តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែមេសាកម្មករ កម្មការិនី ចំនួន ២១ នាក់ ត្រូវបានដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត ២ នៅវិទ្យាល័យជម្ពូរវ័ន ។ ដោយឡែកនៅថ្ងៃទី ២១ ខែមេសា ២០២០ នេះ មានកម្មករ កម្មការិនី ចំនួន ២៣ នាក់ទៀត្រូវបានដាក់ឱ្យស្នាក់នៅមណ្ឌលកម្រិត ២ នេះទៀត...
នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្រៀនពីចម្ងាយ ដោយប្រើប្រាស់ស្ថានីយវិទ្យុផ្សាយសម្លេងដល់កុមារថ្នាក់មត្តេយ្យសិក្សា សិស្សបឋមសិក្សាថ្នាក់ទី១ ទី២ និង ទី៣ សម្រាប់កម្មវិធីអប់រំពហុភាសា ។ ដើម្បីបង្កភាពងាយស្រួលដល់ក្មេងៗកុមារជនជាតិដើមភាគតិចនៅតំបន់ដាច់ស្រយាល និង ទូទាំងខេត្តរតនគិរី និង មណ្ឌលគីរីដែលរៀនក្នុងកម្មវិធីអប់រំពហុភាសា កម្រិតថ្នាក់មត្តេយ្យសិក្សា និង បឋមសិក្សាពីថ្នាក់ទី១ដល់ទី៣ ទទួលការអប់រំប្រកបដោយសមធម៌ និង បរិយាបន្ន...
តាមគណនីហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី ២១ មេសា ២០២០ នេះថា មនុស្ស ១៤ នាក់មានហានិភ័យខ្ពស់នៃជំងឺកូវីដ ១៩ ។ ប៉ុន្តែបច្ចុប្បន្ននេះអ្នកទាំង ១៤ បានធ្វើតេស្តិ៍អវិជ្ជមាននៃជំងឺនេះ ។ តាមការឱ្យដឹងពីលោក វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ អ្នកទាំង ១៤ នាក់នៅតែបន្តធ្វើច័ត្តាឡីស័ក្ដិ នៅតាមមូលដ្ឋានបន្តទៀត...
តាមទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល អំពីជំងឺកូវីដ ១៩ សម្រាប់ព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២០ នេះ បានឱ្យដឹងពីស្ថានភាពដូចខាងក្រោមនេះ ៖ អ្នកជាសះស្បើយចំនួន ៣ នាក់បន្ថែមទៀត នាំឱ្យអ្នកជាសះស្បើយសរុបចំនួន ១១០ នាក់ អ្នកកំពុងសម្រាកព្យាបាលៅមន្ទីរពេទ្យនៅសល់ត្រឹម ១២ នាក់ មិនមាននាក់បាត់បង់ជីវិត សរុបអ្នកឆ្លងកូវីដ ១៩ ចាប់ពីខែមករា រហូតមកដល់បច្ចុប្បន្ននេះមានចំនួន ១២២ ករណី...
ក្រុមគ្រូពេទ្យគឺជាទ័ពជួរមុខរបស់កម្ពុជា ដើម្បីប្រយុទ្ធជាមួយនឹងសង្គ្រាមកូវីដ ១៩ ។ ក្រុមគ្រូពេទ្យគឺជាអ្នកដែលមានការលះបង់ខ្ពស់បំផុត ដែលយកខ្លួនទៅកៀកជាមួយនឹងមេរោគដ៏កាចសាហាវ ខណៈគ្រប់គ្នាមានការខ្លាចរអា ប៉ុន្តែនេះជាភារកិច្ចដើម្បីអាយុជីវិតមនុស្សរាប់លាននាក់ ។ ដោយសារវីរុសកូវីដ ១៩ អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សយ៉ាងឆាប់រហ័ស ទើបក្រុមគ្រូពេទ្យត្រូវពាក់ឯកសណ្ឋានការពារប្រៀបដូចជាអាវក្រោះការពារខ្លួន ពេលកងទ័ពចេញទៅច្បាំងដូច្នោះដែរ ។ ការប្រើប្រាស់ឯកសណ្ឋានច្រើនជាន់ ច្រើនត្រួតនេះ ពិតជាមិនងាយស្រួលឡើយ ។ ក្រុមគ្រូពេទ្យនីមួយៗ ត្រូវស្លៀកឯកសណ្ឋាននេះរហូតដល់មានការផ្លាស់ប្ដូរវេនថ្មី ។ ជាក់ស្ដែងលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
នៅព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលបានធ្វើសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពនៃការគ្រប់គ្រងវីរុសកូវីដ ១៩ នៅកម្ពុជា ។ នៅមួយសប្ដាហ៍ចុងក្រោយនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានជារៀងរាល់ថ្ងៃថា កម្ពុជាពុំមានអ្នកឆ្លងករណីថ្មីនៃវីរុសកូវីដ ១៩ ឡើយ ដោយឡែកទន្ទឹមនឹងនោះ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក៏បានជាសះស្បើយជាបន្តបន្ទាប់ ។ យ៉ាងណាមិញ ថ្វីដ្បិតតែបែបនេះ នៅក្នុងសន្និសីទនៅព្រឹកថ្ងៃទី ២០ ខែមេសា ដដែល លោក...
ដោយសារស្ថានភាពជំងឺកូវីដ ១៩ ទូទាំងពិភពលោកនៅមិនទាន់ធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តពន្យាពេលការបើកដំណើរការសាលារៀន ដើម្បីរក្សាសុវត្ថិភាពសិស្សានុសិស្ស ។ ដូច្នេះហើយទើបចាប់ពីថ្ងៃទី ២០ មេសា ២០២០ នេះតទៅ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី “ការសិក្សាពីចម្ងាយ” និង “ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក” ។ ជាមួយគ្នានេះដែរមានប្រជាពលរដ្ឋមួយចំនួន មានចម្ងល់ថា...
គិតត្រឹមព្រឹកថ្ងៃទី ២០ ខែមេសា នេះ កម្ពុជាបន្តពុំរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ ១៩ ដោយចំនួនរកឃើញសរុបទូទាំងប្រទេសចំនួន ១២២ ករណីដដែល ខណៈអ្នកជាសះស្បើយបានកើនឡើងសរុប ១០៧ នាក់ ។ ទន្ទឹមនឹងការព្យាបាលជាសះស្បើយជាបន្តបន្ទាប់នេះ អ្នកជំងឺជាសះស្បើយពីវីរុសកូវីដ ១៩ ជាជនជាតិខ្មែរម្នាក់ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមគ្រូពេទ្យជួរមុខមិត្តភាពខ្មែរ-សូវៀត ឬហៅថាពេទ្យរុស្ស៊ី ដែលគាត់បានសម្រាកព្យាបាលនៅទីនោះ ដែលជាវីរៈបុរស និង វីរៈនារីបិទមុខ បានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះអាយុជីវិតគាត់ពីជំងឺដ៏កាចសាហាវមួយនេះ ។ នេះជាសេចក្ដីរៀបរាប់ទាំងស្រុងរបស់អ្នកជំងឺកូវីដ...
ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ដែលបានសួរថា តើនៅពេលណាទើបកូវីដ ១៩ នៅកម្ពុជាក៏ដូចជានៅលើពិភពលោកនឹងបញ្ចប់ទៅវិញ? ឯកឧត្ដន ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឆ្លើយតបថា កូវីដ ១៩ នៅកម្ពុជា និងនៅលើពិភពនឹងបាត់ទៅវិញនៅពេលដែលមាន «វ៉ាក់សាំងការពារ និងរូបមន្តព្យាបាលច្បាស់លាស់»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ ១៩ នៅផុយស្រួយណាស់ មិនទាន់អាចកំណត់នូវភាពជោគជ័យឡើយ ។ ឯកឧត្ដម ម៉ម ប៊ុនហេង ថ្លែងថា...
នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពនៃការគ្រប់គ្រងវីរុសកូវីដ ១៩ នៅកម្ពុជា នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា តាមការប៉ាន់ស្មាន គិតជាមធ្យមសម្រាប់អ្នកជំងឺកូវីដ១៩ ជនបរទេស ក្រសួងបានចំណាយថវិកាខ្ទង់ប្រមាណពី ២ ០០០ ទៅ ២ ៥០០ ដុល្លារ ដើម្បីព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងម្នាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យចាប់ពី ១០ ថ្ងៃឡើងទៅ...