Edit

តារា

ធ្លាប់តែសម្ដែងតួស្លូត តែពេលនេះ Aff សម្ដែងជាតួចិត្តអាក្រក់ម្តង ធ្វើឱ្យមហាជនពេញចិត្តហួសថ្លែង

Aff Taksaorn ជាកំពូលតារាស្រីក្នុងដួងចិត្តមហាជនភាគច្រើន មិនថាប្រិយមិត្តក្នុង និង ក្រៅប្រទេសនោះទេ តែងតែអួតសរសើរមិនដាច់ពីមាត់ឡើយចំពោះនាង។ ឈានជើងចូលវិស័យសិល្បៈរាប់ឆ្នាំ តារាស្រីរូបនេះ តែងធ្វើឱ្យមហាជនអ្នកទស្សនាស្រឡាញ់ចូលចិត្ត

ស្ងាត់ៗ! រ៉េត សារីតា ទទួលសិទ្ធិគ្រប់គ្រងថ្នាក់ជាតិ កម្មវិធីបវរកញ្ញា Miss Cambodia 2023 ប្រចាំខេត្តកំពត

កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជននិយមតាមដានកម្មវិធីប្រកួតបវរកញ្ញា ជាពិសេស Miss Universe

តែងខ្លួនស៊ីអារម្មណ៍ម្តង Best បែរជាត្រូវគេរិះគន់ស្ពឹកមុខថា ប្រឹងធ្វើខ្លួនដើម្បីចង់បង្អួតសង្សារចាស់

ក្រោយប្រកាសបែកសង្សារមួយរយៈធំមក Best ត្រូវបានគេសង្កេតឃើញថា នាងបានផ្លាស់ប្តូរនិយមតែងខ្លួនសិចស៊ីបង្អួតសម្រស់ជះរាងដ៏តូចច្រឡឹងជារឿយៗ ដោយថ្មីៗកន្លងទៅនេះគេបានឃើញនាងរំលេចសម្រស់នៅលើឆ្នេរខ្សាច់បង្ហោះនៅលើគណនី IG ជាច្រើនសន្លឹក។ យ៉ាងណាមិញ តាមរយៈរូបភាព និង

(វីដេអូ) ឃើញ អូនក្ដិប សម្ដីខ្ញែតៗចាក់ទឹកមិនលិចអ៊ីចឹងទេ តែពេលជួប នាយព្រែក ដំបូងភ័យឡើងយំ

តារាសម្ដែងពន្លកថ្មី អូនក្ដិប ដែលប្រិយមិត្តភាគច្រើនបានស្គាល់តាមរយៈវីដេអូកំប្លែងខ្លីៗនោះ បច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈពាក្យសម្ដីឆ្នាសឆ្នើម វាចាឆ្លើយឆ្លងចាក់ទឹកសឹងមិនលិចរបស់គេ។ ថ្មីៗនេះ អូនក្ដិប បានចូលរួមនៅក្នុងកម្មវិធី 3Fun ជាមួយនាយ

ឃើញ Nadech លត់ជង្គង់សុំ Yaya រៀបការភ្លាម Alek ចេញមុខមកទម្លាយរឿងរៀបការនឹង Bow ភ្លែត

អស់រយៈពេល ១២ ឆ្នាំហើយ ដែលមហាជនទន្ទឹងរង់ចាំថ្ងៃល្អរបស់អ្នកទាំងពីរ ដោយនៅទីបំផុតថ្ងៃល្អ ថ្ងៃសិរីក៏បានមកដល់មែន ដោយថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ

អ្នកគាំទ្ររំជួលចិត្ត ពេលឃើញ Jooy ពោលពាក្យយ៉ាងចាក់ដោតទៅកូនសំណព្វ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន

ចាប់តាំងពីលាឈ្មោះនៅលីវស្រវាសាងគ្រួសារយ៉ាងកក់ក្តៅអស់រយៈពេលជាច្រើនឆ្នាំមក ជីវិតតារាស្រី Jooy និង DJ Push ដែលជាស្វាមីហាក់កាន់តែមានពន្លឺចែងចាំងមិនចាញ់គ្រួសារតារាផ្សេងឡើយ ពោលគឺមហាជនឃើញហើយអ្នកណាៗក៏ប្រាថ្នាចង់បានជីវិតដូចគូស្វាមីភរិយាអ្នកទាំងពីរដែរ។ អ្វីដែលរំភើបចិត្តជំនួសនោះ ក្រោយរៀបការរួចស្វាមីភរិយាមួយគូនេះក៏ទទួលបានតំណក់ឈាមមួយគ្រាប់ប្រៀបដូចគ្រាប់ពេជ្រចូលមកក្នុងគ្រួសារយ៉ាងកក់ក្តៅ

ស្ងាត់ៗ មាស សម្ផស្ស លើកឡើងរឿងស្នេហា ក្រោយស្ងប់ស្ងាត់ពីសិល្បៈច្រើនឆ្នាំ

កន្លងមក តារាសម្ដែងចាស់វស្សា អ្នកនាង មាស សម្ផស្ស ធ្លាប់បង្ហាញមុខក្នុងខ្សែភាពយន្ត ក៏ដូចជាវីដេអូចម្រៀងខារ៉ាអូខេជាច្រើន ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ព្រោះតែទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់ បូករួមទាំងរូបសម្រស់ដែលគួរឱ្យគយគន់មិនចេះជិនណាយរបស់នាង។

(វីដេអូ) ក្តៅគគុក! Rosé ចេញមុខទម្លាយការពិតពី Jennie ក្រោយច្រៀងៗសុខៗចុះពីលើឆាកទាំងពាក់កណ្ដាលទី

បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីជុំវិញពិភពលោក ក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីរួច ថ្មីៗនេះ ក្រុមចម្រៀងនារីកូរ៉េ Blackpink បានបន្តដំណើរធ្វើការបន្តទៀតទៅកាន់ប្រទេសអូស្ត្រាលី សម្រាប់ការសម្ដែងចំនួនពីរទីក្រុងបន្ថែមទៀត ពោលគឺនៅក្នុងទីក្រុងស៊ីដនី និង ទីក្រុងមែលប៊ន។

(វីដេអូ) សំឡេងឡើងឆ្វាច! កំលោះអ្នកឆុងកាហ្វេ នាង សម្បត្តិ ធ្វើឱ្យគណៈកម្មការព្រឺសម្បុរ ក្រោយបង្ហើរសំនៀងបាន ២០ វិនាទី

មហាជនអ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ បានជ្រាបហើយថានៅរាត្រីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ