ឆ្លៀតបានទៀត! មកមើលវិធីលាក់វិញ្ញាសាប្លែកៗប្រចាំឆ្នាំ ២០១៩ !
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានឈានចូលដល់ថ្ងៃទី ២ ហើយសម្រាប់បរិយាកាសទូទៅត្រូវបានគេដឹងថាមិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ និង ពេលនេះដែរបេក្ខជនទូទាំងប្រទេសក៏កំពុងតែដំណើរការប្រឡងរបស់ខ្លួនទៅតាមមណ្ឌល និង បន្ទប់ប្រឡងរៀងៗខ្លួន ។
នាប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រឡងបាក់ឌុបត្រូវបានក្រសួងរិតបន្តឹង និង មានការកែទម្រងថ្មី ដែលគ្រប់បេក្ខជនត្រូវតែមានសមត្ថភាព ដោយក្រសួងបានលើកឡើងថា «បើចេះគឺជាប់» ។ ក្នុងនោះដែរ ក្រសួងក៏បានហាមប្រាមមិនឱ្យមានការលួចចម្លង ឬ យកសំណៅឯកសារចូលក្នុងមណ្ឌលប្រឡង និង បន្ទប់ប្រឡងផងដែរ ។ ទោះបីយ៉ាងនេះក្តី ក៏នៅតែមានបេក្ខជនមួយចំនួនតូចមានការលួចលាក់ និង កត់សំណៅឯកសារតាមខ្លួនដែរ ។
ជាក់ស្តែងតាមរយៈការបង្ហោះរបស់ក្រសួងនៅមុននេះបន្តិច បានបង្ហាញពីការឆែកឆេររកឃើញនៅសំណៅឯកសារលើបេក្ខជនមួយចំនួន ដោយពួកគេមានវិធីលាក់បំពួនផ្សេងៗគ្នា និង ប្លែកជាងឆ្នាំមុខៗ ដូចជា កត់ដាក់បាតដៃ លើម្រាមដៃ ជាដើម ដែរប្រការនេះត្រូវបានក្រសួងហាមជាដាច់ខាត ៕
ដោយ ៖ សាកល
ប្រភព ៖ ក្រសួង អប់រំ យុវជន និង កីឡា