តាមរយៈរូបភាព ៣ សន្លឹកនេះ ណាក់ ស្រីណា បានរៀបរាប់ថា នេះគឺជាឈុតសិចស៊ីលើកដំបូងរបស់នាងហើយ ដែលកន្លងមកនាងកម្រនឹងស្លៀកពាក់សិចស៊ីចេញសាច់ខ្លាំងណាស់ ។ ថ្វីដ្បិតតែជាតារាសម្តែង និង ជាពិធីការិនី ប៉ុន្តែ ណាក់ ស្រីណា មិនធ្លាប់ស្លៀកពាក់សិចស៊ី វាលកចំហដើមទ្រូងដូចជាតារាផ្សេងៗទៀតណាស់ ពីព្រោះតែនាងមិនមានចំណូលចិត្តខាងផ្នែកនេះ ។ តែនៅមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ នាងបានលេចមុខនៅក្នុងកម្មវិធីជប់លៀងមួយ ដោយនាងបានស្លៀករ៉ូបខ្លីពណ៌ក្រហមយ៉ាងស្រស់ស្អាត ហើយថែមទាំងវាលខ្នង និង មើលទៅសិចស៊ីបន្តិចហើយ ។...
ខានជួបជាមួយ កែវ នីសា ផ្ទាល់យូរឆ្នាំមកហើយ ដោយឡែកកាលពីពេលថ្មីៗនេះជួបជាមួយនាងនៅក្នុងកម្មវិធីមួយដែលនាងបានចាប់ដៃគូពិធីករជាមួយលោក សាហារ៉ា ហើយនាថ្ងៃនោះយើងចាប់អារម្មណ៍ កែវ នីសា នៅតែមានរូបសម្រស់ស្រស់សោភាមិនចាញ់កាលពីមុនឡើយ ។ កែវ នីសា នៅតែសម្តីសំដៅទន់ភ្លន់គួរឱ្យស្រឡាញ់ដូចដើម សូម្បីតែរូបសម្រស់នាងក៏មិនមានអ្វីប្រែប្រួលដែរ ផ្ទុយទៅវិញនាងកាន់តែស្រស់ស្អាត ក្មេងជាងវ័យ សូម្បីតែមិត្តភក្តិសិល្បៈដែលបានជួបនាងនាពេលនោះក៏លាន់មាត់សរសើរថា កែវ នីសា ពិតជាស្រស់ស្អាតមែន ។ ឆ្នាំថ្មី កែវ នីសា មានវ័យជិត...
ស្ងាត់ៗគេសង្កេតឃើញតារាស្រីបួនដួងបានសម្រេចចិត្តយកកូនជាបន្តបន្ទាប់ ដែលតារាខ្លះក៏បានសម្រាលរួចហើយ និង ខ្លះទៀតទើបនឹងចាប់ផ្តើមពពោះ តែយ៉ាងណាតារាទាំងបួនដួងនោះមិនបានលេចឮដំណឹងរៀបការនោះទេ ។ ទោះជាយ៉ាងក្តីតារាស្រីទាំងនោះបានអះអាងថា បានរៀបការរួចហើយ គ្រាន់តែជាលក្ខណៈតូចតាចប៉ុណ្ណោះ ។ ចង់ដឹងថាតារាស្រីទាំងនោះមាននរណាខ្លះ តោះ ! ទៅតាមដានទាំងអស់គ្នា ។ ១- នៅ សូនីតា តារាសម្តែងរូបស្រស់ នៅ សូនីតា បានទទួលស្គាល់ថាខ្លួនកំពុងពពោះកូនប្រុស ដែលពេលនេះមានអាយុប្រមាណជាង ៦ ខែ ហើយឪពុករបស់កូនក្នុងផ្ទៃត្រូវបានគេស្គាល់ថាជាលោក...
បន្ទាប់ពីរឿងខ្នាតធំ «Friend Zone» ចាក់បញ្ចាំង ឃើញថាមានការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ក្នុងនោះតួសម្តែងឯកប្រុសស្រីក្នុងរឿង គឺលោក Nine Naphat និង នាង Baifern ក៏កាន់តែមានឈ្មោះល្បីខ្លាំងមួយកម្រិតទៀត ។ បើនិយាយដល់ Baifern ដែលជាតួឯកស្រីក្នុងរឿងខាងលើវិញ នាងក៏ទើបតែមកកាន់ប្រទេសកម្ពុជាផងដែរកាលដើមខែមេសានេះ ដើម្បីមកជួបអ្នកគាំទ្រកម្ពុជា ។ ខណៈនោះអ្នកគាំទ្រកម្ពុជាជាច្រើននាក់បានឃើញរូបសម្រស់ផ្ទាល់របស់តួឯកស្រីរូបនេះ ដែលម្នាក់ៗបានលាន់មាត់ថានាងពិតជាស្រស់ស្អាត និង គួរឱ្យស្រឡាញ់ខ្លាំង មិនតែប៉ុណ្ណោះនាងថែមទាំងរួសរាយទៀតផង ។...
ធ្លាប់តែឃើញតារាសម្តែងវ័យក្មេងរូបស្រស់ ស៊ឹម ស្រីនិច តុបតែងខ្លួនបែបយុវវ័យសម័យថ្មីឃ្យូតឃ្យូត តែថ្មីៗនេះគេបានឃើញស្រីស្អាតរូបនេះបង្ហាញសម្រស់ក្នុងឈុតប្រពៃណីខ្មែរជាកូនក្រមុំ ឃើញហើយគួរឱ្យស្រឡាញ់ ។ ពីមួយថ្ងៃទៅមួយថ្ងៃតារាសម្តែងវ័យក្មេងរូបស្រស់ ស៊ឹម ស្រីនិច កាន់តែមានទីផ្សារការងារខ្ពស់គួរឱ្យចាប់អារម្មណ៍ ។ យ៉ាងណាមិញថ្មីៗនេះនាងលេចមុខនៅក្នុងការសម្តែងរឿង ចម្រៀងខារ៉ាអូខេ និង ស្ប៉តពាណិជ្ជកម្មនានា ។ ធ្លាប់តែឃើញតារាវ័យក្មេងរូបនេះលេងស្ទីលបែបយុវវ័យទាន់សម័យជាមួយនឹងស្ទីលម៉ូដសក់ខ្លីបែបតារាកូនកាត់ តែថ្មីៗនេះ ស៊ឹម ស្រីនិច បានបង្អួតរាងក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ ឃើញហើយពិតជាទាក់ទាញតែម្តង ។ នេះជាលើកដំបូងដែលគេឃើញតារាវ័យក្មេងរូបនេះគ្រងឈុតប្រពៃណីខ្មែរបែបកូនក្រមុំនេះ...
ចំណងស្នេហ៍ សួង ស៊ីធឿន និង គូស្នេហ៍កាន់តែផ្អែមល្ហែមនឹងគ្នាខ្លាំងឡើង តែបើតាមប្រភពព័ត៌មានមួយបានបង្ហើបប្រាប់ សង្សាររបស់ស្រីស្អាត សួង ស៊ីធឿន គឺកំពូលប្រចណ្ឌ សូម្បីតែពេលនាងថតរឿងក៏ត្រូវហាមឈុតប៉ះដៃប៉ះជើងដែរ ។ ស្រីស្អាត សួង ស៊ីធឿន បានបញ្ជាក់ចំពោះរឿងនេះថា គាត់ (សង្សារ) ជាមនុស្សពូកែប្រចណ្ឌមែន តែគាត់មិនដែលប្រចណ្ឌខុសទំនងទេ គាត់ប្រចណ្ឌគឺព្រោះគាត់ស្រឡាញ់ ដូច្នេះនាងមិនប្រកាន់ខឹងនោះទេ ធម្មតាស្រឡាញ់គ្នាគឺត្រូវតែទុកចិត្តគ្នាទៅវិញទៅមក ។ ការថតរឿងគឺចៀសមិនផុតពីការប៉ះដៃប៉ះជើងនោះទេ ប៉ុន្តែនាងមិនបានគិតអ្វីផ្តេសផ្តាសទៅលើមិត្តភក្តិរួមអាជីពនោះទេ...
មិនដល់មួយសប្តាហ៍ទៀតនោះទេ រឿងភាគហូលីវូដដ៏ល្បី Game of Thrones នឹងចាក់បញ្ចាំងភាគដំបូងនៃវគ្គចុងក្រោយហើយ ដោយនឹងភាគដំបូងនៃវគ្គចុងក្រោយនេះ នឹងចេញផ្សាយនាថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៩ ។ យោងតាមសារព័ត៌មាន Dailymail គេបានដឹងថា ខាងផលិតករនៃរឿងនេះជឿថា ពេលដែលមានការចាក់ផ្សាយភាគដំបូងនៃវគ្គចុងក្រោយនេះលើប៉ុស្តិ៍ HBO នឹងមានអ្នកទស្សនាមិនក្រោម ១ ពាន់នាក់នោះទេ មកពីបណ្តាប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក ។ រឿងនេះទទួលបានអ្នកគាំទ្រខ្លាំងចាប់តាំងពីវគ្គ ៦...
នៅក្នុងការសម្តែងរឿងតារាសម្តែង ប៉ែន សារ៉ាវ កម្រសម្តែងជាតួបុរសល្អខ្លាំងណាស់ ភាគច្រើនលោកសម្តែងជាព្រាននារី ហើយដែលមើលទៅពិតជាស័ក្តិសមនឹងលោកខ្លាំង តែប្រសិនបើគេក្រឡេកមើលជីវិតពិតរបស់ ប៉ែន សារ៉ាវ គឺពិតជាមានសុភមង្គលគួរឱ្យច្រណែន មិនដូចក្នុងរឿង ។ ជីវិតគូរបស់បុសសង្ហា ប៉ែន សារ៉ាវ ពិតជាមានសុភមង្គល និង ក្តីសុខគួរឱ្យសរសើរ ជាពិសេសក្រោយពីភរិយារបស់លោកសម្រាលបានកូនស្រីម្នាក់ដែលមានមុខមាត់គួរឱ្យក្នាញ់ ។ ជារឿយៗគេតែងឃើញតារាសម្តែង និង ចម្រៀងរូបនេះបង្ហោះរូបថតស្វីតស្វីតជាមួយក្រុមគ្រួសារដល់អ្នកគាំទ្រដែលធ្វើឱ្យមានការសរសើរពីជីវិតអាពាហ៍ពិពាហ៍របស់លោក ។...
គ្រាន់តែអតីតហ្វ្រេសស៊ីប៊យ ថៃ នរៈពិទូ ប្រកាសចង់ចូលសិល្បៈភ្លាម ក៏មានការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន ក្នុងនោះប្រុសស្អាតរូបនេះក៏នៅតែមានឱកាស និង ទីផ្សារមិនចាញ់តារាវ័យក្មេងផងដែរ ។ យ៉ាងណាមិញថ្មីៗនេះអ្នកដឹកនាំនៅផលិតកម្មមួយអះអាងថានឹងផ្តល់ឱកាសឱ្យ ថៃ នរៈពិទូ ដែលនឹងចាប់ផ្តើមដំណើរការថតក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ។ ថៃ នរៈពិទូ ដែលត្រូវគេស្គាលថាជាកូនប្រុសរបស់លោក ថៃ នរៈសត្យា និង ធ្លាប់ជាអតីតហ្រ្វេសស៊ីប៊យលេខ ១ ប្រចាំឆ្នាំ ២០០៦...
នៅសល់ប្រមាណជាង ២ សប្តាហ៍ទៀតប៉ុណ្ណោះ រឿងហូលីវូដដែលគ្រប់គ្នាកំពុងរង់ចាំ រឿង Avengers: Endgame នឹងមកដល់រោងកុងហើយ ។ ស្របពេលដែលខ្សែភាពយន្តនេះកំពុងជាទីនៃចំណាប់អារម្មណ៍ គេក៏មិនចោលក្នុងការផ្សព្វផ្សាយដែរ ដោយតារាសម្តែងក្នុងរឿងនេះជាច្រើនបានចាប់ផ្តើមបង្ហាញមុខ ក្នុងកម្មវិធីផ្សព្វផ្សាយនានាជាបណ្តើរៗដែរ ។ នាង Scarlett Johansson ដែលជាតួអង្គវីរនារីមួយដួង ដែលគេស្គាល់ថា Black Widow ឬ មេម៉ាយខ្មៅ ក៏មានវត្តមានដែរ ក្នុងការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ហើយនាងបានគ្រងឈុតខ្មៅចំហរចង្អូរដើមទ្រូង...