Edit

ប្រទះភ្នែកឃើញសត្វតោ ពួនជិតផ្ទះ ភ័យស្លន់រត់ទៅហៅប៉ូលិសឱ្យជួយ ដល់មកឃើញពិត ដាច់ចង្កេះ

មន្ត្រី​ការពារ​សត្វ​ព្រៃ​នៅ​ប្រទេស​កេនយ៉ា ត្រូវ​បាន​ពលរដ្ឋ​ទាក់ទង​រាយការណ៍​ពី​ការ​ប្រទះ​ឃើញ​សត្វ​តោ​មួយ​ក្បាល ដែល​បាន​ពួន​នៅ​គុម្ព​សួន​ក្បែរ​ផ្ទះ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ខាង​មន្ត្រី​ទាំង​នោះ​មក​ដល់​អម​ដោយ​អាវុធ​ការពារ​ខ្លួន ប៉ុន្តែ​បែរ​ជា​ដាច់​ចង្កេះ និង រក​ឃើញ​ថា អ្វី​ដែល​ពលរដ្ឋ​បាន​រាយការណ៍​នោះ គឺ​ត្រឹម​ជា​ថង់​ដាក់​ឥវ៉ាន់​រូប​តោ​មួយ​ទៅ​វិញ។

ខលមកដើម្បីបោកលុយ តែប៉ះខាងស្រីឆ្លាត បន្លំញ៉ែអ្នកបោកវិញ ភ្លេចអស់រឿងបោកអស់រលីង

មួយរយៈក្រោយនេះ ក្រុមអ្នកឆបោកតាមទូរស័ព្ទ ដែលភាគច្រើននៅប្រទេសថៃគេហៅថា Call Center បានកំពុងតែវាយលុកយ៉ាងខ្លាំងទៅលើមហាជន​ ដោយពួកអ្នកទាំងនោះតែងតែខលមកបង្កើតរឿងបញ្ឆោតឱ្យផ្ញើលុយទៅខ្លួន ហើយក្នុងនោះក៏មានជនរងគ្រោះជាច្រើនមកហើយដែរ តែក៏មានអ្នកខ្លះក៏បានរួចខ្លួនបាន ព្រោះតែភាពឆ្លាតវៃ។

បំបែកកំណត់ត្រាពិភពលោក ព្រោះតែធ្វើការឱ្យក្រុមហ៊ុនតែមួយគត់ រយៈពេល ៨៤ ឆ្នាំ

បុរស​វ័យ​ចំណាស់​ម្នាក់ ជាប់​ឈ្មោះ​លើ​កំណត់ត្រា​ពិភពលោក ជា​បុគ្គលិក​គំរូ​មួយ​រូប ដែល​ស្មោះ​ស្ម័គ្រ​បម្រើការ​ឱ្យ​ក្រុមហ៊ុន​តែ​មួយ​គត់​រយៈពេល​រហូត​ដល់ ៨៤ ឆ្នាំ។ តាម​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចេញ​ផ្សាយ​ថា លោក​តា Orthmann ចាប់​ផ្ដើម​បម្រើការ​ក្នុង​រោងចក្រ​ផលិត​ក្រណាត់​មួយ​ឈ្មោះ

សេវទុកទៅ! ឆ្ងល់រឿងអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អាចទាក់ទងលេខនេះ មាន ២៥ ខេត្ត-ក្រុង

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ នេះ បានជម្រាបជូនលេខទូរស័ព្ទរបស់លោកស្នងការរង នៃស្នងការដ្ឋាននគរបាល តាមបណ្តារាជធានី

ចង់ទិញដីគេឆាប់បាន ផ្លូវក្នុងប្រាប់ឱ្យពឹងគេយកលុយទៅកប់ មានអីគេបោកអស់ជិត ១​ លានដុល្លារ

ជំនឿដោយការចេះពិចារណា អាចជួយឱ្យមនុស្សភ្លឺស្វាងនៅក្នុងផ្លូវមួយចំនួនបាន តែជំនឿខ្លះដែលការជឿដោយងប់ងល់ខ្វះការពិចារណា វាអាចធ្វើឱ្យបំផ្លាញខ្លួនយើងវិញមិនតិចទេ ជាក់ស្តែងដូចជាករណីខាងក្រោមនេះ ដែលចាញ់បោកគេដោយសារការជឿរហូតអស់ពីខ្លួន។ ស្ត្រីជនជាតិថៃម្នាក់បានឱ្យដឹងពីបទពិសោធខ្លួនទាក់ទងនឹងរឿងនេះថា ខ្លួនធ្លាប់បានចាញ់បោកគេអស់ជាង ១ មួយលានដុល្លារឯណោះ

ស្រឡាញ់ពេក បុរសម្នាក់ដេកឱបសពប្រពន្ធជាង ២០ ឆ្នាំ ទម្រាំដាច់ចិត្តយកទៅបូជា

បុរស​វ័យ ៧២ ឆ្នាំ​ម្នាក់​នៅ​ប្រទេស​ថៃ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ពាសពេញ​បណ្ដាញ​សង្គម ក្រោយ​រូប​លោក បាន​រស់​នៅ​ជាមួយ​សាកសព​ភរិយា​លោក​ក្នុង​ផ្ទះ​រយៈពេល ២១ ឆ្នាំ ដោយ​សារ​តែ​ក្ដី​ស្រឡាញ់​ចំពោះ​ប្រពន្ធ​ធំធេង និង

បាត់កូនទើបកើត ដើររកស្លេកមុខ រកចុះឡើងឃើញក្នុងកាតាបរៀនកូនបង​

ជាធម្មតា កាលណាតែមានប្អូនទើ​បតែកើត បណ្តាបងៗប្រុសស្រីក៏តែងតែស្រឡាញ់ ក៏ដូចជាក្នាញ់ហួងហែងប្អូនជានិច្ច មើលទៅពិតជាគួរឱ្យស្រឡាញ់ណាស់ ដូចគ្នាជាមួយនឹងរឿងរ៉ាវថ្មីៗមួយនេះនាប្រទេសថៃ ដែលកំពុងតែធ្វើឱ្យមហាជនរំជួលចិត្តមិនតិចឡើយ។ ដោយមានគណនី មួយបានផុសឱ្យដឹងដូច្នេះថា មានអ្នកម្តាយម្នាក់ភ័យស្លន់ស្លោខ្លាំង

នេះជាបន្ទប់សណ្ឋាគារទាំង ១០ ដែលថ្លៃជាងគេលើលោក គេងមួយយប់ ១៥ ម៉ឺនដុល្លារក៏មាន

តើអ្នកធ្លាប់ឆ្ងល់ទេថា តើសណ្ឋាគារដែលថ្លៃជាងគេក្នុងលោកមានអ្វីខ្លះ? ជាធម្មតាបន្ទប់តម្លៃថ្លៃអាចរាប់ចាប់ពី ២០០ ទៅ ៥០០ ដុល្លារ អាចថាថ្លៃបំផុតហើយសម្រាប់មនុស្សទូទៅ ប៉ុន្តែក្នុងអត្ថបទនេះ បន្ទប់សណ្ឋាគារទាំងនេះ

ហ៊ានទៅទេ? ៧ កន្លែងលើពិភពលោក ពេលបានឈានជើងចូលដឹងតែព្រឺឆ្អឹងខ្នង ភ្នែកនៅកញ្ចឹង-ក

ពិភពលោកត្រូវបានគ្របដណ្ដប់ដោយកន្លែងដ៏ស្រស់ស្អាតប្លែកភ្នែកជាច្រើន ប៉ុន្តែក៏មានកន្លែងពោរពេញដោយភាពភ័យខ្លាច និង រន្ធត់ជាច្រើនដូចគ្នា។ ការតុបតែងធ្វើពីឆ្អឹងមនុស្ស តុក្កតាដ៏គួរឱ្យភ័យខ្លាច ទីក្រុងដែលគេបោះបង់ចោល និង កន្លែងដែលមានលាយឡំភាពភ័យរន្ធត់ពីធម្មជាតិ គឺពិតជាគួរឱ្យភ័យខ្លាចខ្លាំងណាស់

គុណម្ចាស់ ៥ ព្រះអង្គ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និមន្ដចេញទេសនាទីណា ផ្អើលអស់ញាតិញោមទីនោះ

នៅព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យកសាសនាព្រះពុទ្ធ គឺជាសាសនារបស់រដ្ឋ។ វិស័យព្រះពុទ្ធសាសនាចាក់ឫសគល់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណកាលមកម្ល៉េះ ពិសេសសម័យអង្គរ និង មកដល់បច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ ព្រះពុទ្ធសាសនាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តគំនិតរបស់ប្រជាជនឱ្យប្រកាន់ភ្ជាប់នូវអំពើរល្អ ចេះជួយអ្នកដទៃ មានចិត្តមេត្តាករុណា