កូនទីមួយទើបសម្រាលបានប្រមាណជា ៨ខែប៉ុណ្ណោះ ពេលនេះអតីតតារាម៉ូដែល សូរ្យ អេនណា បានពពោះកូនទីពីរប្រមាណជាបីខែទៅហើយ ដែលធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រមានការសាទរចំពោះការទទួលសមាជិកថ្មីបន្ថែមទៀតរបស់តារាម៉ូដែលសម្បុរស្រអែមស្រស់រូបនេះ ។ មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាម៉ូដែល សូរ្យ អេនណា បានបង្ហាញរូបភាពអេកូកូនទីពីរ រួមជាមួយនឹងការបង្ហោះសារភ្ជាប់ជាមួយដែលមានអត្ថន័យថា «ភ្លេចៗខ្លួនកូនពីរបាត់ ours new member is on the way កតិកាក្លាយជាបងគេហេីយពេលនេះ»។ បើទោះបីកូនទីមួយ មិនទាន់បានមួយខួបក្តីតែ សូរ្យ...
តារាសម្តែងរូបស្រស់សាច់សខ្ចី អ៊ីង អ៊ីង បានបង្ហាញអារម្មណ៍ច្រឡោតខឹង ដែលសុខៗត្រូវបាននារីម្នាក់ចោទថាយកប្តីគេ ដោយក្នុងនោះ នាងបានបង្ហោះសារវែងអន្លាយព្រមទាំងអះអាងថា នាងសុំមិននិយាយអ្វីឡើយ ដោយទុកឱ្យផ្លូវច្បាប់ជាអ្នកដោះស្រាយ។ នេះជាលើកដំបូងដែលតារាស្រីរូបរាងស្រឡូនស្អាតម្នាក់នេះបានពើបប្រទះនូវរឿងអាសូ្រវបែបនេះដោយក្នុងនោះ អ៊ីង អ៊ីង បានបង្ហោះសារជាចំហយ៉ាងវែងដែលបញ្ជាក់ថា នាងមិនបានពាក់ព័ន្ធជាមួយប្តីអ្នកណាឡើយ ហើយបើមែននាងចង់ឱ្យប្តីឬប្រពន្ធនោះចេញមុខមកដោយស្រាយជាមួយនាង។ ហើយសម្រាប់នាងពេលនេះ សុំមិននិយាយអ្វីទាំងអស់ ដោយទុកឱ្យច្បាប់ដោះស្រាយមានរឿងអ្វីនិយាយជាមួយមេធាវី នាងបាន។ ការលើកឡើងច្បាស់ ៗរបស់តារាស្រីរូបស្អាតម្នាក់នេះ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានចូលរួម លើកទឹកចិត្តរូបនាង និងអះអាងថាមាសសុទ្ធមិនខ្លាចភ្លើងទេ ហើយក៏មិនជឿថា Idol...
មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា លៀង ចាន់ឡា កាន់តែមានសកម្មភាពសិល្បៈថ្មីៗជាបន្តបន្ទាប់ ដែលមានទាំងការចេញបទចម្រៀងថ្មីៗ និងសម្តែងរឿងអប់រំជាដើម។ ពេលនេះ លៀង ចាន់ឡា ចាប់ផ្តើមរកបានទ្រនំច្បាស់លាស់ហើយគឺ ផលិតកម្ម Life Production ដោយបានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ដែលគេសង្កេតឃើញថាមានការគាំទ្រពីសំណាក់អ្នកគាំទ្រច្រើនគួរសម។ មិនតែប៉ុណ្ណោះ ថ្មីៗនេះនាងទើបចេញបទចម្រៀងរួមគ្នាជាមួយលោក ប៊ុត សីហា ដែលមានចំណងជើងថា «ក្រៅប្រព័ន្ធ» ទៀតផង។ ក្រៅពីនេះ លៀង ចាន់ឡា...
មួយរយចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា តារាចម្រៀងរូបស្រស់ បាន មុន្នីលក្ខណ៍ និងលោក ម៉ៅ ហាជី តែងបង្ហាញរូបភាពកៀកកើយ និង ស្និទ្ធស្នាលជាខ្លាំង រហូតមានការផ្គូរផ្គងថាអ្នកទាំងពីរស័ក្តិសមជាគូស្នេហ៍ខ្លាំងណាស់។ ថ្មីៗនេះ គេបានឃើញរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹករបស់ បាន មុន្នីលក្ខណ៍ និងលោក ម៉ៅ ហាជី ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថាផ្អែមល្ហែមខ្លាំងណាស់ មើលទៅតារាចម្រៀងមួយគូនេះ ដូចគូស្នេហ៍ថ្មីថ្មោងតែម្តង។ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមបែបផ្គូផ្គងបែបនេះ លោក ម៉ៅ ហាជី...
ជឿជាក់ថា មហាជនជាច្រើនប្រាកជជាបានស្គាល់ Chief ណារ៉ា ដែលមានឈ្មោះពិតប្រាកដថា រិន ណារ៉ា ជាគណៈកម្មាការនៅក្នុងកម្មវិធី Master Chief Khmer របស់ទូរទស្សន៍ ស៊ីធីអិន។ អ្វីដែលចាប់អារម្មណ៍ បើត្រលប់ទៅអតីតកាល កាលពី ២០ឆ្នាំមុន អ្នកគាំទ្រប្រាកដជាភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពីបានឃើញសម្រស់ដ៏ស្រស់សង្ហារបស់ Chief ល្បីឈ្មោះរូបនេះ។ ក្នុងឈុតសម្លៀកបំពាក់បែបបុរាណ ដោយឈរថតជាមួយអ្នកគ្រូ គង់ ណារី គេសង្កេតឃើញថា...
បើទោះមិនមែនជាតារាចម្រៀងដែលឈរក្នុងលំដាប់ជួរមុខក៏ពិតមែនតែ ឈួន សុវណ្ណឆៃ តែងធ្វើឱ្យ មហាជនក៏ដូចជាមិត្តភក្តិមានការចាប់អារម្មណ៍ខ្លាំង ព្រោះជារឿយៗនាងតែងបង្ហាញភាពហ៊ឺហា តាមរយៈការប្រើប្រាស់នូវសម្ភារទំនើបៗ ដែលមានតម្លៃខ្ពស់ គួរឱ្យសរសើរ។ គេចាំបានថា ឈួន សុវណ្ណឆៃ ទើបនឹងបង្ហាញរថយន្តស៊េរីទំនើបម៉ាក Rolls Royce ដែលមានតម្លៃក្បែរលានដុល្លារមិនបានប៉ុន្មានផង ពេលនេះ តារាចម្រៀងរូបនេះ បានបង្ហាញផ្ទះដ៏ធំមួយទៀត ដែលកំពុងសាងសង់ ធ្វើឱ្យអ្នកគាំទ្រជញ្ជក់មាត់សរសើរពីភាពមានបានរបស់តារាចម្រៀងរូបនេះជាខ្លាំង។ ក្នុងនោះក៏មានការលើកឡើងថា ក្រៅពីមានអាជីពជាតារាចម្រៀង ឈួន សុវណ្ណឆៃ មានមុខរបរគ្រាក់ៗនៅក្នុងដៃ...
បើគិតមកដល់ពេលនេះ រយៈពេលជិត ៥ ខែហើយ ដែលតារាចម្រៀង ព្រាប សុវត្ថិ បានក្លាយជាតារានៅក្នុងផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រារបស់ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា។ យ៉ាងណាមិញ បើនិយាយពីសន្ទុះនៃការគាំទ្ររបស់លោកក៏មិនធម្មតាដែរ។ អ្វីដែលកត់សម្គាល់ ថ្មីៗនេះលោក ព្រាប សុវត្ថិ បានទម្លាយអារម្មណ៍ពិតលើកដំបូងទៅកាន់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងនាមជាតារាចម្រៀងល្បីលំដាប់ប្រទេស ដែលបានប្រឡូកក្នុងអាជីពនេះជាង ២០ ឆ្នាំទៅហើយក្ដី តែគេកម្រឃើញលោក ព្រាប...
ចំណងស្នេហ៍កាន់តែផ្អែមល្ហែម និងស៊ីជម្រៅ តែពិធីករ ព្រមទាំងជាតារាសម្តែងលោក មូល សារ៉ាវ៉ាន់ ហាក់មិនទាន់គន់គូរនៅឡើយ រឿងរកពេលាល្អសម្រាប់រៀបការ ប៉ុន្ដែលោក និង គូស្នេហ៍ បែរជាងាកមកធ្វើរឿងមួយនេះមុន ធ្វើឱ្យអ្នកគាំទ្រសរសើរយ៉ាងខ្លាំង។ ថ្មីៗនេះ មហាជនបានសង្កេតឃើញថា ពិធីកររូបសង្ហា មូល សារ៉ាវ៉ាន់ បានដឹកដៃគូស្នេហ៍ ទៅទិញខុនដូរួមគ្នាមួយ ដែលមានទីតាំងនៅកណ្តាលក្រុងភ្នំពេញ។ មិនតែប៉ុណ្ណោះ លោកក៏បានបង្ហើបថា ខុនដូនេះជា ទ្រនំស្នេហ៍របស់អ្នកទាំងពីរ ក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំ។...
វ័យកាន់តែឈានទៅមុខ តែសម្រស់របស់ពិធីការិនី ហេង កែវនីតា កាន់តែស្រស់ស្អាត និង ទាក់ទាញជាខ្លាំង ហើយអ្វីដែលកត់សម្គាល់មួយរយៈចុងក្រោយនេះ នាងកាន់តែហា៊នចាយរាងក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ី ឃើញហើយពិតជាមើលភ្លឹកតែម្តង។ នេះហាក់បីដូចជាលើកដំបូងដែល ពិធីការិនីរូបស្រស់នេះ បង្ហាញរាងក្នុងឈុតប៊ីគីនីយ៉ាងសិចស៊ីខ្លំាង បង្ហាញរាងតូចស្រឡូនដែលធ្វើឱ្យមិត្តភក្តិរួមអាជីព និងអ្នកគាំទ្រប្លែកអារម្មណ៍គ្រប់គ្នា។ ក្នុងនោះ ក៏មានការសរសើរថា បើទោះសិចស៊ីបន្តិចមែន តែមើលទៅរូបរាងរបស់នាងស្រឡូនស្អាតខ្លាំងណាស់ ជាពិសេសកាន់តែទាក់ទាញជាមួយនឹងដើមទ្រូងទ្រលុកទ្រលន់ ដែលកាន់តែបន្ថែមសម្រស់នាងឱ្យលេចធ្លោមួយកម្រិតទៀត។ បើប្រៀបធៀបសម្រស់ពីមុន និង ពេលនេះឃើញថា ហេង កែវនីតា...
ឈានចូលឆ្នាំ ២០២១ មិនទាន់បានប៉ុន្មានផង តារាសម្តែងរូបរាងតូចស្រឡូន ទឹម រដ្ឋា ជួបលាភដល់ទៅពីរផ្ទួនៗ ដែលធ្វើឱ្យនាងរំភើបចិត្តជាខ្លាំង ហើយក្នុងនោះក៏ទទួលបានការសាទរ ពីសំណាក់មិត្តភក្តិសិល្បៈ និងអ្នកគាំទ្រផងដែរ ។ ក្នុងនោះ ទឹម រដ្ឋា ទើបនឹងទទួលបានការ Surprise នូវកាដូរថយន្តទំនើបដ៏ស្រស់ស្អាតពណ៌ខ្មៅស្រិល ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ពីសំណាក់លោកឪពុកជាទីស្រឡាញ់នៅក្នុងថ្ងៃខួបកំណើតមិនទាន់ទាំងបានប៉ុន្មានផង ពេលនេះគូស្នេហ៍របស់នាងក៏បានបើកសម្ពោធក្រុមហ៊ុនថ្មី ដែលធ្វើឱ្យតារារូបនេះញញឹមបិទមាត់ជិតឡើយ។ ជាមួយនឹងការបើកដំណើរការក្រុមហ៊ុនថ្មីរបស់អនាគតស្វាមី ទឹម រដ្ឋា បានបញ្ចេញអារម្មណ៍យ៉ាងរីករាយថា...