សិស្សខ្សោយរូបវិទ្យា ចង់ប្រឡងបានមួយជាប់ ស្រួលបំផុតបើអនុវត្តតាមវិធីងាយៗនេះ (វីដេអូ)
រូបវិទ្យាអាចនិយាយបានថាជាមុខវិជ្ជាមួយស្រួលក៏មិនស្រួល ហើយពិបាកក៏មិនជាពិបាក ប៉ុន្តែទោះជានិយាយយ៉ាងនេះ បើសិស្សានុសិស្សទាំងអស់មិនបានយកចិត្តទុកដាក់លើវា ប្រាកដណាស់នឹងមិនអាចដោះស្រាយលំហាត់បានល្អ ហើយអាចយកពិន្ទុបានស្រួលនោះដែរ ។ ដោយឡែកចំពោះសិស្សខ្សោយ ទោះខំប្រឹងប្រែងយ៉ាងណាក៏នៅតែតាមមិនទាន់ ដែលអាចបណ្ដាលមកពីកត្តាផ្សេងៗជាច្រើន ។ ត្រូវចាំថា រូបវិទ្យា ជាមុខវិជ្ជាដ៏សំខាន់មួយក្នុងចំណោមមុខវិជ្ជាដទៃទៀត សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិខាងមុខ ដែលមានពិន្ទុច្រើនគួរតែប្រឹងយកឱ្យបានល្អ ហើយសិស្សានុសិស្សដែលខ្សោយមុខវិជ្ជានេះ ពិតជាមានការព្រួយបារម្ភជាខ្លាំង ។
ដូច្នេះដើម្បីទទួលបានលទ្ធផលល្អសម្រាប់មុខវិទ្យារូប និង ចង់បានមួយជាប់ក្នុងពេលប្រឡងខាងមុខនោះ ខាងក្រោមនេះជាការបង្ហើបពីគន្លឹះសិក្សា និង ការត្រៀមទុកមុនចំពោះសិស្សខ្សោយរូប ពីលោកគ្រូ ឆន គឹមឈន បង្រៀនមុខវិជ្ជារូបវិទ្យា សម្រាប់សិស្សទី ១២ នៅសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ។ សូមទស្សនាវីដេអូ ៖
ដោយ ៖ សាកល