មើលទៅ ឆាយពពក នៅសហគមន៍ខ្នងផ្សា ហាក់បីដូចជាឋានសួគ៌ ក្រោមមេឃពិតៗ ដែល ភ្ញៀវទេសចរ នៅក្នុងប្រទេសកម្ពុជាភាគច្រើនមិនដែលបានស្គាល់ឡើយ នៅទីនោះមានទេសភាពស្រស់ស្អាតអស្ចារ្យ មិនចាញ់ស្ទឹងពពក នៅតំបន់អារ៉ែងឡើយ ប្រសិនបើភ្ញៀវទេសចរ បានទៅលំហែរកាយនៅទីនោះបានម្តងនោះ ទើបដឹងថា វាមានភាពស្រស់ស្អាតអស្ចារ្យយ៉ាងណា ។ ខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុង តំបន់រលាក់កង់ជើង ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ។ ខ្នងផ្សា...
ប្រសិនបើមានដីគួរកុំទុកវាទំនេរចោល គ្រាន់តែដាំស្ពៃក្រញ៉ាញ់ និង បន្លែចម្រុះ ក៏អាចរកចំណូលបានច្រើនគួរសមដែរ តួយ៉ាងដូចកសិករ តាន់ សេងលី អាយុ ៦៣ ឆ្នាំ រស់នៅ ភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ គាត់ដាំស្ពៃក្រញាញ់ និង បន្លែចម្រុះលើផ្ទៃដីទំហំ ៦ អា អាចរកចំណូលបានជាង ៣ លានរៀលក្នុងការប្រមូលផលបន្លែមួយលើកៗ ។ កសិករ...
ប្រជាជនក្មេង ចាស់ ប្រុស ស្រីមិនថាតែអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងនោះទេ សូម្បីតែអ្នករស់នៅក្នុងក្រុងភ្នំពេញ ឬ អ្នករស់នៅតាមបណ្តាខេត្តផ្សេងៗទៀតនោះសុទ្ធតែបានដឹង និង ល្បីតៗគ្នា ពីព្រះនាមរបស់លោកយាយទេពតាំងពីយូរលង់ណាស់មកហើយ ។ ចំពោះអ្នករស់នៅក្បែរៗនោះ ក៏ដូចជាអ្នករស់នៅក្នុងខេត្តកំពង់ឆ្នាំងទាំងមូល ពេលណាមានទុក្ខភ័យអ្វីមួយបាននាំគ្នាមករកការបន់ស្រន់សុំឱ្យលោយាយទេពជួយ ។ រីឯអ្នកដំណើរវិញនៅពេលឆ្លងកាត់វត្តយាយទេពសុទ្ធតែចូរទៅអុជធូបថ្វាយបង្គំសុំសេចក្តីសុខពីលោកយាយទេពគ្រប់គ្នា។ យើងធ្លាប់បានឮពាក្យ «យាយទេព» នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងគ្រប់ៗគ្នា ប៉ុន្តែគេនូវពុំបានដឹងអំពីប្រវត្តិនៃទីអារាមវត្តនេះឡើយ។ ដូច្នេះសូមលោកអ្នកអញ្ជើញទៅទស្សនាវត្តទេពធិតារាម ហៅ «វត្តយាយទេព» យើងទាំងអស់គ្នា ដោយគ្រាន់តែធ្វើដំណើរពីចំណត រថយន្ត...
ក្រោយពីដាំបន្លែតាមបែបធម្មជាតិមិនសូវបានទទួលផល និង ប្រើប្រាស់ថ្នាំគីមីខ្ពស់ ពិបាករកទីផ្សារផងនោះ បានធ្វើឱ្យកសិករ សំបាត់ សម្រេចចិត្តងាកមកដាំបន្លែក្នុងផ្ទះសំណាញ់វិញម្តង ទោះបីការធ្វើផ្ទះសំណាញ់នោះមានតម្លៃខ្ពស់បន្តិចក្តី ក៏គាត់អាចរកផលចំណេញយ៉ាងខ្ពស់ ពីការដាំបន្លែក្នុងផ្ទះសំណាញ់នេះដែរ ។ កសិករ សេង សំបាត់ រស់នៅក្នុងភូមិបីម៉ែត្រ ឃុំទួលស្នួរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា ដំបូងឡើយគាត់បានដាំបន្លែនៅលើដីទីវាលធម្មតាតាមទម្លាប់តៗគ្នាពីមុន ដោយប្រើប្រាស់ជីគីមី និង ថ្នាំកម្ចាត់សត្វល្អិតកម្រិតខ្ពស់ ពេលដាំបានហើយពុំសូវមានអ្នកទិញឡើយ ពេលខ្លះដាំអត់បានផលសត្វស្អិតបំផ្លាញគ្មានសល់ ធ្វើឱ្យគាត់ខាតចុងខាតដើមទៀតផង...
ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់ ដែលកសិករមួយគ្រួសារមានផ្ទៃដីពីរហិកតា ដោយពួកគាត់មិនប្រកបរបរអ្វីផ្សេងឡើយគឺពួកគាត់ទុកដាំតែផ្កា សម្រាប់ឱ្យភ្ញៀវទេសចរចូលថតរូបកម្សាន្តលេង ក៏អាចធ្វើឱ្យគាត់រកចំណូលបានច្រើនដែរក្នុងមួយខែៗ ។ លោក សៅ សារ៉ន រស់នៅ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរៀបរាប់ថា គាត់មានផ្ទៃដីទំហំ ២ ហិកតា ដោយសម្លឹងមើលឃើញ ប្រជាពលរដ្ឋនិយមចូលចិត្តដើរលំហែរកាយ និង រកកន្លែងស្អាតៗសម្រាប់លម្ហែកាយនោះ រូបគាត់ក៏សម្រេចចិត្តជ្រើសរើសយកមុខរបរដាំផ្កា ឱ្យភ្ញៀវចូលកម្សាន្ត និង ថតរូបលេង...
ពិតជាគួរឱ្យកោតសរសើរដល់យុវជនម្នាក់ ដែលបានបញ្ចប់ការសិក្សាផ្នែកកសិកម្មពីប្រទេសអីស្រាអ៊ែល ដោយរូបគាត់បានសម្រេចចិត្តមិនទៅរកការងារធ្វើដើម្បីបានប្រាក់ខែខ្ពស់ឡើយ ប៉ុន្តែរូបគាត់បានងាកមកដាំបន្លែក្នុងផ្ទះសំណាញ់ និង បង្កើតជាសហគមន៍កសិកម្មក្តីសង្ឃឹមកសករមួយ ដើម្បីជួយអ្នកស្រុកកំណើតរបស់ខ្លួនឱ្យមានការងារធ្វើ និង មានជីវភាពធូរធារ តាមរយៈការចងក្រងជាសមាគមន៍ ដាំបន្លែ ចិញ្ចឹមត្រី កង្កែប ចិញ្ចឹមសត្វគ្រប់ប្រភេទ ធ្វើស្រែ ដាំស្វាយចន្ទី ដាំកៅស៊ូ ជាដើម ។ យុវជន សេង សំបាត់ បានរៀបរាប់ថា ដោយសារតែគាត់ធ្លាប់បានសិក្សាការងារកសិកម្មនេះទាំងនៅក្នុងប្រទេស និង នៅក្រៅប្រទេស...
ភ្ញៀវទេសចរ ភាគច្រើន នៅពេលបានទៅដល់ខេត្តមណ្ឌលគិរីហើយ មិនសូវមានការចាប់អារម្មណ៍ ទឹកធ្លាក់អូរតាំកន នេះឡើយ ។ ទីកន្លែងទេសចរណ៍ធម្មជាតិមួយនេះគឺនៅឆ្ងាយពីតំបន់ទេសចរណ៍នានាក្នុងទឹកដីខេត្តមណ្ឌលគិរី ពិសេសជាងនេះទៅទៀតគឺយើងត្រូវចំណាយពេលវេលាយូរក្នុងការធ្វើដំណើរទៅដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ ។ ប្រសិនបើភ្ញៀវទេសចរចង់ទៅលំហែកាយនៅទីនោះ ត្រូវ ចេញពីទីរួមខេត្តមណ្ឌលគិរី មានរយៈពេលប្រហែល១ម៉ោងកន្លះ ទៅកាន់ ស្រុកពេជ្រាដា រួចបន្តដំណើរទៅកានប៉ុស្តិ៍៧ នឹងបានទៅដល់ ទឹកធ្លាក់អូរតាំកន ដែលនៅក្បែរនោះ ។ មានភ្ញៀវទេសចរតិចតូចណាស់ ដែលបានទៅដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ នៅទីនោះមានទឹកធ្លាក់ដ៏ស្រស់ស្អាត ទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង...
មានមុខរបរកសិកម្មតូចតាចមួយចំនួន ដែលប្រជាកសិករ នៅតាមទីជនបទស្រុកស្រែចម្ការភាគច្រើនមិនសូវចាប់អារម្មណ៍ប៉ុន្មានឡើយ ប៉ុន្តែមុខរបរដាំដុះតូចតាចទាំងនោះ ក៏អាចឱ្យពួកគាត់រកចំណូលបានច្រើនគួរសមដែរ ដែលអាចធ្វើឱ្យគ្រួសាររបស់ពួកគាត់ មានជីវភាពធូរធាថែមមួយក្រិតទៀត ។ ជាក់ស្តែង ដូចជាកសិករម្នាក់ ឈ្មោះ យង់ សុខរឿន រស់នៅ ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រូបគាត់មានតែដី កន្លះហិកតា គាត់បានសម្រេចចិត្តដាំននោងជ្រុង និង ត្រសក់ស្រូវ ដែលមកទល់ពេលនេះ គាត់រកបានចំណូលយ៉ាងច្រើន ពីការដាំដុះដំណាំកសិកម្មរបស់គាត់...
ពិតជាគួរឱ្យសរសើរខ្លាំងណាស់ ដែលយុវជនម្នាក់បានរៀនចប់ បរិញ្ញាប័ត្រ IT ហើយក៏បានស្វះស្វែងរកការងារធ្វើនៅប្រទេសថៃរយៈពេល ៦ឆ្នាំ ហើយនៅពេលចុងក្រោយ ក៏បានវិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីមកដល់ស្រុកកំណើតរូបគេក៏បានសម្រេចចិត្តមកធ្វើវារីវប្បកម្ម នៅភូមិកំណើតរបស់ខ្លួន ដោយទទួលបានជោគជ័យជាទីគាប់ចិត្តបំផុត ។ យុវជន រី វុទ្ធី រស់នៅនៅ ភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបព្ចាប់ការសិក្សាជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) នៅសកលវិទ្យាល័យបន្ទាយមានជ័យ ហើយបានទៅធ្វើការផ្នែកបច្ចេកវិទ្យាពត៌មាននៅប្រទេសថៃចំនួន ៦ ឆ្នាំ...
ក្រៅពីមុខម្ហូប ដែលបងប្អូនប្រពលរដ្ឋខ្មែរយើង និយមធ្វើពិសារជាប្រចាំគ្រួសារ និង មុខម្ហូបបែប ឡាវ អ្នក ភូមិកំពង់ស្រឡៅ ជាប់ព្រំដែនឡាវ មួយនេះ នៅមានមុខ ប្លែកៗជាច្រើនទៀត ដែលប្រជាពលរដ្ឋ នៅទូទាំងប្រទេស ពុំសូវដែលបានស្គាល់ និង បានភ្លក់រស់ជាតិ មុខម្ហូបទាំងនោះឡើយ ។ មុខម្ហូបទាំងនោះ ត្រូវបានហ្វេសប៊ុកមួយឈ្មោះ ភូមិកំពង់ស្រឡៅ បានធ្វើការចែកផ្សាយ ឱ្យអ្នកចូលចិត្តលេងហ្វេសប៊ុកបានឃើញ និង បានស្គាល់នូវមុខម្ហូបប្រចាំតំបន់...