ក្រោយ ផេនខេក ត្រូវម្ចាស់បំណុលបង្ហោះសារ សូ ដានីតា លូកមាត់បែបនេះភ្លែត
មហាជនសុទ្ធសឹងតែជ្រាបហើយពីរឿងរ៉ាវជីវិតឯកជនរបស់ ពិធីការិនី ផេន ខេក ដែលមួយរយៈមុនលើបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងទាក់ទិននឹងរឿងរ៉ាវអាស្រូវ ដែលនាងជាប់ជំពាក់បំណុលគេជាច្រើនម្ចាស់ សរុបរាប់សិបម៉ឺនដុល្លារ រហូតមានការគម្រាមពីម្ចាស់បំណុលចំពោះផ្លូវច្បាប់ទៀតផង ដែលបានធ្វើឱ្យជីវិតពិធីការិនីរូបនេះ ស្ទើរតែធ្លាក់ដល់ចំណុចសូន្យ។