កូវីដ

ចាប់ពីថ្ងៃនេះទៅ រាល់ពិធីជួបជុំបែបសាសនា គ្រប់ប្រភេទទាំងអស់ ត្រូវបិទទូទាំងប្រទេសកម្ពុជា

រាល់ពិធីជួបជុំបែបសាសនា គ្រប់ប្រភេទនៅទូទាំងប្រទេសកម្ពុជាត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឱ្យបិទចាប់ពីថ្ងៃទី១៧ មីនា ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ។ សូមមើលសេចក្ដីប្រកាសព័ត៌មាន៖  

ក្រសួងអប់រំចេញប្រកាស ឱ្យរាល់ការជួបប្រជុំគ្រប់កម្មវិធីទាំងអស់ មិនឱ្យលើសពី ៥០នាក់

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសពីការ​កំណត់​សមាសភាព​ចូលរួម​ក្នុង​ការ​អនុវត្ត​សកម្មភាព​មិន​លើស​ពី​៥០​នាក់  ។ ដើម្បី​ចូលរួម​បង្ការ និង​ទប់​ស្កាត់​នូវ​ការ​រីករាលដាល​នៃ​វីរុស​កូវីដ ១៩ រាល់​ការ​អនុវត្ត​សកម្មភាព ឬ​ការ​ជួប​ប្រជុំ​ណាមួយ

តំណាងខ្មែរអ៊ីស្លាម ចេញមុខសុំចិត្តការយោគយល់ពីពលរដ្ឋខ្មែរ ក្រោយខ្មែរអ៊ីស្លាមត្រឡប់ពីម៉ាឡេស៊ីឆ្លង Covid-19 បន្តបន្ទាប់

តាមរយៈគណីហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រី ម៉ាណ ណាវី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានចេញមុខសុំចិត្ត និងការយោគយល់ពីប្រជាជនខ្មែរកាន់សាសនាព្រះពុទ្ធ បន្ទាប់ពីខ្មែរអ៊ីស្លាមបានឆ្លង Covid-19 ជាបន្តបន្ទាប់ ក្រោយត្រឡប់មកពីវិហារមួយនៅជាយក្រុងកូឡាឡាំពួរ

ស្ថានទូតខ្មែរនៅថៃ អំពាវនាវឱ្យប្រជាជនខ្មែរនៅថៃ បើមិនចាំបាច់ចូលឆ្នាំខាងមុខ កុំចេញទៅណាអី

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការបង្ការ និង ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ទៅដល់សាធារណជន ជាពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ

បន្ទាន់! សម្ដេច ហ៊ុន សែន បញ្ជាឱ្យបិទហាងខារ៉ាអូខេ និងរោងភាពយន្តទាំងអស់ទូទាំងប្រទេសកម្ពុជា

តាមរយៈទំព័រហ្វេសប៊ុករបស់ BTV Cambodia បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបិទហាងខារ៉ាអូខេ និងរោងភាពយន្តទាំងអស់នៅទូទាំងប្រទេសដោយអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា

កើនឡើងបន្តបន្ទាប់ ក្រសួងប្រកាសស្វែងរកគ្រូពេទ្យស្ម័គ្រចិត្តច្រើននាក់ ក្នុងបេសកកម្មប្រយុទ្ធ Covid-19

កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសស្វែងរកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីចូលរួមចំណែកក្នុងបេសកកម្មប្រឆាំងកូវីដ១៩ នៅក្នុងសេចក្តីជូនពត៌មានស្តីពីសភាពការណ៍បច្ចុប្បន្នភាពរបស់វីរុសនេះ ។ ក្រសួងសុខាភិបាលបានលើកឡើងថា ដើម្បីសំដែងនូវសាមគ្គីភាព និង

រដ្ឋាភិបាល សម្រេចយកសណ្ឋាគារ Great Duke ជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺ​ COVID-19

ដោយមានការសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាលបានសហការជាមួយអភិបាលរាជធានីភ្នំពេញនឹងប្រើប្រាស់សណ្ឋាគារ Great Duke (អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និង ព្យាបាលជំងឺ​ COVID-19។

សម្តេចសង្ឃនាយកកម្ពុជា ប្រកាសឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នៅថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចាត់គ្រោះចង្រៃ

តាមសេចក្តីប្រកាសរបស់គណៈសង្ឃនាយកកម្ពុជា នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ បានប្រកាសឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នៅថ្ងៃទី២៣ ខែមីនា