មានប្អូន មានកូនប្រឡងអីជួយប្រាប់ផង! ការប្រកាសលទ្ធផលបាក់ឌុបឆ្នាំនេះ មិនដូចរាល់ឆ្នាំឡើយ
តាមប្រសាសន៍របស់ឯកឧត្ដម ហង់ជួន ណារ៉ុន បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ សីហា ២០១៩ នេះ ការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ មិនមានការផ្សព្វផ្សាយលទ្ធផលភ្លាមៗទេ គឺក្រោយការបូកសរុបពិន្ទុហើយ ក្រុមការងារបច្ចេកទេសនឹងយកលទ្ធផលមកត្រួតពិនិត្យមើលម្ដងទៀត ថាតើលទ្ធផលយ៉ាងម៉េចដែរ? ដោយត្រូវយកមកវិភាគមូយរយៈសិន ហើយឱ្យអ្នកបច្ចេកទេសចូលទៅក្នុងប្រព័ន្ធកម្មវិធីម្ដងទៀតទើបប្រជុំប្រកាសលទ្ធផល ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមទៀតថា នៅឆ្នាំនេះក្រសួងបានរៀបចំអនុកម្មការមួយដើម្បីធ្វើការបូកសរុបលទ្ធផល និង បានរៀបចំកម្មវិធីថ្មីតែម្ដង សម្រាប់បូកផ្សំពិន្ទុនេះ ព្រមទាំងមានការតេស្តសាកល្បងកុំព្យូទ័រម្ដងហើយម្ដងទៀត ។ ដូច្នេះកម្មវិធីប្រព័ន្ធបូកសរុបពិន្ទុឆ្នាំនេះមានដល់ ទៅពីរគឺប្រព័ន្ធចាស់ និង ប្រព័ន្ធថ្មី ធ្វើយ៉ាងណាធានាឱ្យបាននូវការបូកសរុបដោយត្រឹមត្រូវ ជៀសវាង មានបញ្ហាដូចកាលឆ្នាំ ២០១៨ ម្ដងទៀត ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ