ពិតជាប្លែក និង អស្ចារ្យ ថែមទៀត ដែលម្ចាស់ ផ្ទះស្នាក់នៅមួយឈ្មោះថា Bong Thom Homestay ដែលមានទីតាំងនៅស្រុកបន្ទាយស្រី ខេត្តសៀបរាប បានរៀបចំតុបតែងយ៉ាងស្រស់ស្អាត បែបធម្មជាតិ ដែលកំពុងពេញនិយម និង មានការទាក់ទាញ ភ្ញៀវទេសចរបរទេសយ៉ាងខ្លាំង ។ នៅក្នុង Bong Thom Homestay មានផ្ទះបុរាណ ដែលមានអាយុជាង ១០០ ឆ្នាំ...
ឥឡូវនេះ រដ្ឋាភិបាល និង អង្គការ JICA មានគម្រោងបង្កើតទីក្រុងឆ្លាតវៃ ( Smart Cities) អាស៊ាន-ជប៉ុន តាមគម្រោងរបស់អង្គការ JICA បានជ្រើសរើសយកទីក្រុងចំនួន ៣ ដើម្បីបង្កើតទីក្រុងឆ្លាតវៃរបស់អាស៊ាន ក្នុងនោះ គេបានសម្រេចជ្រើសយកទីក្រុងសៀមរាប ក្រុងបាត់ដំបង និង រាជធានីភ្នំពេញ ។ នៅក្នុងជំនួបមួយ ជាមួយឯកឧត្តម ហង់ ពៅ...
ក្នុងឆ្នាំ ២០១៩ កន្លងទៅក្រសួងសាធារណការ និង ដឹកជញ្ជូន រកប្រាក់ចំណូលសម្រាប់រដ្ឋបានជាង ៤៨,៥ ពាន់លានរៀល (ប្រមាណ ១១,៨៩ លានដុល្លារ) ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៩ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ។ ចំពោះប្រភពចំណូលច្រើនជាងគេ គឺការលក់លេខចុះបញ្ជីយានយន្ត មានប្រមាណ ១,៥ លានដុល្លារ និង ការពិន័យ...
ប្រជាពលរដ្ឋជាង ៨ ០០០គ្រួសារ ដែលរស់នៅ ស្របតាមដងស្ទឹងមង្គលបុរី ក្នុង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រឈមនឹងការខ្វះទឹកប្រើប្រាស់ ដោយសារតែទឹកស្ទឹងមានការរីងស្ងួត ហើយយ៉ាងយូរក្នុងរយៈពេល ៣ ឬ ៤ថ្ងៃទៀត ទឹកស្ទឹងនឹងរីងតែម្តង ហើយស្រូវប្រាំងប្រជាពរដ្ឋរាប់ពាន់ហិកតា ត្រូវប្រឈមនឹងការខូចខាតផងដែរ ។ ដើម្បីដោះស្រាបញ្ហាខ្វះទឹកប្រើប្រាស់នេះ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក...
នេះអាចចាត់ទុកជារោងចក្រគំរូមួយ សម្រាប់រោងចក្រដទៃទៀត ដែលរោងចក្រមួយនេះបានបង្កើតបណ្ណាល័យមួយ នៅក្នុងរោងចក្រ ដើម្បីទុកសម្រាប់ឱ្យកម្មករ កម្មការិនី ចូលអាន នៅពេលសម្រាកពីការងារ ដើម្បីបង្កើនចំណេះដឹង កាត់បន្ថយនូវការមើលទូរស័ព្ទ ។ បណ្ណាល័យនេះ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០២០ នេះ ។ រោងចក្រគំរូ ដែលបង្កើតបណ្ណាល័យ-មណ្ឌលធនធាន សម្រាប់ឱ្យកម្មករ កម្មការិនីអាន នៅពេលសម្រាកពីការងារនេះគឺមានឈ្មោះ មេតថេក...
បន្ទាប់ពីគ្រោះមហន្តរាយ រលំបាក់អគារកម្ពស់ ៧ជាន់ នៅខេត្តកែប ហើយអាជ្ញាធរ និង សមត្ថកិច្ចចម្រុះបានធ្វើការរើ កកាយ ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះ ដែលជាប់នៅក្នុងសំណង់អគារបាក់រលំនោះ រហូតមកដល់ពេលនេះ អាជ្ញាធរ និង សមត្ថកិច្ចចម្រុះ បានធ្វើការបោសសម្អាតទីកន្លែងសំណង់អគារនោះ រួចរាល់ហើយ ហើយក៏បាននិមន្តព្រះសង្ឃមកធ្វើពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងគំនរអគារបាក់រលំនោះ ។ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២០ ម្សិលម៉ិញនេះ...
លោក Qasem Soleimani ជាមេបញ្ជាការកងទ័ពអ៊ីរ៉ង់ត្រូវបានស្គាល់ថា ជាមនុស្សដែលមានការប្រុងប្រយ័ត្ន និង មានលក្ខណៈសំងាត់បំផុតក្នុងការផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយ ប៉ុន្តែសហរដ្ឋអាមេរិក មានបច្ចេកទេសដ៏ខ្លាំងក្លាក្នុងការសម្លាប់លោក ។ អាវុធដ្រូនរបស់អាមេរិកប្រភេទ MQ-9 បានបាញ់តម្រង់ឆ្ពោះទៅក្បួនដង្ហែរដែលកំពុងចាកចេញពីព្រលានយន្តហោះអន្តរជាតិអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានសម្លាប់លោក Soleimani និង លោក Abu Mahdi al Muhandis ឬ Hashd al Shaabi...
ក្រោយពីក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើការប្រកាសលក់លេខពិសេសផ្ទាល់ខ្លួនបានតែពីរថ្ងៃប៉ុណ្ណោះ គេសង្កេតឃើញមានរថយន្តទំនើបៗ មួយចំនួនបានពាក់ស្លាកលេខពិសេសផ្ទាល់ខ្លួននោះយ៉ាងព្រោងព្រាត ដែលនេះសរបញ្ជាក់ឱ្យឃើញថា ប្រជាពរដ្ឋដែលមានជីវភាពធូរធារនោះ គឺពួកគាត់មិនរុញរា និង ការចំណាយ សម្រាប់ការទិញលេខពិសេសផ្ទាល់ខ្លួននោះទេ ទោះបីជាលេខពិសេសនោះ មានតម្លៃខ្ពស់យ៉ាងណាក៏ដោយ ។ រូបភាព ដែលរថយន្តទំនើបៗពាក់ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកធ្វើការបង្ហោះ និង ស៊ែរចែកចាយតៗគ្នាយ៉ាងព្រោងព្រាត ។ នៅពេលឃើញរូបភាពបែបនេះ មានអ្នកចូលទៅខំមិនថា អ្នកមាននៅក្នុងស្រុកខ្មែរយើងឥឡូវគឺមិនធម្មតានោះទេ គ្រាន់តែលេខពិសេសផ្ទាល់ខ្លួនចេញមកភ្លាម ទោះជាមានតម្លៃថ្លៃខ្ពស់យ៉ាងណា...
នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២០ ជនជាតិចិនប្រុស ស្រីចំនួន ៦១ នាក់ ត្រូវបានកម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា បណ្តេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។ លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី បានឱ្យដឹងថា ដោយមានការចង្អុល និង ដឹកនាំពីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កម្លាំងនាយកដ្ឋានស៊ើបអង្កេត...
ពិតជាគួរឱ្យកោតសេសសើរខ្លាំងណាស់ ដែលជនជាតិខ្មែរមួយរូប បានរចនាស្ពានអាកាសថ្មើរជើង ជារូប 3D យ៉ាងស្រស់ស្អាត មើលទៅពិតជាអស្ចារ្យខ្លាំងណាស់ ។ ប្រសិនបើ នៅក្នុងរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង តាមរចនាបទស្ពានអាកាស 3D បែបនេះមិនដឹងជាស្រស់ស្អាត និង ទាក់ទាញយ៉ាងណានោះទេ ។ ស្ពានអាកាសថ្មើរជើង 3D ដ៏ស្អាតនេះ ត្រូវបាន គណនីហ្វេប៊ុកមួយ មានឈ្មោះ Thourin Heng បានបង្ហោះ ឱ្យប្រិយមិត្តដឹង...