ខេត្តមួយធ្វើគំរូគេហើយ! មិនខ្ចីយកលុយមួយរៀល ថ្លៃផ្ញើយានជំនិះ សម្រាប់អ្នកប្រឡងបាក់ឌុបស្អែក
តាមទំព័រហ្វេសប៊ុកផេករបស់ក្រសួងអប់រំ យុវជន និង កីឡា បានបញ្ជាក់ថា សម្រាប់បេក្ខជន ប្រឡងមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តតាកែវ គឺមិនត្រូវបានយកថ្លៃផ្ញើយានជំនិះនោះទេ ។ នេះគឺជាគំរូដ៏ល្អមួយដល់ខេត្តដទៃទៀត ដើម្បីជួយសម្រាលបន្ទុកថ្លៃចំណាយរបស់បេក្ខជន ក៏ដូចជាកាត់បន្ថយការចំណាយពេលវេលាលើការទូទាត់ថ្លៃផ្ញើយានជំនិះ ។
រូបឆ្នាំចាស់
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧ មណ្ឌលមាន៤៧២៥ បន្ទប់ ដោយមានបេក្ខជនប្រឡងសរុបចំនួន ១១៧០២៤ នាក់ ស្រី ៦០៤២១ នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤៤៦៨៣នាក់ ស្រី២៥២៨៥នាក់ មាន១៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧២៣៤១នាក់ ស្រី៣៥១៣៦នាក់ មាន២៩១៥បន្ទប់ ៕
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ