កប់សារី ! បេក្ខជនប្រឡងបាក់ឌុបឆ្នាំ ២០១៩ នេះ ភាគច្រើនសុទ្ធតែប្រុសស្អាត ស្រីស្អាត !
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សម័យប្រឡង ១៩ សីហា ២០១៩ នេះ កំពុងក្លាយជាប្រធានបទក្ដៅ និង ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាជាពេលវេលាដ៏សំខាន់បំផុតសម្រាប់បេក្ខជន-នារីដែលមានភារកិច្ចបញ្ចេញសមត្ថភាព និង ចំណេះដឹងដែលខ្លួនបានខិតខំសិក្សារៀនសូត្រតាំងពីថ្នាក់ទី ១ រហូតមកដល់ថ្នាក់ពី ១២ កន្លងមក ។
ខណៈការប្រឡងបាក់ឌុបចំនួន ២ ថ្ងៃនៃឆ្នាំសិក្សា ២០១៩ នេះ បានប្រព្រឹត្តទៅដោយជោគជ័យ គេស្រាប់តែចាប់អារម្មណ៍ឃើញបេក្ខជនជាច្រើន ដែលបានដើរចេញពីមណ្ឌលប្រឡងទាំងទឹកមុខញញឹមញញែមស្រស់ពព្រាយ ហាក់ដូចជាជឿជាក់លើសមត្ថភាពរបស់ខ្លួនពេញទំហឹង លើសពីនេះ គេក៏កត់សម្គាល់ផងដែរថា បេក្ខជនបាក់ឌុបឆ្នាំ ២០១៩ នេះភាគច្រើន ម្នាក់ៗមានរូបសម្រស់ស្អាតៗ ឃ្យូដៗគួរឱ្យស្រឡាញ់ទាំងប្រុសទាំងស្រី ។
ខាងក្រោមនេះជាទិដ្ឋភាពបេក្ខជនប្រឡងបាក់ឌុបបានបញ្ចប់ភារកិច្ចប្រឡងចំនួន ២ ថ្ងៃនេះ ប្រកបដោយទឹកមុខជឿជាក់លើសមត្ថភាពខ្លួនឯង ៖
ដោយ៖ បេប៊ី