រយៈពេលមួយសប្តាហ៍ពេញ បន្ទាប់ពីការបាត់ខ្លួនរបស់ Naya Rivera នៅបឹងមួយនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា កាលពីល្ងាចថ្ងៃទី ៧ កក្កដា កន្លងទៅ ។ ក្រោយពីការស្វះស្វែងរកដោយក្រុមប៉ូលីសក្នុងតំបន់ និង ក្រុមជួយសង្គ្រោះប្រមាណជាជិត ១០០ នាក់ ចុងក្រោយសាកសព Naya Rivera តួអង្គក្នុងខ្សែភាពយន្ត «Glee» ត្រូវបានគេរកឃើញហើយនៅថ្ងៃទី ១៣ កក្កដា ម្សិលមិញនេះ ។ អធិការក្រុង...
បទចម្រៀង «How You Like That» របស់ក្រុមតារាចម្រៀងកូរ៉េ BlackPink ហាក់កាន់ចំណាត់ថ្នាក់ខ្ពស់បានរយៈពេលយូរបំផុតក្នុងចំណោមបទចម្រៀងនានាទៀតដែលបានចេញដំណាលគ្នា ។ មិនត្រឹមតែប៉ុណ្ណោះបទចម្រៀងនេះ ត្រូវបានអ្នកគាំទ្រស្ទើរទូទាំងប្រទេសបានលើកយកមក cover ក្បាច់រាំងជាច្រើនផងដែរ ។ ក្នុងនោះប្រទេសកម្ពុជារបស់យើង គេបានសង្កេតឃើញថាមានក្រុមរាំមួយឈ្មោះ «MjM-앰제앰» ក៏បាន cover ក្បាច់រាំបទចម្រៀងនេះដូចគ្នាដែរ ដោយក្នុងនោះមានទាំងការបង្ហាញ poster និង ស្ទីលនៃការតុបតែងខ្លួនប្រហាក់ប្រហែលនឹង Idol...
នៅចុងសប្ដាហ៍ទើបតែកន្លងផុតនេះ តារាសម្ដែងស្រីថៃ Sririta Jensen បង្ហាញស្នាមញញឹមពោរពេញដោយក្ដីសុខ ខណៈបានស្វាមីសំណព្វចិត្ត នាំទៅលេងនៅតំបន់សមុទ្រ ដើរកម្សាន្តលើឆ្នេរ ជិតទូក មើលទេសភាព ស្របយកខ្យល់អាកាសបរិយា ក៏ដូចជាឆ្លៀតពេលបង្កើនពេលវេលាផ្អែមល្ហែម និង រ៉ូមែនទិកជាមួយស្វាមីផងដែរ ។ ជាមួយនឹងរូបថតឱបកៀកកើយគ្នាយ៉ាងស្អិតល្មួតដូចគូស្នេហ៍យុវវ័យ តារាស្រី Sririta ក៏បានពោលពាក្យអរគុណស្វាមីយ៉ាងខ្លាំងបង្ហោះនៅលើគណនី IG ជាសាធារណៈ ដែលនាំនាងមកកាន់ដំណើរកម្សាន្តដ៏អស្ចារ្យមួយនេះ ចំណែកស្វាមីតារាស្រីថៃខាងលើ ក៏បានខំមិនថាស្រឡាញ់ប្រពន្ធខ្លាំងបំផុតផងដែរ ។ ចាប់តាំងពីរៀបការមក...
បើត្រលប់នឹកដល់ក្រុមតន្ត្រីរ៉កនៅក្នុងផលិតកម្មស្បាកកាលពីជាង ១០ ឆ្នាំមុន លោកអ្នកប្រាកដជានឹកឃើញដល់ក្រុមចម្រៀង «Coconut Band» ជាមិនខាន ។ កាលជំនាន់នោះបទចម្រៀងជាច្រើនបទ បានធ្វើឲ្យក្រុមតន្ត្រីទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសបទចម្រៀងដែលបកស្រាយដោយលោក កង ពិសិដ្ឋ ដែលជាសមាជិកមួយរូបនៅក្នុងបទចម្រៀងនេះ ។ យ៉ាងណាសមាជិកទាំងមូលនៃក្រុមចម្រៀង «Coconut Band» ក៏បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែបទចម្រៀងជាច្រើនដូចជាបទ «ស្នេហ៍គឺវាយ៉ាងនេះ» «ហេតុផលមួយ» និង «តំណែងស្នេហ៍» ជាដើម នៅតែទទួលបានការគាំទ្រមកដល់ពេលបច្ចុប្បន្ន...
អ្នកលក់អនឡាញល្បីឈ្មោះម្នាក់ ដែលគេតែងស្គាល់ថា ស្រីអូន សម្រស់ធម្មជាតិ នោះបានបោះជំហានបន្ថែមលើមុខរបរបច្ចុប្បន្ន ដែលហ៊ានបោះទុនរាប់ម៉ឺនដុល្លារផលិតភាពយន្តប្រកបដោយគុណភាព ។ ថ្មីៗនេះទៀតអ្នកលក់អនឡាញរូបនេះបានប្រកាសថានៅក្នុងខែ កក្កដា នេះនាងនឹងបោះទុនរហូតដល់ទៅ ៥០ ម៉ឺនដុល្លារ ដើម្បីបង្កើតផលិតកម្មទិញកាមេរ៉ាហូលីវូតមកថតកុនខ្នាតធំតែម្ដង ។ អ្នកជំនួញជាស្ត្រីរូបនេះបានអះអាងបែបនេះយ៉ាងជឿជាក់ភ្ជាប់ជាមួយសកម្មភាពថតកុន និងសម្ពោធរឿងនាពេលកន្លងមកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន និងធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសបណ្ដាផលិតករនៅក្នុងស្រុក ។ ម្ចាស់ផលិតកម្មថតភាពយន្តរូបនេះរំឮកដែរដា កាលពីខែកក្កដា ឆ្នាំ ២០១៩ ខ្លួនក៏ធ្លាប់បានដាក់ទុន ១ ម៉ឺនដុល្លារថតរឿងអប់រំមួយ...
បើតាមប្រភពនៅល្ងាចថ្ងៃទី ១៣ ខែកក្ដដា នេះ សពឪពុករបស់តារាសម្ដែង Taew Natapohn ដែលលោកបានទទួលមរណភាពនៅថ្ងៃទី ០១ ខែកក្ដដា កន្លងទៅ នឹងត្រូវធ្វើពិធីបូជាហើយ ។ ក្នុងរយៈពេលជិតកន្លះខែនៃពិធីបុណ្យសពនេះ គេឃើញអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបស្ទើរតែមួយប្រទេសថៃ បាននាំគ្នាមកចូលរួមហូរហែដើម្បីរំលែកទុក្ខដល់គ្រួសារសព និង អ្នកមានមុខមាត់ក្នុងសង្គមដែលរាប់អានឪពុករបស់ Taew ក៏បានមកចូលរួមគោរពវិញ្ញាណក្ខន្ធផងសពដែរ ។ បើក្រឡេកទៅមើលផ្នែកអ្នកគាំទ្រវិញ អ្នកដែលជិតដិត និង ស្រឡាញ់គាំទ្រតារាថៃរូបនេះច្រើនឆ្នាំមកហើយនោះ បាននាំគ្នាខ្នះដៃខ្នះជើងជួយក្នុងពិធីបុណ្យសពតាំងពីថ្ងៃដំបូងមកម្ល៉េះ...
តារាសម្តែង និង ម៉ូដែល សុផា លីនដា កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ជាចំហ ក្រោយពីនាងបានចំណាយដើមទុនរួមគ្នាបង្កើតហាង «ខ្ទះពុះ» ។ ចំពោះចំណងស្នេហ៍លើកនេះតារាសម្តែងរូបរាងខ្ពស់ស្រឡះរូបនេះជឿថានឹងអាចឈានដល់រោងជ័យ ។ គ្រាន់តែបង្ហាញមុខគូស្នេហ៍មិនទាន់បានប៉ុន្មានផង ពេលនេះ សុផា លីនដា ចាប់ផ្តើមបង្ហាញរូបភាពស្វីតស្វីតជាច្រើនសន្លឹក មើលទៅពិតជាមានក្តីសុខជាខ្លាំង ។ បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាមួយឆ្នាំហើយដែល សុផា លីនដា និង គូស្នេហ៍បានស្គាល់គ្នា តែពួកគេទើបតែស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាបីខែប៉ុណ្ណោះ ។ បើទោះបីរយៈពេលខ្លីក៏ពិតមែន...
តារាសម្ដែង Kelly Preston បានទទួលមរណភាពហើយ ក្នុងវ័យ ៥៧ ឆ្នាំ ក្រោយតស៊ូនឹងជំងឺមហារីកសុដន់អស់ពេលជាង ២ ឆ្នាំ នេះបើតាមស្វាមីរបស់នាង John Travolta បញ្ជាក់លើគណនី Instagram កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ។ ក្នុងសារចែករំលែកពីដំណឹងដ៏ក្រៀមក្រំនេះ លោក John បានរៀបរាប់ថា «ខ្ញុំពិតជាមានដំណឹងដ៏ក្រៀមក្រំប្រកាសប្រាប់អ្នកទាំងអស់គ្នាថា ប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ Kelly បានចុះចាញ់នឹងជំងឺមហារីកសុដន់របស់នាងហើយ ក្រោយតស៊ូនឹងវាអស់ពេល...
សពរបស់ឪពុកតារាថៃ Taew Natapohn បានរៀបចំពិធីបូជានៅល្ងាចថ្ងៃទី ១៣ ខែកក្ដដា នេះហើយ បន្ទាប់ពីកម្កល់អស់រយៈពេលជាច្រើនថ្ងៃ ខណៈលោកបានទទួលមរណភាពកាលពីថ្ងៃទី ១ ខែកក្ដដា កន្លងទៅ ។ ក្នុងថ្ងៃជូនដំណើរឪពុកជាលើកចុងក្រោយនេះ Taew បានកាន់ជើងពានដាក់គ្រឿងយសស័ក្ដិរបស់ឪពុក ជាមួយនឹងអារម្មណ៍ក្ដុកក្ដួលស្រក់ទឹកភ្នែកក្រៀមក្រំបំផុត ព្រោះថាទៅថ្ងៃខាងមុខនាងលែងបានឃើញមុខឪពុកទៀតហើយ សល់ត្រឹមតែរូបថតប៉ុណ្ណោះ ។ សូមទស្សនាទិដ្ឋភាពខ្លះៗនៃពិធីបូជាល្ងាចនេះ ៖ អត្ថបទដោយ៖ បេប៊ី
រយៈពេលមិនដល់មួយឆ្នាំផងក្រុមហ៊ុន «ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា» បានបោះជំហ៊ានឈានដល់ជួរមុខក្នុងទីផ្សារតន្ត្រីនៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងនោះទាំងផលិតកម្មក៏មានសន្ទុះខ្លាំងណាស់ដែរ ដែលបានចូលរួមផលិតស្នាដៃថ្មីៗជាច្រើន និង ថែរក្សានូវមរតកដើមនៃបទចម្រៀងជំនាន់មុនដើម្បីផលិតសាជាថ្មីដល់តារាចម្រៀងកំពុងពេញនិយមផងដែរ ។ យ៉ាងណាមិញក្រុមហ៊ុន Galaxy Navatra មិនត្រឹមតែធ្វើការជាមួយនឹងផលិតកម្មចម្រៀងតែប៉ុណ្ណោះទេ ក្រុមហ៊ុននេះធ្វើការក្នុងវិស័យនានាទៀតផងដែរ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែម និង ចូលរួមប្រកួតប្រជែងទីផ្សារអន្តរជាតិក្នុងវិស័យសិល្បៈ លើបណ្ដាញអ៊ីនធឺណិត Galaxy Navatra បានប្រកាសជាផ្លូវការពីការដំណើរសាងសង់អាគារផ្ទាល់ខ្លួន ដែលចំណាយទុនដល់ទឺកជាង ៣ លានដុល្លារឯនោះ ៕...