កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ នេះនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងពីបុរសជប៉ុនម្នាកក់មានផ្ទុកវីរុស Covid-19 នៅខេត្តសៀមរាប ។ ក្នុងនោះដែររកឃើញថា មនុស្ស ៤នាក់បានប៉ះពាល់ដោយផ្ទាល់ដោយ និង ៤០នាក់ប៉ះពាល់ដោយប្រយោល ។ ដោយឡែកនៅក្នុងសេចក្ដីជូនដំណឹងនោះ មានភ្ជាប់ជាមួយរូបភាពមួយចំនួនពីមនុស្សជាច្រើនបានចូលផ្ដល់ចម្លើយទៅកាន់ក្រសួង ហើយរូបភាពមួយដោយមានបុរសម្នាក់អង្គុយ និង ៣នាក់ទៀតឈរដែលនាំឱ្យគេគិតថាអ្នកទាំង ៤ នោះជាអ្នកដែលប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជប៉ុននោះ ។ រហូតមកដល់ថ្ងៃទី៦ ខែមីនា...
ដោយសារតែផ្ទុះឡើងនូវជំងឺ Covid 19 ពាស់ពេញពិភពលោកនោះ បានធ្វើឱ្យមានតម្រូវការ ការប្រើប្រាស់ម៉ាស់យ៉ាងច្រើន រហូតផលិតលែងទាន់ ហើយអ្នកលក់ម៉ាស់មួយចំនួន បានឆក់ឱកាសលក់ម៉ាស់ ក្នុងតម្លៃយ៉ាងថ្លៃ ចាប់ពី ១៥ ទៅ ២០ដុល្លារ ក្នុងមួយដុំ ដែលកាលពីមុនផ្ទុះជំងឺ Covid 19 នោះ គេលក់ក្នុងតម្លៃតែ ២០០០ រៀល ទៅ ៨០០០រៀលប៉ុណ្ណោះក្នុងមួយដុំទៅតាមគុណភាពម៉ាស់ ។ អ្វីដែលគួរឱ្យកោតសរសើរ...
នេះអាចចាត់ទុកថាជារូបភាពដំបូងហើយនៅប្រទេសកម្ពុជា ដែលមានគ្រូពេទ្យជាច្រើននាក់ចាប់ផ្ដើមស្លៀកឯកសណ្ឋានការពារវីរុស Covid-19 ដើម្បីហ្វឹកហាត់ត្រៀមប្រយុទ្ធប្រឆាំងនឹងវីរុសដែលកំពុងរីករាលដាលស្ទើរពាសពេញពិភពលោក ។ នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យខេត្តបាត់ដំបង បានបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យរបស់ខ្លួនជាច្រើននាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីវីរុស Covid-19 ។ ក្នុងនោះគ្រូពេទ្យគ្រប់រូបតម្រូវឱ្យស្លៀកឯកសណ្ឋានការពារ ជាមួយនឹងការហ្វឹកហាត់ប្រើសម្ភារផ្សេងៗទៀត ។ នេះជាការបណ្ដុះបណ្ដាលទ្រង់ទ្រាយធំមួយនៃមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីត្រៀមប្រយុទ្ធប្រឆាំងនឹង Covid-19 ៕ សូមទស្សនារូបភាពដូចខាងក្រោម៖ អត្ថបទដោយ៖ Tomson
ប៉ុន្មាននាទីមុននេះ (ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០) តាមរយៈទំព័រហ្វេសប៊ុក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» បានចេញនូវសេចក្តីជូនដំណឹងដល់ប្រពលរដ្ឋបានជ្រាប ទាក់ទងនឹងការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ តទៅ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ «សេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីត្រួតពិនិត្យសារជាតិស្រវឹង ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ តទៅ នៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង ១៤ ចាប់ពីវេលាម៉ោង ២៣:០០ នាទី...
ដើម្បីលើកស្ទួយស្នាដៃរបស់បុព្វបុរសសម័យយដើម សារមន្ទីរកុលាលភាជន៍អង្គរភូមិតានីមានគម្រោងផលិតចម្លងកុលាលភាជន៍បុរាណឡើងវិញ ។ ហើយដើម្បីឱ្យប្រជាពលរដ្ឋក្នុងភូមិ មានឱកាសផលិត និង ធ្វើឱ្យការផលិតកុលាលភាជន៍រស់ឡើងវិញ ជាប្រយោជន៍ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់នោះផងដែរ ។ បុគ្គលិកផ្នែកបច្ចេកទេសនៃសារមន្ទីរកុលាលភាជន៍អង្គរភូមិតានី លោក វង្ស សាវុទ្ធី បានឱ្យដឹង ថា កុលាលភាជន៍ ដែលយកទៅតាំងបង្ហាញនៅពិធីតាំងព័រណ៍ កាលពីពេលថ្មីៗនេះ គឺជាកុលាលភាជន៍ ដែលផលិតឡើងវិញ ដោយចម្លងពីកុលាលភាជន៍បុរាណ ដែលបានរកឃើញពីស្ថានីយឡបុរាណសម័យអង្គរនានាក្នុងតំបន់អង្គរ ។ សារមន្ទីរមានគម្រោងមួយ ដើម្បីលើកកម្ពស់គម្រោងឡបុរាណនៅភូមិ ដោយបង្កើតរោងជាងកុលាលភាជន៍ដើម្បីឱ្យប្រជាពលរដ្ឋក្នុងភូមិ...
ប្រិយមិត្តបានដឹងរួចមកហើយ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅលោក យិន ហេង ហៅ ចំប៉ីខ្មៅ បានសម្រេចចិត្តសាងផ្នួសបួសជាព្រះសង្ឃដើម្បីសងគុណឪពុកម្តាយ បន្ទាប់ពីខ្លួនបានរួចមានសេរីភាពពីមន្ទីរឃុំឃាំងព្រៃស ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ យ៉ាងណាមិញ បន្ទាប់ពីបានបួសមួយរយៈខ្លីរួចមក ពេលនេះលោក យិន ហេង ហៅ ចំប៉ីខ្មៅ ត្រូវបានគេដឹងថា បានសឹកពីភេទជាព្រះសង្ឃវិញហើយ និង បានបង្ហាញខ្លួនជាថ្មីលើបណ្តាញសង្គមហ្វេសប៊ុកឡើងវិញ...
ទោះជាមានការខិតខំធ្វើកុំឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីយ៉ាងណាក៏ដោយ ក៏ប៉ុន្តែនៅតំបន់មួយចំនួនក្នុងប្រទេស អាចនឹងមានការរអាក់រអួលខ្លះៗចៀសមិនផុត ដែលអគ្គិសនីកម្ពុជាបានស្នើសុំធ្វើការអភ័យទោសទុកជាមុន ។ ជាមួយគ្នានេះ នៅថ្អៃទី ៥ ខែមីនា ឆ្នាំ ២០២០ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅក្នុងតំបន់មួយចំនួនទៅតាមពេលវេលា និង ទីកន្លែង ដោយសារអគ្គិសនីកម្ពុជា ត្រូវអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និង រុះរើគន្លងខ្សែបណ្តាញអគ្គិសនីដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលចាប់ផ្អាកពីថ្ងៃទី ៥ ដល់ ៨...
យោងតាមលិខិតរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់ថា បុរសជនជាតិជប៉ុនដែលផ្ទុក Covid-19 បានធ្វើដំណើរទៅកម្ពុជានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ឆ្លងកាត់វៀតណាម ហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី២១ ខែកុម្ភៈ។ គាត់បញ្ជាក់ថា មិនសូវស្រួលខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ (យោងព័ត៌មាន Nagoya TV និង TBS TV ជាភាសាជប៉ុន)។ គាត់ត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយនៅថ្ងៃទី៣ ខែមីនា បានទៅពេទ្យ (នៅស្រុកខ្មែរមិនបញ្ជាក់ឈ្មោះ)...
នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានថ្លែងមកកាន់ «ប្រជាប្រិយ» ថាអ្នកធ្លាប់ប្រាស្រ័យទាក់ទងជាមួយបុរសជនជាតិជប៉ុនដែលរកឃើញផ្ទុក Covid-19 ត្រូវស្វែងរកដើម្បីត្រួតពិនិត្យសុខភាព ។ ក្នុងនោះដែរបុរសជនជាតិជប៉ុនម្នាក់នោះគឺជាអ្នករស់ និងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តសៀមរាប ។ «អាហ្នឹងមានតែចឹង បើរកឃើញថាគាត់មានផ្ទុក Covid-19 ហើយ មានតែតាមរកអ្នកដែលធ្លាប់ពាក់ព័ន្ធជាមួយគាត់» ។ នេះជាសម្រង់សម្ដីរបស់លោកវេជ្ជបណ្ឌិត លី លីសូវ៉ាន់...
សាររបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ពិតជាមានន័យល្អណាស់ សម្រាប់ជាការអប់រំ ដើម្បីជាគតិមួយជំនួយស្មារតី និង ដាស់សតិអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកមានលុយ មានអំណាច ឱ្យនាំគ្នាប្រព្រឹត្តប្រតិបត្តិតែអំពើល្អ កុំបៀតបៀន និង ធ្វើបាបអ្នកដទៃ ដែលទន់ខ្សោយជាងខ្លួន ព្រោះថា ពេលស្លាប់ទៅ មិនបានយកអ្វីទៅជាមួយនោះទេ ។ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ទីបំផុតទៅ បងស្រីរបស់ខ្ញុំបានបន្សល់ទុកតែប៉ុណ្ណឹងទេ ។...