Edit

ថៃកំពុងឡាំប៉ាមិនពេញចិត្ត ក្រោយសម្លម្ជូរកែងពោះត្រីថៃជាប់ជាម្ហូបអន់ និង អាក្រក់ជាងគេបំផុតក្នុងលោក

កាលពីពេលថ្មីៗនេះ ប្រជាជនថៃជាច្រើនបានសម្តែងក្តីមិនពេញចិត្តជាខ្លាំង បន្ទាប់ពីវេបសាយចាត់ចំណាក់ថ្នាក់មុខម្ហូបអន្តរជាតិឈ្មោះថា TasteAtlas បានចាត់ចំណាត់ថ្នាក់ម្ហូប «កេងតៃប្លា» ឬ ហៅថា ជាសម្លម្ជូរកែងពោះត្រី របស់ពួកគេជាអាហារដែលអន់

សង្ក្រាន្តឆ្នាំថ្មីហើយ បើអាចដោះលែងរឿង ៥ យ៉ាងនេះបាន ធានាថាផ្លូវចិត្តល្អប្រសើរ ជីវិតមានតែក្ដីសុខ

ពេលវេលាមិនរង់ចាំមនុស្សនោះឡើយ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ ខណៈមនុស្សយើងម្នាក់ៗ តែងតែព្យាយាមកែប្រែខ្លួនឯងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឱ្យជីវិតមានសុខសុភមង្គល ជៀសផុតពីបញ្ហានៅឆ្នាំចាស់ ព្រមទាំងលះបង់នូវទម្លាប់ចាស់ៗមួយចំនួន ដែលធ្វើឱ្យផ្លូវចិត្តទ្រុឌទ្រោម

តាយាយមួយគូ ត្រឡប់មកកាន់ដៃគ្នារៀបការទាល់តែបាន ក្រោយបែកបាក់ស្នេហាអស់ជាច្រើនទសវត្សរ៍តាំងពីសម័យនៅរៀនវីទ្យាល័យ

មហាជនកំពុងរំជួលចិត្តជាខ្លាំងនៅក្រោយរឿងរ៉ាវស្នេហារបស់លោកតាលោកយាយគូស្នេហ៍ជនជាតិចិនមួយគូ ដែលទើបតែកាន់ដៃគ្នាចូលរោងការ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ ព័ត៌មានបានឱ្យដឹងថា លោកតាមានវ័យ

នៅភ្នំពេញតើ! អ្នកចូលចិត្តពណ៌លឿង និង ស ត្រូវម៉ាច់ ហាងកាហ្វេមួយកន្លែងនេះតុបតែងស្អាត ញ៉ាំកាហ្វេបណ្ដើរថតរូបបណ្ដើរ អ៊េមខ្លាំង!

បច្ចុប្បន្នហាងកាហ្វេ មិនត្រឹមជាទីសម្រាប់គ្រាន់តែទទួលទានកាហ្វេមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងផ្ដល់នូវបរិយាកាសស្រស់ស្រាយក្នុងការសិក្សា និង បំពេញការងារផ្សេងៗ ដែលតម្រូវឱ្យម្ចាស់អាជីវកម្មនីមួយៗរចនាសាងសង់ទីតាំងយ៉ាងប្រកួតប្រជែង ដើម្បីតម្រូវចិត្តអតិថិជនរបស់ខ្លួន។ ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំនូវទីតាំងហាងកាហ្វេ

(វីដេអូ) មកស្គាល់ភ្នំភ្លើងតែមួយគត់លើលោក ពេលផ្ទុះម្តងៗក្អែចេញពណ៌ខ្មៅដូចប្រេងម៉ាស៊ីន

ភ្នំភ្លើង គឺជាភ្នំមួយដែលកកើតឡើងចេញពីការប្រេះរហែកនៃសំបកផែនដី ដែលពោរពេញដោយសិលារាវក្ដៅនៅក្រោមនោះ ដែលហៅថាម៉ាក់ម៉ា។ នៅពេលណាដែលសម្ពាធកើនឡើង ភ្នំភ្លើងក៏ចាប់ផ្ដើមផ្ទុះឡើងដែរ បណ្ដាលឱ្យឧស្ម័ន និងថ្មនៅបាតភ្នំផ្ទុះឡើងមកលើ ហូរនាំកំអែភ្លើងយ៉ាងក្រហមច្រាលមកជាមួយ។ យ៉ាងណាមិញ

កាណាដា គ្រោងបន្ថែមពន្ធលើក្រុមអ្នកមានទ្រព្យក្នុងប្រទេស ដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្មេងៗជំនាន់ Gen Z

រដ្ឋាផិបាលប្រទេសកាណាដា បានលើកឡើងពីគម្រោងចង់បន្ថែមពន្ធទៅលើក្រុមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនក្នុងប្រទេស ដើម្បីបានប្រាក់បន្ថែមសម្រាប់ការចាយទៅលើផ្នែកអប់រំ ការស្នាក់នៅ និងមុខរបរការងារសម្រាប់ក្រុមក្មេងៗជំនាន់ Gen Z។ បើតាមលោកស្រី Chrystia Freeland

បង្ហាញខេត្តជើងឯកទាំង ៥ វ៉ាដាច់គេមានអ្នកទៅលេងច្រើនថ្ងៃសង្ក្រាន្តចូលឆ្នាំខ្មែរ ៣ ថ្ងៃ តែស្តាយភ្នំពេញឆ្នាំនេះអត់ជាប់ Top

តាមរយៈក្រសួងព័ត៌មាន នាពេលថ្មីៗនេះ បានជូនរបាយការណ៍ស្ថិតិទេសចរណ៍ឱ្យបានដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ០៣ ថ្ងៃ ពីថ្ងៃទី ១៣-១៥ ខែមេសា

ក្រុងឌូបៃ លិចលង់ដូចទន្លេ ក្រោយភ្លៀងធ្លាក់ខ្លាំង ទឹកហូរយ៉ាងគំហុកលិចអស់ឡានអណ្ដែតពេញផ្លូវ

ភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរយៈពេលត្រឹមមួយថ្ងៃនៅក្រុងឌូបៃ បានបង្កជាទឹកជំនន់យ៉ាងអាក្រក់ ផ្លូវក្នុងក្រុងត្រូវលិចលង់ដូចទឹកទន្លេ ឡានពលរដ្ឋតាមដងផ្លូវត្រូវលិចអណ្ដែតខ្ទេចខ្ទី។ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ

ល្បីប្រុសស្អាតលក់នំខ្មែរនៅសៀមរាប ឥឡូវប្រុសស្អាតបង្ហើបប្រវត្តិផ្ទាល់ខ្លួន ដឹងហើយចង់ទិញនំដល់កន្លែង

មកទល់ពេលនេះ នៅតែមានការ Share តៗគ្នាជាហូរហែនៅលើបណ្តាញសង្គម ដែលកំលោះម្នាក់ជាអ្នកលក់នំខ្មែរនៅខេត្តសៀមរាប ល្បីថានំក៏ឆ្ងាញ់ ឯសម្រស់អ្នកលក់វិញក៏មិនធម្មតា។ ព្រោះតែមុខមាត់សង្ហា កំលោះរូបនេះត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ដោយខ្លះបានធ្វើដំណើរទៅថតរូបផ្ទាល់

កំពូលសំណួរពេញនិយមទាំង ៤ ពេលទៅលេងស្រុកថ្ងៃចូលឆ្នាំ អ្នកជិតខាងចូលចិត្តសួរបំផុត គឺសួរមិនចេះហត់

ជារៀងរាល់ឆ្នាំ ឱ្យតែដល់ពិធីបុណ្យជាតិម្ដងៗ ជាពិសេសគឺបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បងប្អូនប្រជាពលរដ្ឋ ដែលចាកចេញពីស្រុកកំណើតទៅប្រកបការងារផ្សេងៗនៅតាមបណ្ដារាជធានី-ខេត្ត ដទៃ រមែងតែងស្វះស្វែងវិលទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ សាច់ញាតិបងប្អូន កម្រនឹងខកខានណាស់។