ស្ទើរមិនគួរឱ្យជឿ ដែលហាងលក់ទឹកត្រចៀកកាំ បង្អែម និង អាហារសម្រន់មួយកន្លែង ដែលមានយីហោ ហាក់ហេង ជារៀងរាល់ថ្ងៃផលិតផលទាំងអស់នេះបានលក់ដាច់ខ្លាំង ដោយក្នុង១ថ្ងៃអាចរកចំណូលបានពី ៤០០០ ទៅ ៥០០០ដុល្លារ ពិសេសស្របពេល ដែលមានការរាតត្បាតនៃជំងឺកូវីដ ១៩ លើពិភពលោក បានធ្វើឱ្យម្ចាស់អាជីវកម្មមួយចំនួនបានត្អូញត្អែរពីការលក់មិនសូវដាច់ មិនមានអតិថិជនច្រើនដូចកាលពីពេលមុន តែបែរជាហាងមួយនេះ លក់ផលិតផលរបស់ខ្លួនដាច់ខ្លាំងស្ទើរតែរៀបចំតាមការកម្ម៉ង់ពីភ្ញៀវមិនទាន់ រហូតអតិថិជនខ្លះស្កាត់មកដល់ហាងផ្ទាល់ក៏មានដែរ ព្រោះខ្លាចអស់ និង មិនបានទៅទាន់តាមចិត្តចង់បាន ។ ហាងបង្អែម...
បច្ចុប្បន្នប្រទេសកម្ពុជាមានក្រុមហ៊ុនចិញ្ចឹមបង្គាតាមបែបធម្មជាតិដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានផ្ទៃដីចិញ្ចឹមបង្គាប្រមាណជា ១០០ហិកតា ដោយបែងចែកជាស្រះចិញ្ចឹមចំនួន ២០ស្រះ ដែលក្នុងមួយឆ្នាំៗក្រុមហ៊ុនទទួលបានផលចំណេញពីការចិញ្ចឹមបង្គានេះប្រមាណជា ១ម៉ឺនដុល្លារ បន្ទាប់ពីការដកប្រាក់ចំណាយផ្សេងៗរួច ។ បង្គាធម្មជាតិកំពុងតែមានទីផ្សារល្អ នៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យប្រជាកសិករមួយចំនួន បានផ្លាស់ប្តូរមុខរបរពីការធ្វើស្រែ ចម្ការ មកប្រកបរបរចិញ្ចឹមបង្គាវិញ ។ លោក សេង ចាយ ប្រធានគ្រប់គ្រងបច្ចេកទេសរបស់ក្រុមហ៊ុន ហេង...
អ្នករស់នៅទីក្រុងភ្នំពេញ ពិសេសយុវវ័យៗពិតជាបានដឹង និង ស្គាល់ពីកន្លែងលក់ម្ជូរវត្តភ្នំ ១៦៨ ដោយអ្នកខ្លះបានហៅថាជាកន្លែងលក់ម្ជូរប្រេន ព្រោះនៅទីនោះមានលក់គ្រឿងម្ជូរគ្រប់ប្រភេទដែលត្រូវបានគេសរសើរថា មានរសជាតិឆ្ងាញ់ប្លែក សំខាន់ទៀតនោះ មានផ្លែឈើស្ទើរតែគ្រប់មុខគឺមិនក្រោម ១០០ មុខឡើយ ។ ផ្លែឈើទាំងនោះ មានទាំងស្រស់ ទាំងក្រៀមគឺមានមិនខ្វះតាមតម្រូវការរបស់អតិថិជនឡើយ ។ ហាងលក់ម្ជូរវត្តភ្នំ ១៦៨នេះ គឺមានទីតាំងស្ថិតនៅខាងជើងវត្តភ្នំខាងកើតមន្ទីរពេទ្យគន្ធបុប្ផា ដែលមានលក់គ្រឿងម្ជូរគ្រប់ប្រភេទមានរសជាតិឆ្ងាញ់ ជាមួយនឹងតម្លៃថោកសមរម្យព្រម ទាំងបើកលក់ពេញ ២៤ម៉ោងតែម្តង ។ ជារៀងរាល់ថ្ងៃ...
នៅខណៈពេល ដែលរដ្ឋាភិបាលបិទការនាំចូលបន្លែមកពីប្រទេសជិតខាង និង ជំរុញឱ្យប្រជាពលរដ្ឋធ្វើការដាំដុះបន្លែឱ្យបានច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនោះ បានធ្វើឱ្យតម្លៃបន្លៃសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែ កាន់តែមានហាងឆេងល្អ ដែលធ្វើឱ្យពួកគាត់អាចរកចំណូលបានច្រើនគួរសមពីការដាំដុះបន្លែនេះ ។ លោកពូ អ៊ុន អឿន ជាសមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតនៅក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលគ្រួសាររបស់គាត់ប្រកបរបរដាំដុះបន្លែគ្រប់មុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយគ្រួសាររបស់គាត់អាចរកប្រាក់ចំណូលពីការដាំដុះបន្លែនេះ បានរហូតដល់ទៅ ៦៥លានដុល្លារ ស្មើនឹងជាង ១,៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ...
សូមសរសើរនូវការខិតខំប្រឹងប្រែងរបស់កសិករម្នាក់ នៅក្នុងស្រុកភ្នំក្រវ៉ាញ ដែលបានខិតខំដាំដំណាំ ក្រូចពោធិ៍សាត់ រហូតទទួលបានចំណូលរាប់ម៉ឺនដុល្លារ ក្នុងមួយរដូវៗ ដែលធ្វើឱ្យគ្រួសាររបស់គាត់មានជីវភាពធូរធាមិនចាញ់ជីវភាពអ្នករស់នៅភ្នំពេញឡើយ ។ ដោយក្នុងមួយរដូវៗគាត់បានបេះផ្លែក្រូចពោធិ៍សាត់លក់បានរហូតជាង ៤០ តោនឯណោះ ។ លោក ឈឿន គឹមហុង ជាម្ចាស់ចម្ការក្រូចពោធិ៍សាត់មួយ នៅក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ បានឱ្យដឹងថា គាត់មានដីចម្ការប្រមាណជា ៥០ ហិកតា តែគាត់ដាំក្រូចពោធិ៍សាត់ តែ...