រំភើបជំនួស នៅពេលឃើញឪពុកគេ ធ្វើបែបនេះដាក់កូនស្រី (វីដេអូ)
បើទោះបីជាប៉ា មិនមានលុយកាក់ និង មានទ្រព្យស្តុកស្តមដូចគេ ក៏ពិតមែន តែប៉ា តែងតែផ្តល់ភាពកក់ក្តៅដល់កូន ប៉ាសុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បីកូនស្រី ចង់ឱ្យកូនស្រីរៀនសូត្របានជ្រៅជ្រះ មានអនាគតល្អ ប៉ាមិនចង់ឱ្យកូនមានភាពល្ងង់ខ្លៅដូចជារូបប៉ានោះទេ កូនត្រូវតែតស៊ូសិក្សារៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីអនាគតខ្លួនឯង និង គ្រួសារយើងណាកូនស្រីប៉ា ។ នេះជាទឹកចិត្តរបស់ឪពុកម្នាក់ ចំពោះកូនស្រី បើទោះជាគាត់មិនបាននិយាយចេញមកក្រៅក៏ពិតមែន តែបេះដូង សកម្មភាព និង កាយវិការរបស់គាត់បានបង្ហាញយ៉ាងច្បាស់ថា គាត់ស្រឡាញ់កូនស្រីរបស់គាត់ខ្លាំងណាស់ ហើយតែងតែផ្តល់ភាពកកក្តៅដល់កូនស្រីរបស់គាត់គ្រប់ពេលវេលា ។
នៅពេលកូនស្រីរបស់គាត់ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំនេះ រូបគាត់ជាឪពុក តែងតែជូនកូនស្រីរបស់គាត់ទៅប្រឡងគ្រប់ពេល និង អង្គុយរងចាំកូននៅខាងក្រៅរបងសាលា ព្រះនរោត្តម ដើម្បីផ្តល់ជាកម្លាំងចិត្ត និង ភាពកក់ក្តៅដល់កូនស្រី ។ ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលទៀតនោះ គឺនៅវេលាល្ងាចថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ ដែលជាថ្ងៃប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំនេះ រូបគាត់ជាឪពុកបានទិញផ្កាមួយបាច់ទុកលើកទឹកចិត្តកូនស្រីនៅខាងក្រៅរបងសាលាព្រះ នរោត្តម ដោយឈរសំឡឹងរកមើលកូនស្រី នៅពេលឃើញកូនស្រីរបស់គាត់ដើរចេញមកដល់មាត់ទ្វាររបងភ្លាម រូបគាត់បានស្ទុះ និង យកផ្កាមួយបាច់នោះទៅហុចឱ្យកូនស្រីរបស់គាត់ ធ្វើឱ្យអ្នកនៅជុំវិញនោះមានការរំភើប និង ស្ទើរតែហូរទឹកភ្នែកជំនួសកូនស្រីរបស់គាត់ ។
សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖
ដោយ ៖ ឧត្តម (ប្រភពវីដេអូ Je Ya )