យសោះ! យប់នេះម៉ោង ៨ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV យើងនឹងបានឃើញពន្លកកុមារដែលមានសំឡេងពីរោះៗចូលមកបង្ហាញសមត្ថភាពក្នុងសប្តាហ៍ដំបូងវគ្គ Blind Audition ។ លោក ព្រាប សុវត្ថិ កញ្ញា ឱក...
កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៨ កុមារកម្ពុជា ចំនួន ៧ នាក់ទទួលបានការវះកាត់ព្យាបាលជំងឺបេះដូងពីកំណើតដោយឥតគិតថ្លៃតាមរយៈគម្រោងសប្បុរសធម៌ព្យាបាលជំងឺបេះដូងនៅកម្ពុជា ។ មូលនិធិមន្ទីរពេទ្យ បំរ៉ុងរ៉ាត់ និង មន្ទីរពេទ្យអន្តរជាតិ បំរ៉ុងរ៉ាត់ រួមជាមួយស្ថានទូតព្រះរាជាណាចក្រថៃប្រចាំនៅព្រះរាជាណាកម្ពុជា ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មន្ទីរពេទ្យកាល់ ម៉ែត និង ក្រុមហ៊ុនអាកាសចរណ៍ថៃ អ៊ែរ អេស៊ា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី...
ក្រឡេកមកមើលតារាចម្រៀងរូបស្រស់សោភាសំឡេងផ្អែមស្រទន់កញ្ញា សួស វីហ្សា នឹងត្រូវចូលខ្លួនមកធ្វើជាគណកម្មការសម្រាប់កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” ដែលនឹងធ្វើការចាក់ផ្សាយនៅថ្ងៃស្អែកនេះហើយគឺ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៨ នេះហើយ ។ តាមរយៈកម្មវិធីដ៏ល្បីល្បាញនេះគ្រប់គ្នាកំពុងតែរង់ចាំមើលថាការងារក្នុងនាមជាគ្រូបង្វឹកក្នុងកម្មវិធីដ៏ល្បីល្បាញពេញពិភពលោកដែលកញ្ញា សួស វីហ្សា នឹងត្រូវរ៉ាប់រងជាលើកទីមួយនេះនឹងទទួលបានផ្កែផ្កាយ៉ាងណា? ហើយនឹងមកដក់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ ។ ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នា! ហើយថាតើកញ្ញានឹងធ្វើបានល្អយ៉ាងណានោះ គឺយប់ស្អែកនេះវេលាម៉ោង...
ពិតជាមិនធម្មតានោះទេ រឿង «ផ្កាថ្ម» ត្រូវបានកត់សម្គាល់ថាជារឿងភាគដែលកំពុងតែកក្រើកខ្លាំងក្នុងវិស័យភាពយន្តភាគខ្មែរដែលកំពុង តែចាក់បញ្ចាំងរៀងរាល់ថ្ងៃ ចន្ទ អង្គា ពុធ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ។ កញ្ញា មាន សូនីតា ដែលសម្តែងជាតួឯកស្រីនៅក្នុងរឿងកំពុងតែទទួលបានការគាំទ្រខ្លាំងនោះ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍កាន់ តែខ្លាំងទៅលើការសម្តែងដ៏ស័ក្កិសមរបស់នាងដែលត្រូវដើរតួជាមនុស្សស្រីម្នាក់ដ៏រឹងមាំ ជំនះរាល់ឧបសគ្គតាំងពីតូចរហូតសល់ធំ ។ ទាក់ទងទៅនឹងការសម្តែងនេះដែរកញ្ញា មាន សូនីតា បាននិយាយថា ថ្វីត្បិតតែពេលនេះមិនមែនជាការសម្តែងលើកទីមួយសម្រាប់នាង ប៉ុន្តែវាគឺជាលើកទីមួយក្នុងការលេចមុខនៅក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលជាប្រភេទរឿងភាគវែង ហើយរឿងនេះផងដែរ...
នៅសល់តែ ៥ ថ្ងៃទៀតទេ ការកុម្ម៉ង់ទុក Galaxy Note9 រួមជាមួយនឹងការផ្តល់ជូននូវកាដូពិសេសៗជាច្រើនសន្ធឹកសន្ធាប់ នឹងផុតកំណត់ហើយ ។ សូមរំឭកផងដែរថា រាល់ការកុម្ម៉ង់ទុកមុននូវកំពូលស្មាតហ្វូនឥទ្បូវនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា៖ – កាស Samsung U-FLEX ដ៏កាលីបមួយដែលមានតម្លៃ $59 ។ – ស្រោម LED ដ៏ស្រស់ស្អាតមួយដែលមានតម្លៃ $69 ។ –...