រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំំណឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ស្ដីពីការផ្អាកប្រារព្ធពិធីសង្ក្រាន្តនៅវត្តភ្នំ ដើម្បីទប់ស្កាត់ការរីករាលនៃវីរុស Covid-19 ។ ដើម្បីលម្អិតសូមមើលក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖ អត្ថបទដោយ៖ Tomson
បន្ថែមពីលើការឱ្យរៀបចំសាលារៀនដែលបានផ្អាកការសិក្សានៅតាមបណ្ដាខេត្តនីមួយៗក្នុងប្រទេសកម្ពុជា ធ្វើជាមន្ទីរពេទ្យដាក់អ្នកជំងឺ Covid-19 សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងសារជាសំឡេងនោះថា អាចយកទាំងកងកម្លាំងប៉ូលីស ទាហាន ប៉េអឹម ដើម្បីរៀបចំបន្ទប់ គ្រែពេទ្យ ដើម្បីដំណើរការតែម្ដង ។ នៅក្នុងសារសំឡេងនោះសម្ដេច នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា៖ «អ្វីដែលជាចំណោទគឺនៅតាមបណ្តាខេត្ត ដែលត្រូវធ្វើបន្ទាន់ ដោះស្រាយធ្វើមិចត្រូវជ្រើសរើសសាលារៀនដែលយើងកំពុងតែបិទ យកអគារមួយ ឬពីរ គឺឱ្យមានច្រើនបន្ទប់ រៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង...
យោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះថា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ នឹងត្រូវយកធ្វើជាកន្លែងដាក់ឱ្យពិនិត្យ និង ព្យាបាលអ្នកជំងឺឆ្លង Covid-19 ។ កិច្ចការងារនេះធ្វើឡើងបន្ទាប់ពីឯឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំស្ដីពីការចាត់វិធានការទប់ស្កាត់ជំងឺ Covid-19 (កូវីដ ១៩) និង វិធានការចំពោះពលករដែលបានត្រលប់មកពីប្រទេសថៃ ដោយបានចុះពិនិត្យទីតាំងផ្ទាល់នៅវិទ្យាល័យ...
ជាដំណឹងដ៏រីករាយមួយសម្រាប់គ្រួសារអ្នកជំងឺ Covid-19 នៅតាមបណ្ដាខេត្តមួយចំនួនដូចជា ព្រះវិហារ កោះកុង និងកំពង់ឆ្នាំង ពេលនេះលទ្ធផលនៃការព្យាបាលបានបង្ហាញថាពួកគាត់កំពុងវិលទៅរកភាពល្អប្រសើរច្រើន និងឈានទៅរកការជាសះស្បើយ១០០% ត្រៀមចេញពីមន្ទីរពេទ្យ ។ ក្នុងនោះរួមមាន៖ ១. បុរសជនជាតិខ្មែរ ២នាក់ ដែលមានជំងឺ COVID-19 នៅខេត្តព្រះវិហារ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរបង្អែក១៦មករា បានបង្ហាញលទ្ធផលពិនិត្យលើកទី២ គឺអវិជ្ជមាន តាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Fresh News ឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ...
មកទល់ពេលនេះ មានមនុស្សរាប់ពាន់នាក់មកហើយ ដែលបានស្លាប់ដោយសារវីរុសដ៏កាចសាហាវ ដែលកំពុងរាតត្បាតស្ទើរទូទាំងសកលលោក ។ យ៉ាណាមិញ នៅក្នុងប្រទេសកម្ពុជាមិនទាន់មានអ្នកឆ្លងណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតនៅឡើយទេ មិនថាជនជាតិខ្មែរ និង បរទេស តែអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ វីរុសមួយនេះ បានសម្លាប់ជនជាតិខ្មែរដំបូងគេ ដែលស្ត្រីខ្មែរម្នាក់រស់នៅឯសហរដ្ឋអាមេរិក ។ នេះបើតាមប្រភពព័ត៌មានរបស់ PNN ។ ស្ត្រីខ្មែរដែលរស់នៅសហរដ្ឋអាមេរិកបានស្លាប់ដោយសារ Coivd-19 កាលពីថ្ងៃទី ២២ ខែមីនា ម្សិលមិញនេះ មានឈ្មោះ នុត...
បន្ទាប់ពីប្រទេសថៃបានប្រកាសពីការបិទព្រំដែនកម្ពុជាថៃគ្រប់ច្រក ដើម្បីបង្កាពីការឆ្លងរាតត្បាតនៃវីរុស Covid-19 កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ បានធ្វើឱ្យប្រជាជនខ្មែរដែលកំពុងរស់នៅក្នុងប្រទេសថៃបានសម្រុកចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនកុះករ ។ ទោះបីជាមានការវិលត្រឡប់មកក្នុងប្រទេសវិញបានទាន់ពេលវេលាក៏ដោយ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការព្រួយបារម្ភខ្លាំងពីសំណាក់ប្រជាជនទូទៅ គឺការត្រឡប់ចូលនេះអាចនឹងមានការនាំចូលមកជាមួយនូវ Covid-19 ។ យ៉ាងណាមិញ គណនីហ្វេសប៊ុកមួយឈ្មោះ Samanta Mix បានបង្ហោះរូបដែលមើលទៅគួរឱ្យហួសចិត្ត ប៉ុន្តែក៏បញ្ជាក់ពីការចូលរួមរបស់គ្រួសារខ្លួនជាមួយក្រសួងសុខាភិបាលដែលប្រកាសថាប្រជាជនដែលទើបមកពីប្រទេសថៃត្រូវនៅដាច់ដោយឡែក ១៤ថ្ងៃដែរ ។ គណនីខាងលើបានបង្ហោះសារបែបលេងសើចថា “តិចច្រលំថាផ្ទះមានឆ្កែកាច” ដែលការពិតអក្សរសរសេរលើក្រដាសដាកើលើរបងផ្ទះថា “ប្រយ័ត្នផ្ទះមានកូនស្រីមកពីថៃ”...
នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះ អភិបាលខេត្តតាកែវបានចុះពិនិត្យអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដើម្បីត្រៀមលក្ខណៈទុកជាមុនក្នុងករណីប្រសិនបើមានអ្នកសង្ស័យ ឬ មានអ្នកផ្ទុកជម្ងឺ Covid-19 ។ ដើម្បីឆ្លើយតបទៅនឹងការការពារពីការរីករាលដាល ក៏ដូចជាការត្រៀមលក្ខណៈទុកជាមុនក្នុងការបង្ការ និង ការពារនូវជម្ងឺផ្លូវដង្ហើមដ៏កាចសាហាវ គឺជម្ងឺកូរ៉ូណា ឬជម្ងឺកូវីត ១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលអាគារអន្តេវាសិកដ្ឋាន ដែលជាអាគារសម្រាប់ស្នាក់នៅរបស់គរុសិស្ស នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ...
ករណីនៃការរកឃើញការឆ្លងវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជាកាន់តែមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និង ប្រជាជនទូទាំងប្រទេស ។ ជាមួយការឆ្លើយតបទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ នេះបានចេញសេក្តីជូនដំណឹងមួយស្តីពី ការប្រកួតប្រជែងបង្កើត App សម្រាប់ផ្តល់ព័ត៌មាន និង ឆ្លើយតបនៅក្នុងការគ្រប់គ្រង ការទប់ស្កាត់ និង ការបង្ការ ការរីករាលដាលនៃជំងឺ Covid-19...
គ្រូពេទ្យស្រីនៅមន្ទីរពេទ្យខ្មែរ-សូវៀត បង្ហាញស្នាមលើមុខ ក្រោយពាក់ឯកសណ្ឋាន Covid-19 តែមួយថ្ងៃ ចុះទម្រាំគ្រូពេទ្យពាក់ជាប្រចាំពិបាកប៉ុណ្ណា? តាមរយៈគណនីហ្វេសប៊ុកគ្រូពេទ្យស្រីម្នាក់ដែលមានឈ្មោះថា Srey Teav ដែលបច្ចុប្បន្នកំពុងបំពេញបេសកកម្មប្រយុទ្ធនឹងវីរុស Covid-19 នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបង្ហាញនូវស្លាកស្នាមលើមុខក្រោយពាក់ឯកសណ្ឋានសម្រាប់ការពារនឹងវីរុសនេះត្រឹមមួយថ្ងៃប៉ុណ្ណោះ ។ អ្នកគ្រូពេទ្យខាងលើបានលើកឡើងថា ត្រឹមតែ១ថ្ងៃសោះអ្នកគ្រូពេទ្យទ្រាំមិនចង់បាន ចុះទម្រាំបុគ្គលិកដែលនៅបម្រើការងារជាប់ជាប្រចាំពិបាកប៉ុណ្ណាទៅ? ទោះបីជាយ៉ាងនេះក្ដីគ្រូពេទ្យស្រីរូបនេះមិនបានរាថយនោះឡើយ តែមានតែពាក្យថាតស៊ូបន្តទៀតដើម្បីប្រទេសជាតិចាកផុតពីគ្រោះភ័យនេះ ។ ចំណែកឯប្រជាជនខ្មែរមិនមានពាក្យអ្វីក្រៅពីការផ្ដល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ និងមានតែពាក្យពាក្យជូនពរសូមឱ្យសម្រេចនូវជោគជ័យក្នុងបេសកកម្មដ៏លំបាកមួយនេះ ហើយក៏សូមបួងសួងដល់វត្ថុស័ក្ដសិទ្ធក្នុងលោកតាមឃុំគ្រងថែរក្សាការពារប្រជាជនខ្មែរគ្រប់ៗរូប ៕ អត្ថបទដោយ៖...
សាលារៀននៅតាមបណ្ដាខេត្តនីមួយៗនឹងត្រូវធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺ Covid-19 ដែលជាវិធានការឆ្លើយតបបន្ទាន់ទៅនឹងស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។ តាមរយៈប្រព័ន្ធអេឡិចត្រូនិក Telegram នៅក្នុង Group ប្រឆាំងកូវីដ១៩ សម្ដេច ហ៊ុន សែន បានពិភាក្សាជាមួយ ឯកឧត្ដម ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា អ្វីដែលត្រូវធ្វើជាបន្ទាន់ គឺត្រូវជ្រើសទីតាំងសាលារៀន ដែលកំពុងតែបិទណា១ ឬក៏២ តាមខេត្តនីមួយៗ...