ការតាំងពិព័រណ៍ «រស់រាន» ជុំទីមួយ​​នៅមជ្ឈមណ្ឌលបុប្ផាណា បាន​ឈានដល់ការ​បិទបញ្ចប់ ក្រោយ​ពី​បានទាក់ទាញអ្នកទស្សនា​ជាង ២ ០០០ នាក់

Share This

រាជធានីភ្នំពេញ ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៥៖ កាលពីសប្តាហ៍មុនមជ្ឈមណ្ឌលបុប្ផាណា​ បានប្រកាស​ការ​បិទបញ្ចប់ដំណើការ​ជុំទីមួយ​​នៃការតាំងពិព័រណ៍ ​«រស់រាន​» ​ ​ដែលជាការតាំង​ពិព័រណ៍ដ៏ធំ​មួយ​​របស់សិល្បករខ្មែរ លោក​ គឹម ហាក់​ ​ប្រឹក្សា​យោបល់ផ្ទាល់ជាមួយលោក​ ប៉ាន់​ រិទ្ធី និង​រៀបចំពិព័រណ៍ដោយ​ ម៉ឹង មេត្តា ក្រោម​កិច្ច​សហការជាមួយមូលនិធិរៃ​ ពិព័រណ៍នេះ​​បានទាក់ទាញ​​អ្នកទស្សនា​ប្រមាណ ២​ ០០០ នាក់ ចាប់តាំងពីបើក​ដំណើរការ​​កាលពីពាក់កណ្តាលខែតុលា។ ដោយឃើញថាសាធារណជន​នៅតែបន្តមានចាប់អារម្មណ៍ មជ្ឈមណ្ឌល​បុប្ផាណាបានបញ្ជាក់ថាការតាំងពិព័រណ៍នេះនឹងឈាន​ទៅ​ធ្វើការ​តាំង​បង្ហាញបន្ថែម​​ទៀត​​ ដែល​ជាផ្នែក​មួយនៃ​មហោ ស្រពរូបថតភ្នំពេញ ដែលនឹងបន្តរ​ការ​​បើកទស្សនារូបថត​រហូត​ដល់ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ដោយឡែក​វត្ថុ​ពិត​​ដែល​តាំងបង្ហាញ​នៅ​ក្នុងពិព័រណ៍ «រស់រាន» បច្ចុប្បន្ន​​​កំពុង​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើមវិញ។

ក្នុងរយៈពេលមួយខែចុងក្រោយ ​ពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើន រួមមាន​​សិស្សានុ​សិស្សពីសាលា ជាច្រើន សាកលវិទ្យាល័យ ក្រុមគ្រួសារ អង្គការ​​​​​​​​ សហគមន៍ និងជនជាតិខ្មែរដែលវិលត្រឡប់ពីបរទេស។ ក្រុម សិស្សានុសិស្សមក​ពី​​សាលាជាច្រើន បានចូលរួមជាមួយ​កម្មវិធីអប់រំ ដែលរៀបចំឡើង ដើម្បីជួយដល់ទស្សនិកជន​វ័យក្មេងឱ្យភ្ជាប់ទំនាក់ទំនងជាមួយប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តាមរយៈការនិទានរឿងដោយរូបភាព។ លោក កែវ ដួង សាស្ត្រាចារ្យប្រវត្តិវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ ដែល​បានដឹកនាំនិស្សិត​ចំនួន​បី​ថ្នាក់​មកទស្សនា ការតាំងពិព័រណ៍នេះ បានចែករំលែកថា និស្សិត​​មាន​ការ​​ឆ្លើយតបជា​​ខ្លាំងចំពោះបទពិសោធនេះ។ លោកបានថ្លែង ថា៖ «ពួកគេពិតជាពេញចិត្តចំពោះវិធីសាស្រ្តច្នៃប្រឌិតក្នុងការបង្ហាញប្រវត្តិសាស្ត្រ ដែលខុសពីអ្វីដែលពួកគេធ្លាប់ រៀនតាមរយៈ​ការអានសៀវភៅ។ និស្សិតជាច្រើនបាន​ពិពរណ៌នា​អំពី​រូបថតដែលធ្វើឱ្យពួកគេមានអារម្មណ៍រំជួលចិត្ត ឬភ្ជាប់ទៅនឹងរឿងរ៉ាវគ្រួសាររបស់ពួកគេផ្ទាល់។ រូបថតបុរស​កាន់​សំបុត្រ​ចុងក្រោយ​ពីម្តាយរបស់គាត់នៅប្រទេស ជប៉ុន គឺ​ជា​រូប​ដែល​​មានឥទ្ធិពលជាខ្លាំង​»។



សិល្បករ គឹម ហាក់ បានចែករំលែកការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនរបស់លោក​ នៅ​ថ្ងៃ​បិទ​​បញ្ចប់​ការតាំងពិព័រណ៍នេះថា៖

«នេះជាលើកទីមួយហើយនៅ​ក្នុង​​ការតាំងពិព័រណ៍​គម្រោងរយៈពេលវែង​របស់ខ្ញុំ​មាន​ឈ្មោះថា «រស់រាន» ដែល​បាន
ដាក់បញ្ចូល​កម្រង​រូបភាព​ជម្រើស​ដកស្រង់ចេញពី​​ជំពូកទាំងបួនមក​បញ្ចូលគ្នា​ ហើយ​ត្រូវបានតាំង​បង្ហាញនៅមាតុ
ប្រទេស​ក្នុង​មជ្ឈមណ្ឌលបុប្ផាណា នា​​​ទីក្រុងភ្នំពេញ។ ឥឡូវនេះ ក្រោយ​រយៈពេល ៥០ ឆ្នាំបានកន្លងផុតទៅ តាម
រយៈការតាំងពិព័រណ៍នេះ ខ្ញុំសង្ឃឹមថាអ្នកទស្សនាអាចទទួលបានសារដែលខ្ញុំបានព្យាយាមបង្ហាញ និងរៀនសូត្រ​ថា​តើ​ប្រជាជនយើង​បាននាំ​យកវត្ថុទាំងអស់នេះចាកចេញ​ពីផ្ទះរបស់ខ្លួន ត្រូវ​ផ្លាស់ទីលំនៅដោយបង្ខំ ឆ្លងកាត់ជំរំ
ពលកម្មបង្ខំ ជំរំជនភៀសខ្លួន ហើយបន្តទៅផ្ទះថ្មី​​ ក៏ដូចជាប្រទេស​ថ្មី។ ​ខ្ញុំសង្ឃឹមថា អ្នកទស្សនាក៏អាចធ្វើស្វ័យ​ឆ្លុះ
បញ្ចាំង និងចោទសួរ​ខ្លួនឯងថា «តើពួកគេនឹងយកអ្វីទៅជាមួយ ប្រសិនបើមានផ្ទុះ​សង្គ្រាម​ឡើងនៅក្នុងមាតុភូមិ
របស់ខ្លួន?» តាមរយៈការតាំងពិព័រណ៍ «រស់រាន» ​និងការ​សម្លឹង​មើលទៅពិភពលោកសព្វថ្ងៃនេះ យើងឃើញថា ជម្លោះ និងសង្រ្គាមនៅតែបន្ត​កើតមាន ដែលបង្កើតបានជាការផ្លាស់ទីលំនៅជនភៀសខ្លួនថ្មី។ ខ្ញុំពិតជាសង្ឃឹមថា មនុស្ស​នឹង​​គិតគូរ​កាន់តែច្រើនអំពីមនុស្សជាតិ និងការកសាងសន្តិភាព។ នេះជាសាររបស់ខ្ញុំចេញពីការតាំងពិព័រណ៍នេះ»។

បើ​មើល​ទៅ​លើ​​ផលប៉ះពាល់ទូលំទូលាយរបស់​ពិព័រណ៍ «រស់រាន» វិញ លោក​​ ប៉ាន់ រិទ្ធី ទីប្រឹក្សាក្នុងការរៀបចំពិព័រណ៍ បាន​មានប្រសាសន៍ថា​៖

«ការតាំងពិព័រណ៍នេះ ពិតជាធ្វើ​ឱ្យ​សាធារណជន​មាន​​ចំណាប់អារម្មណ៍​ជាច្រើន។ ស្នាដៃ​របស់ គឹម ហាក់ បាន​បំផុសឱ្យ​មាន​ការកោតសរសើរ និងការគោរព ហើយការប្រើប្រាស់ទីតាំងនៅបុប្ផាណា គឺគួរឱ្យចាប់អារម្មណ៍​។ លោក​ ជា សុភាព [នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា] បានសម្រេចពន្យារពេលការតាំងពិព័រណ៍នេះ។ ទស្សនិកជនវ័យ ក្មេង និង​​សិស្សានុសិស្ស​នៅ​មិនទាន់ស៊ាំ​ជាមួយ​ការស្វែងរកស្នាដៃសិល្បៈនៅឡើយទេ។ អ្នកខ្លះក៏​ទើប​តែ​ស្គាល់​​​មជ្ឈមណ្ឌលបុប្ផាណានាពេល​នេះ​ដែរ។ ​ដូច្នេះ ការសម្រេចចិត្តរបស់ក្រុមការងារ គឺជាការ​សមហេតុផល ព្រោះ​យើង​ត្រូវការ​ប្រើ​ពេលវេលាដើម្បីធ្វើការជាមួយសិស្សានុសិស្សក៏ដូចជាអ្នកផ្សេងទៀត។ នេះជាវិធីសាស្រ្ត​បែប​អប់រំ ដែល អនុញ្ញាតឱ្យមានការស្វែង​យល់​ថា​តើ​រូបថត និងសិល្បៈជាអ្វី​ និង​ក៏ដូចជា​ដើម្បី​ស្គាល់អំពី​ការចងចាំផងដែរ។ នេះ​គឺ​ដោយសារ​តែ​​ស្នូល​ចម្បង​​នៃស្នាដៃ​​របស់ គឹម ហាក់ គឺការបញ្ជូន​ការ​ចងចាំ​ឱ្យ​ទៅ​មនុស្សជំនាន់ក្រោយ។ ​បើគ្មាន វប្បធម៌ទេ ក៏​គ្មានការឆ្លុះបញ្ចាំងអំពី​របួសផ្លូវចិត្តរបស់យើង ឬការព្យាបាល​របួសនេះឡើយ។ ខ្ញុំកត់សម្គាល់ឃើញថា​នៅ​តែ​មាន​មនុស្សបន្តមកទស្សនា គឺ​មាន​ទាំង​​ជនជាតិខ្មែរមកពីអាមេរិកខាងជើង ឬអឺរ៉ុបផងដែរ។

គួរឱ្យសោកស្ដាយ ទស្សនិកជនជាច្រើនមិនចង់កត់​ឈ្មោះ​​ក្នុងបញ្ជីឈ្មោះ​អ្នកទស្សនា។ ច្បាស់​ណាស់​ថា​ការភ័យខ្លាច​មិនហ៊ាន​​បន្សល់ទុកឈ្មោះ អត្តសញ្ញាណ ឬអាសយដ្ឋាននៅកន្លែងណាមួយ នៅតែ​ជាភាព​​បន្តការប្រុងប្រយ័ត្ន​របស់​ពួកគាត់។ នេះក៏ជាទម្រង់នៃរបួសផ្លូវចិត្តផងដែរ ពោលគឺ​​ជា​របួសមួយ​ដែល​ជម្រុញ​ឱ្យ​អ្នកទាំងនោះ​បន្តស្ងាត់ស្ងៀម។ ត្រង់ចំណុចនេះ​ហើយ ដែល​ធ្វើឱ្យ​​ការងាររបស់​យើង​នៅពេល​នេះ​មានសារៈសំខាន់។ ​ពិតណាស់ ខ្ញុំបាន​សង្កេត​ឃើញ​ថាមនុស្ស​ចាប់ផ្តើមជជែកគ្នា ​ក្មេងៗសួរនាំ​សំណួរផ្សេងៗ ហើយ​​មនុស្សចាស់ៗចាប់ផ្ដើម​ចែករំលែក​អំពីរឿង​នានា ដែល​ជាហេតុ​​បង្កើតឱ្យមានការ​ចែករំលែក​ព័ត៌មាន​គ្នា​​រវាង​មនុស្ស​ពីជំនាន់​មួយទៅជំនាន់មួយទៀត។

ប្រសិន​បើអាចទៅរួច គួរ​​​ឱ្យ​មាន​ការតាំងពិព័រណ៍នេះបន្តទៅខេត្តបាត់ដំបង និងខេត្តសៀមរាបទៀត»។

ក្នុងអំឡុង​​ខែតុលា និងខែវិច្ឆិកាទាំងមូល ពិព័រណ៍ «រស់រាន» ​បានប្រមូលផ្តុំជំពូកទាំងបួននៃគម្រោង​​រយៈពេល​មួយ​ទសវត្សរ៍របស់លោក​ គឹម ហាក់ មករួមបញ្ចូលគ្នា ដោយ​គម្រោង​នេះ​​បានចងក្រង​នូវ​​វត្ថុ​​ជា​ច្រើន​ដែល​ក្រុមគ្រួសារខ្មែរ​បាន​យក​ជាប់​នឹងខ្លួន ​​​លាក់ទុក ឬ​រក្សាទុក ឆ្លងកាត់សម័យសង្រ្គាម ការផ្លាស់ទីលំនៅ និងការកសាងឡើងវិញ។ ជារឿយៗ អ្នកទស្សនាតែង​ចំណាយពេលយូរ​ដើម្បីទស្សនា វិល​មក​ទស្សនា​ម្ដងទៀត ឬ​នាំ​សាច់ញាតិ​មើល​មើល​ការ​តាំងពិព័រណ៍ ដោយមនុស្សជាច្រើនបានពិពណ៌នាថារូបថត និងវត្ថុទាំងនោះ​ជា​គ្រឿង​ឱ្យ​ពួកគាត់​​រំលឹក​ដល់ប្រវត្តិ​គ្រួសាររបស់ពួកគាត់ផ្ទាល់។ ការតាំងពិព័រណ៍នេះបាន​ជម្រុញ​​ឱ្យមានការសន្ទនារវាងជំនាន់ ដោយអ្នកទស្សនាវ័យ​ក្មេង​​សួរសំណួរ ហើយអ្នកទស្សនាវ័យចំណាស់បានចែករំលែកការចងចាំ​ ដែលពួកគេប្រហែលជាមិន​​ធ្លាប់​​និយាយ​​ពីមុនមក។

​ការបន្ត​រយៈ​ពេល​ការ​តាំងពិព័រណ៍ «រស់រាន» ក្រោយ​ការ​បញ្ចប់រយៈពេលការតាំងពិព័រណ៍​ផ្លូវការ ឱ្យដល់​ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥ ជាមួយនឹងមហោស្រពរូបថតភ្នំពេញ នឹងអនុញ្ញាតឱ្យសាធារណជនមានពេលវេលាបន្ថែមដើម្បី​ចូលរួមជាមួយទស្សនារូបថតទាំងនេះ។ វគ្គអប់រំ និង​កិច្ចដើរទស្សនា​អមដោយ​ការ​បង្ហាញ ​នឹងបន្ត​ធ្វើឡើង​ក្នុងអំឡុងរយៈ​ពេល​បន្ថែម​​នេះ។

អំពីពិព័រណ៍

រស់រាន គឺជាគម្រោងរូបថតរយៈពេលវែង​កំពុងដំណើរការ ហើយបានចាប់ផ្តើមនៅខេត្តបាត់ដំបង កាលពី​​ឆ្នាំ ២០១៤ និង​​បានឈាន​ទៅ​វិវត្ត​ជា​បន្តបន្ទាប់​​តាមរយៈជំពូកអន្តរជាតិ នៅក្នុងប្រទេសអូស្ត្រាលី នូវែលសេឡង់ និងជប៉ុន។ ជំពូកនីមួយៗ បានស្វែងយល់ពីការចងចាំ​បង្កប់នៅក្នុងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ដែលបាន​សេសសល់​​ពីអតីតកាល​ ដ៏វឹកវររបស់កម្ពុជា។ ការតាំងពិព័រណ៍នៅរាជធានីភ្នំពេញនេះ គឺជាការនាំយកនូវរឿងរ៉ាវទាំងនេះមករួម​ផ្ដុំ​​គ្នាជា​លើកដំបូង ដោយបង្ហាញ​រូបថតទ្រង់ទ្រាយ​​ធំ និងវត្ថុដើមដែលត្រូវបានជ្រើសរើសមួយចំនួន ដែលវត្ថុទាំងនោះត្រូវបានលាក់ទុក រក្សាទុក ឬយកតាមខ្លួន​អស់ពេល​ជា​ច្រើន​ជំនាន់​។ ពិព័រណ៍នេះបានបំប្លែងសកម្មភាពនៃការរស់រានមានជីវិតរបស់​បុគ្គល​ជាឯកជន ទៅជារឿងរ៉ាវរួម​នៃភាព​រឹងមាំ និងការចងចាំរួមគ្នា។

អំពីមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

មជ្ឈមណ្ឌល​ធនធានសោតទស្សន៍បុប្ផាណាត្រូវ​បាន​បង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយអ្នកផលិតខ្សែភាពយន្តដ៏ល្បីល្បាញ លោក ប៉ាន់ រីទ្ធី និង លោក អៀវ ប៉ុណ្ណាការ ដើម្បី​ឧទ្ទិសដល់ការស្ដារឡើងវិញនូវបេតិកភណ្ឌសោតទស្សន៍របស់កម្ពុជា និងការអភិរក្សការចងចាំសមូហភាព។ មជ្ឈមណ្ឌលនេះ ​​បានយក​​ឈ្មោះ​តាម ​បុប្ផាណា ដែលគាត់ជាយុវតី​ម្នាក់ត្រូវបានគេសម្លាប់​​នៅមន្ទីរស-២១ ដោយសារ​​លិខិតស្នេហាដ៏ក្លាហាន និង​ការ​តស៊ូ​រើ បម្រះ​របស់គាត់ មជ្ឈមណ្ឌលនេះគឺជា​វិមាន​រស់មួយ​ដើម្បី​ជា​សក្ខីភាព​សម្រាប់​អំណាចនៃការចងចាំ។​ បុប្ផាណា គឺជាសមាជិកនៃសហព័ន្ធអន្តរជាតិនៃបណ្ណសារទូរទស្សន៍ (FIAT) និងសហព័ន្ធអន្តរជាតិនៃបណ្ណសារភាពយន្ត (FIAF) ដែលធានាបាននូវស្តង់ដារអភិរក្ស និងពិព័រណ៍លំដាប់ពិភពលោក។​​

អំពីមូលនិធិ រៃ

មូលនិធិ រៃ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសនូវែលសេឡង់ ក្នុងឆ្នាំ ២០១២ ជាមូលនិធិសប្បុរសធម៌ ដែល​មាន​ទស្សនៈវិស័យចង់ឃើញពិភពលោកមួយដែលលើកកម្ពស់សុខុមាលភាពរបស់មនុស្សគ្រប់រូប។ មូលនិធិ រៃ ផ្ដោតការ​យកចិត្តទុកដាក់​ក្នុង​ការគាំទ្រគម្រោងនានា ដែល​មាន​គោលដៅ​អភិវឌ្ឍសង្គម​​ ប្រកបដោយទំនុកចិត្ត​ និងសហគមន៍​ គោរពភាពចម្រុះ និងទទួលស្គាល់ភាពចម្រុះរបស់បុគ្គល។ មូលនិធិ រៃ បានសហការជាមួយស្ថាប័នដៃគូនានាដែលមានទីតាំងនៅក្នុងប្រទេសនូវែលសេឡង់ ជប៉ុន តុងហ្គា ម៉ាឡាវី និងកម្ពុជា។ មូលនិធិ រៃ បាន​ឃើញ​ស្នាដៃរបស់ លោក គឹម ហាក់ ជាលើកដំបូង​​នៅក្នុង​មហោស្រព​​រូបថត​មួយ​ក្នុងប្រទេសនូវែលសេឡង់កាលពី​ឆ្នាំ ២០១៧។ កម្រង​ស្នាដៃ រស់រាន របស់លោក ត្រូវបានដាក់តាំងបង្ហាញជាផ្នែកមួយនៃ​មហោស្រព​នេះ ហើយសារនៃសា្នដៃនេះ មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកទស្សនាដែលមានជាតិសាសន៍​ វប្បធម៌ និងទំនៀមទម្លាប់ខុសពីកម្ពុជា។ ឆ្នាំបន្ទាប់មក មូលនិធិ រៃ បានចាប់ផ្តើមសហការជាមួយលោក គឹម ហាក់ លើ​ស្នាដៃ រស់រាន ជំពូក ៣ ជា​ស្នាដៃបង្ហាញពីសហគមន៍ខ្មែរ រស់នៅទីក្រុងអូកលែនដ៍។ បន្ទាប់មក ស្នាដៃទាំងនេះត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងអូកលែនដ៍​ និងរាជធានីភ្នំពេញ ក៏ដូចជាបោះពុម្ពជាសៀវភៅផងដែរ។ នៅទីបំផុត ​ស្នាដៃទាំងនោះត្រូវបានសារមន្ទីរសង្រ្គាមក្នុងទីក្រុងអូកលែនដ៍ (Auckland War Memorial Museum) បានរក្សាទុកជាធនធានដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋទីក្រុងអូកលែនដ៍ និងសម្រាប់មនុស្សជំនាន់ក្រោយ។ បន្ទាប់ពីការផលិត​ស្នាដៃ រស់រាន ជំពូក៤ នៅ​ប្រទេសជប៉ុនមូលនិធិ រៃ ក៏បានសហការជាមួយ លោក គឹម ហាក់ លើការតាំងពិព័រណ៍​ជំពូកនេះ​នៅក្នុងទីក្រុងតូក្យូ និងយ៉ូកូហាម៉ាក្នុងឆ្នាំ ២០២២ និង ២០២៣ ផងដែរ។​

ព័ត៌មាន​ទំនាក់ទំនងសម្រាប់​ប្រព័ន្ធផ្សព្វផ្សាយ
សម្រាប់ការសាកសួរព័ត៌មាន ការសម្ភាសន៍ និង​ការស្នើសុំរូបភាព សូមទំនាក់ទំនង​៖​
📧 alive.kimhak@gmail.com
🌐 www.kimhak.com/works/alive

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សោកស្ដាយ! Influencer ល្បីខំប្រឹងញ៉ាំមួយថ្ងៃ ១ ម៉ឺនកាឡូរី ដើម្បីឱ្យបានឡើងទម្ងន់ ព្រោះចង់បើកវគ្គបង្រៀនសម្រក សុខៗគាំ./ងបេះដូងបាត់បង់ជី.វិ.ត

ក្តៅៗ! ឱសថការីដែលគ្មានក្រមសីលធម៌ លក់ថ្នាំខុសថ្លៃតែ ៥០០៛ មិនព្រមលក់ ត្រូវផ្អាកអាជ្ញាប័ណ្ណ ១ ឆ្នាំ ជាមួយខសន្យាទទួលកំហុស ៣ ចំណុច

វង្វេងប្រវត្តិសាស្រ្ត! ថៃ ស្លៀកពាក់ជាព្រះនាងឥន្ទ្រទេវី សម្តែងនៅមុខប្រាសាទភីម៉ៃ ហើយអះអាងថាជាស្តេចរបស់ខ្លួន

ក្ដៅៗ រដ្ឋាភិបាលប្រកាសស្វែងរកអ្នកផ្ទុកមេរោគអេដស៍ជាង ៤០០០ នាក់ដែលមិនដឹងស្ថានភាព ឱ្យមកតេស្តឈាមដើម្បីទទួលការព្យាបាលទាន់ពេល

ប៉ូលិសបញ្ជាក់ពីមូលហេតុ ករណីភ្លើងឆេះភោជនីយដ្ឋាន «ឡោងទីហ្វាង» ពេលនេះគ្រប់គ្រងបានទាំងស្រុង ដោយប្រើទឹកអស់ ៤ ឡាន

ព័ត៌មានបន្ថែម

សោកស្ដាយ! Influencer ល្បីខំប្រឹងញ៉ាំមួយថ្ងៃ ១ ម៉ឺនកាឡូរី ដើម្បីឱ្យបានឡើងទម្ងន់ ព្រោះចង់បើកវគ្គបង្រៀនសម្រក សុខៗគាំ./ងបេះដូងបាត់បង់ជី.វិ.ត

ក្តៅៗ! ឱសថការីដែលគ្មានក្រមសីលធម៌ លក់ថ្នាំខុសថ្លៃតែ ៥០០៛ មិនព្រមលក់ ត្រូវផ្អាកអាជ្ញាប័ណ្ណ ១ ឆ្នាំ ជាមួយខសន្យាទទួលកំហុស ៣ ចំណុច

វង្វេងប្រវត្តិសាស្រ្ត! ថៃ ស្លៀកពាក់ជាព្រះនាងឥន្ទ្រទេវី សម្តែងនៅមុខប្រាសាទភីម៉ៃ ហើយអះអាងថាជាស្តេចរបស់ខ្លួន

ក្ដៅៗ រដ្ឋាភិបាលប្រកាសស្វែងរកអ្នកផ្ទុកមេរោគអេដស៍ជាង ៤០០០ នាក់ដែលមិនដឹងស្ថានភាព ឱ្យមកតេស្តឈាមដើម្បីទទួលការព្យាបាលទាន់ពេល

ប៉ូលិសបញ្ជាក់ពីមូលហេតុ ករណីភ្លើងឆេះភោជនីយដ្ឋាន «ឡោងទីហ្វាង» ពេលនេះគ្រប់គ្រងបានទាំងស្រុង ដោយប្រើទឹកអស់ ៤ ឡាន

បើអ្នកជិតខាងជាប់ផ្ទះ ដំស្វាន ជួសជុល ហើយខ្លាចចំទិសឆុងដល់ផ្ទះយើង គ្រូចិនសែ ម៉ុង ណែនាំវិធីងាយៗនេះ អាចជួយបង្ការឆុងបាន

ប្រិមប្រិយណាស់! នៅក្រចេះ ប្រទះឃើញកូនផ្សោតថ្មី អាយុប្រហែល ១ ថ្ងៃ អើតក្បាលប៉ឹមៗលើផ្ទៃទឹក ជាមួយមេ និងផ្សោតធំៗ

ដល់-ក! នៅឥណ្ឌា រដ្ឋរៀបចំមង្គលការឱ្យគូស្នេហ៍ជិត ៤០០ គូ បែរកើតជាចលាចលវឹកវរ ដណ្ដើមម្ហូបគ្នាពេញទឹកពេញដី

ស្វែងរកព័ត៌មាន​ ឬវីដេអូ