វានឹងក្លាយជាការចងចាំគ្មានថ្ងៃភ្លេច ឈឺពេលណាមិនឈឺមកចំពេលសំខាន់ ខ្លះដល់ដាក់អុកស៊ីហ្សែន
បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១៩ សីហា ២០១៩ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ បេក្ខជនខ្លះត្រូវប្រឡងក្នុងឡាងសង្គ្រោះបន្ទាន់ ខ្លះទៀតត្រូវដាក់អុកស៊ីហ្សែនជំនួយដង្ហើម ខ្លះទៀតដេកស្ដូកស្ដឹងបាត់មាត់វបាត់ក ។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល ។ នេះបើតាមទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំយុវជន និង កីឡា ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ