Akshar ជាសាលារៀនមួយនៅក្នុងប្រទេសឥណ្ឌា ដែលតម្រូវឱ្យសិស្សយកថង់ប្លាស្ទិកមកបង់ថ្លៃសិក្សា ដែលនេះជារឿងដ៏ចម្លែកមួយ ។ លោកMazin Mukhtarជាអ្នកផ្ដួចផ្ដើមបង្កើតសាលារៀននេះ ដោយលោកបាននិយាយប្រាប់ថា កាលពីឆ្នាំ២០១៣ គាត់មានគំនិតចង់បង្កើតសាលារៀនពិសេសមួយ សម្រាប់សិស្សក្រីក្រ តែគម្រោងគ្រាន់តែជាគម្រោងមិនទាន់ក្លាយជាការពិតនៅឡើយ ។ គាត់បានប្រាប់បន្ថែមទៀតថា ពីដំបូងគាត់បង្កើតសាលានេះជាកន្លែងកែឆ្នៃសំរាម ហើយយកប្រាក់ដែលទទួលបានទៅឧបត្ថម្ភសិស្សក្រីក្រ តែអាណាព្យាបាលសិស្សមិនសូវជាចូលរួម ។ ដូច្នេះដើម្បីឱ្យមានចូលរួមពីមាតាបិតាសិស្សកាន់តែច្រើន គាត់ក៏មានគំនិតឱ្យសិស្សយកសំរាមប្លាសិ្ទកមកដូរវិញ ដើម្បីបានរៀនក្នុងសាលានេះ ។ Parmita Sarmaជាស្ថាបនិកម្នាក់ទៀតក្នុងការផ្ដួចផ្ដើមបង្កើតសាលារៀននេះ បានបញ្ជាក់ដែរថា កាលពីដំបូងយើងចង់បង្កើតសាលាដែលមិនគិតថ្លៃ...
សម្រស់ស្រស់ស្អាត គឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនផ្សេងទៀត ដែលអាចធ្វើឱ្យអ្នកមានភាពជឿជាក់ខ្ពស់លើខ្លួនឯង។ ទោះជាយ៉ាងណាក្តី មិនមែនគ្រប់គ្នាសុទ្ធតែកើតមកស្អាតនោះទេ ហេតុនេះ ទើបការជ្រើសរើសអ្នកតុបតែងជូនខ្លួនឯងជារឿងមួយយ៉ាងសំខាន់ ដែលគួរយកមកពិចារណា ។ អ្នកតុបតែងខ្លួនជនជាតិប៊ែឡារូសម្នាក់បានកើនប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយពីរូបថតមុន និង ក្រោយតុបតែងមុខរបស់គាត់ត្រូវគេបង្ហោះពេញបណ្តាញសង្គម ។ គាត់មានឈ្មោះថា Yevgeny Zhukដែលសព្ងថ្ងៃនេះហាងរបស់គាត់មានទីតាំងនៅប្រទេសរុស្សី ។ Yevgeny បានក្លាយជាអ្នកតុបតែងខ្លួនដែលមហាជនជាច្រើនចង់ឱ្យតុបតែងឱ្យពួកគេ ។ តាមរយៈរូបភាពទាំងនោះ យើងឃើញថា អតិថិជនដែលបានចូលសាឡនរបស់លោក Yevgeny មានការផ្លាស់ប្ដូរយ៉ាងខ្លាំង...
កាលពីពេលថ្មីៗនេះ លោក Philip Lee ដែលគេស្គាល់ច្បាស់ថាជាស្វាមីរបស់តារាសម្តែងស្រី Myolie Wu បានប្រកាសលើគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា ភរិយារបស់លោកបច្ចុប្បន្នកំពុងពពោះកូនទី ២ ហើយដោយកូនទី ២ ក៏ជាកូនប្រុសដូចគ្នា ។ យោងតាមសារព័ត៌មាន Jaynestars គេបានដឹងដែរថា នាង Myolie បានកាត់បន្ថយការងារសិល្បៈរបស់នាងជាច្រើនកាលពីប៉ុន្មានខែចុងក្រោយនេះ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការរក្សាគភ៌ និង ត្រៀមខ្លួនសម្រាលក្នុងរយៈពេលដ៏ខ្លីខាងមុខ ។ ដំណឹងនេះត្រូវបានប្រកាសជាផ្លូវការ ស្របពេលដែលលោក...
ដ្បិតថាបច្ចុប្បន្នលោក Sylvester Stallone ឬ ច្រើនស្គាល់ថា រ៉ាំបូ មានវ័យ ៧២ ឆ្នាំហើយក្តី តែលោកនៅតែបន្តអាជីពសិល្បៈ ហើយមើលទៅលោកមិនដែលគិតគូររឿងចូលនិវត្តន៍ទេ ។ កាលពីពេលថ្មីៗនេះ លោក Stallone បានបង្ហាញ Trailer ផ្លូវការដំបូងរបស់ភាពយន្តថ្មី «រ៉ាំបូ វគ្គ ៥» ឬ Rambo: Last Blood ដែល...
កាលពីពេលថ្មីៗនេះ លោក Kevin Cheng បានចូលរួមកម្មវិធីផ្សព្វផ្សាយផលិតផលម៉ាកទឹកដោះគោមួយប្រភេទ ហើយលោកបានបញ្ជាក់ថា បច្ចុប្បន្នអត្តចរិត និង ចរិតលក្ខណៈរបស់ខ្ញុំហាក់ប្រសើរជាងមុនហើយ ។ លោក Kevin និង ភរិយា បានស្វាគមន៍កូនប្រុស Rafael Cheng កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ហើយកន្លងមកនេះ លោកក៏ទើបនឹងប្រារព្ធខួបអាយុ ១០០ ថ្ងៃរបស់កូនប្រុសផងដែរ ។ លោកបាននិយាយថា...
កាលពីខែមេសា ឆ្នាំ ២០១៩ កន្លងទៅនេះ តារាសម្តែងស្រីចិនដ៏ល្បីឈ្មោះ Cecilia Liu និង ស្វាមី Nicky Wu បានស្វាគមន៍កំណើតកូនប្រុសដំបូងរបស់ពួកគេ ដោយបច្ចុប្បន្នគ្រួសារពួកគេកំពុងរស់នៅក្នុងផ្ទះដ៏ធំស្តុកស្តម្ភមួយកន្លែងនៅតៃប៉ិ ដែលផ្ទះនោះត្រូវបានលោក Nicky ទិញកាលពីពីរឆ្នាំមុនក្នុងតម្លៃប្រមាណ ៦,៤២ លានដុល្លារ ។ យ៉ាងណាក្តី បើតាមការលើកឡើងពីប្រភពជិតដិតនឹងតារាសម្តែងទាំងពីរដួង គេបានដឹងថា នាង Cecilia បច្ចុប្បន្នកំពុងមានជំងឺបាក់ទឹកចិត្ត ហើយតែងតែមានការទាស់សម្តីនឹងម្តាយក្មេកជារឿយៗ...
កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ ប្រភពច្បាស់ការមួយបានឱ្យដឹងថា សមាជិកក្រុមចម្រៀងកូរ៉េល្បី MOMOLAND នាង Yeonwoo បានចុះកុងត្រាសម្តែងក្នុងរឿងភាគថ្មី MungBeanChoronicle សម្រាប់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េ KBS ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ។ ប្រភពជិតដិតនឹងនាងក៏បានទទួលស្គាល់លើរឿងនេះដែរ ហើយនាង Yeonwoo ក៏មានភាពជឿជាក់ខ្ពស់ក្នុងការចាប់អាជីពថ្មីមួយនេះដែរ ។ រឿងភាគថ្មីនេះត្រូវបានគេដឹងថានឹងមានការចូលរួមសម្តែងពីតារាកូរ៉េល្បី Jang Dong Yoon និង...
ក្រោយពីព័ត៌មានរឿងអាស្រូវគេចពន្ធរបស់ Fan Bingbing បានបែកធ្លាយ រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ នាង Fan ហាក់មានភាពស្ងប់ស្ងាត់ប្លែក ដោយមិនសូវបង្ហាញមុខក្នុងអាជីពដូចមុនឡើយ ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ ស្រាប់តែមានព័ត៌មានមួយបានលើកឡើងថា នាង Fan កំពុងមានផ្ទៃពោះ ហើយនាងកំពុងត្រៀមខ្លួនធ្វើជាម្តាយគេ ដោយកូនក្នុងផ្ទៃនេះជាកូនរវាងនាង និង មិត្តប្រុស Li Chen ។ នាង Fan ក៏ត្រូវបានគេលួចថតផងដែរ...
យោងតាមសារព័ត៌មាន Koreabooគេបានដឹងថា តារាសម្តែងកូរ៉េល្បីឈ្មោះ Lee Byung Hun និង ភរិយា Lee Min Jung បានជះប្រាក់ប្រមាណ ២ លានដុល្លារ ដើម្បីទិញផ្ទះមួយកន្លែងនៅក្នុងទីក្រុង Los Angeles រដ្ឋ California កាលពីពេលថ្មីៗនេះ ។ ប្រភពដដែលបានបញ្ជាក់ដែរថា ផ្ទះនេះស្ថិតនៅក្បែរក្រុមហ៊ុនល្បី Universal Studios Hollywood...
តារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះ នាង HyunA បានដើរលើវិថីសិល្បៈចម្រៀងប្រមាណជាង ១០ ឆ្នាំហើយ តែបើប្រៀបធៀបសម្រស់របស់នាង ចាប់តាំងពីនាងមានល្បីឈ្មោះមក វាហាក់ពុំប្រែប្រួលច្រើននោះទេ ។ ស្ថិតក្នុងវ័យ ២៦ ឆ្នាំ នាង HyunA ប្រៀបដូចជាផ្កាដែលកន្លង់ជាច្រើនចោមរោម ហើយបច្ចុប្បន្ន នាងក៏ពុំទាន់មានអ្នកគ្រប់គ្រងបេះដូងដែរ ។ គេបានដឹងដែរថា ក្រៅពីអាជីពចម្រៀង នាងក៏ឆ្លៀតពេលចាប់អាជីពម៉ូដែលផងដែរ ហើយថ្មីៗនេះ នាងថែមទាំងបានផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ Yves Saint...