គណិតមិនព្រឺរោម ខ្មែរមិនព្រឺក្បាល! សិស្សទី១២ នាំគ្នាទៅបន់ស្រន់ព្រោងព្រាត សូមឱ្យប្រឡងជាប់
ថ្ងៃស្អែកនេះបេក្ខជនជាង ១០ ម៉ឺននាក់ទូទទាំងប្រទេសនឹងដល់ពេលប្រឡងមធ្យមសិក្សាទុតិយភូមិហើយ ។ ថ្វីដ្បិតត្រៀមខ្លួន ១២ ឆ្នាំ ដើម្បីការប្រឡងថ្នាក់ជាតិដ៏ធំមួយនេះ តែអបិយជំនឿក៏ចោលមិនបាន មិនថាបេក្ខជនឆ្នាំណាទេឱ្យតែកៀកដល់ថ្ងៃប្រឡងតែងនាំគ្នាទិញចេក ទិញធូប ផ្កាឈូក ទៅថ្វាយព្រះ អារុក្ខអារក្ខអ្នកតាព្រៃភ្នំ សូមឱ្យការប្រឡងទទួលបានជោគជ័យ ឃើញវិញ្ញាសាអីក៏មិនភ័យមិនព្រួយ ។ ដ្បិតថា អ្នកខ្លះជឿ ឬ មិនជឿ តែភាគច្រើនអ្នកដែលទៅបន់ស្រន់ គឺដូចជារកវិធីមួយធ្វើឱ្យខ្លួន ឯងមានភាពក្លាហាន ជឿជាក់ ព្រោះហោចណាស់គេមានអារម្មណ៍ថា មានបារមីតាមជួយថែរក្សា ។
សូមទៅទស្សនាទិដ្ឋភាពដូចខាងក្រោមនេះ ៖
អត្ថបទ ៖ ថោ ច័ន្ទឬទ្ធិ
រូបភាព ៖ ក្រសួងអប់រំ