នៅព្រឹកថ្ងៃទី ៧ ខែតុលា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ថ្វីដ្បិតតែឆ្នាំនេះ មិនប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅរាជភ្នំពេញក៏ដោយ តែអាជ្ញាធរមូលដ្ឋានអាចធ្វើតាមបណ្តាខេត្តនានាបាន ហើយពិធីសំពះព្រះខែ អកអំបុក អាចធ្វើនៅតាមវត្ត ឬតាមផ្ទះនានា ។ ទោះជាយ៉ាណា សម្តេចតេជោសុំឱ្យក្រសួងសុខាភិបាលសិក្សាមើល និង ត្រូវមានវិធានការខ្ពស់ក្នុងការការពារជំងឺកូវីដ ១៩ ជាពិសេសកីឡាករអុំទូក ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី...
នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ បុគ្គលិកក្រុមហ៊ុន ស៉ិនទ្រី នឹងដើរប្រមូលសំរាមវិញ ហើយ ក្រោយពួកគេទទួលបានដំណោះស្រាយសមស្របពីសាលារាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Fresh News ។ ការចូលបំពេញការងារឡើងវិញនៃបុគ្គលិកក្រុមហ៊ុនប្រមូលសំរាមខាងលើនេះ គឺក្រោយបញ្ចប់ការចរចាររវាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ិនទ្រី រួមទាំងបុគ្គលិកទាំងអស់ ។ ដោយលទ្ធផលនៃកិច្ចចរចារនោះភាគីទាំងសងខាងបានឯកភាពដូចខាងក្រោមនេះ ៖ ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ...
ថ្លែងនៅព្រឹកថ្ងៃទី ៧ ខែតុលា ២០២០ នៅក្នុងពិធីសម្ពោធបើកដំណើរការមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសុំធ្វើការយោគយល់ទុកជាមុន ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលនឹងមិនដំឡើងប្រាក់បៀវត្សជូននោះនោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនមានភាពច្បាស់លាស់ ក្រោយរងវិបត្តិពីជំងឺកូវីដ ១៩ ។ ដូច្នេះមានន័យថានៅក្នុងឆ្នាំ ២០២១ ខាងមុខនេះប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺនៅរក្សាចំនួនដដែល ។...
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សាលារាជធានីភ្នំពេញបានបញ្ចេញរថយន្ត និង រ៉ឺម៉កជាច្រើនគ្រឿង ដើម្បីប្រមូលសំរាម ដែលមានការកកស្ទះ ដោយសារតែបុគ្គលិក ក្រុមហ៊ុន ស៊ិន ទ្រីធ្វើកូដកម្ម មិនព្រមប្រមូលសំរាម ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីថ្ងៃទី៦ តុលា ២០២០ កន្លងទៅ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារទីចាត់ការសាលាបឋមសិក្សាសន្ឋរម៉ុក អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានទម្លាយមូលហេតុ ដែលកម្មករប្រមូលសំរាមធ្វើកូដកម្មមិនព្រមធ្វើការបែបនេះ គឺដោយសារតែពួកគាត់គិតថានៅថ្ងៃអានាគត រដ្ឋបាលរាជធានីភ្នំពេញ...
នាព្រឹកថ្ងៃទី ០៧ តុលា ឆ្នាំ២០២០ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម មិកាមិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញរបើកសម្ពោធការដ្ឋានសាងសង់ ផ្សារទំនើប អ៊ីអនម៉លគម្រោង ទី ៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើចំណុចផ្លូវ ៦០ ម៉ែត្រ នឹងដាក់ឈ្មោះថា ផ្សារទំនើប អ៊ីអនម៉លមានជ័យ ។ គម្រោងផ្សារទំនើបអ៊ីអនម៉លទី ៣...
បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង មានរយៈពេលកំណត់ ២៩ ថ្ងៃ ចាប់ពីថ្ងៃ ១ រោច ខែអស្សុជ ដល់ថ្ងៃ ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី ០៣ ដល់ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ ដោយវត្តអារាមមួយអាចទទួលបានតែអង្គកឋិនមួយតែប៉ុណ្ណោះ ជាទានមានផលានិសង្ឃខ្ពស់ ទាំងទាយក...
មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» បានសម្ពោធដំណើរជាការជាផ្លូវការហើយនៅព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០ នេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ។ «ព្រីនស៍ ម៉ាណ័រ» គឺជាមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង ២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ គីឡូម៉ែត្រលេខ ២៤ ភូមិដីឥដ្ឋកោះផុស ២...
នាព្រឹកថ្ងៃទី ៧ តុលា ២០២០ នេះ ក្រសួងសុខាភិបាល បានប្រកាសច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត និងចែកចាយបន្ត ដោយគ្មានប្រភពច្បាស់លាស់ ពីករណីថ្មាំខ្មែរ ព្យាបាលជំងឺគ្រុនឈីក។ នេះបើតាមការឱ្យដឹងពីលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ។ គួរឱ្យដឹងថា គណនី Facebook របស់នារីម្នាក់ បានធ្វើវីដេអូផ្សព្វផ្សាយថា អាចផ្សំថ្នាំខ្មែរព្យាបាលជំងឺគ្រុនឈីក ដែលមានរូបមន្ដដូចជា...
ស្ត្រីជា Vlogger ដ៏ល្បីម្នាក់នៅចិន ត្រូវបានអតីតស្វាមីរបស់នាង ចាក់សាំងដុតទាំងរស់ ខណៈពេលរូបនាង កំពុងតែធ្វើការឡាយវីដេអូ ។ បើតាមសារព័ត៌មាន South China Morning Post ស្ត្រីជា Vlogger ម្នាក់ឈ្មោះ Lamu គឺទទួលបានភាពល្បីល្បាញ ក្រោយរូបនាងតែងតែធ្វើវីដេអូបង្ហាញពីជីវិតរស់នៅខ្លួនលើតំបន់ភ្នំនៅតំបន់ទីបេ ។ ជាញឹកញាប់ រូបនាងក៏តែងតែស្លៀកសម្លៀកបំពាក់បែបពួកទីបេ ខណៈខ្លួនកំពុងចម្អិនម្ហូប រួមទាំងធ្វើការច្រៀងចម្រៀងប្រពៃណីតំបន់នោះផងដែរ ។ សកម្មភាពនៃជីវិតរស់នៅបែបសាមញ្ញជាមួយធម្មជាតិបែបនេះ...
នារសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបើកកិច្ចប្រជុំអន្តរក្រសួងមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីពិនិត្យទៅលើអង្គហេតុ និង អង្គច្បាប់ដែលទាក់ទងនឹងសណ្ឋាគារ Le Palais Hotel នៅក្នុងប្រទេសថៃដែលយករចនាបថប្រាសាទខ្មែរទៅសាងសង់ ។ សមាសភាពដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម...