អ្នកម៉ាក់ស្អាតអ៊ីចឹង ទើបកូនកាត់តាម! បើកបង្ហាញសម្រស់អ្នកម៉ាក់របស់តារាល្បីៗ ១១ រូប
កន្លងមកប្រិយមិត្តបានឃើញត្រឹមតែសម្រស់តារាស្រីល្បីៗ តាមរយៈការថតរូបបង្ហោះលើបណ្តាញសង្គមនានា និង តាមរយៈការសម្តែងក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ ហើយរាល់ពេលដែលអ្នកគាំទ្រឃើញសម្រស់តារាស្រីល្បីៗទាំងនោះម្តងៗ តែងតែពោលសរសើរថាស្រស់ស្អាតមិនដាច់ពីមាត់។ យ៉ាងណាមិញ ងាកមកមើលសម្រស់អ្នកម្តាយរបស់តារាស្រីល្បីខាងលើវិញម្តងក៏មិនធម្មតាដែរ ពោលគឺមានសម្រស់ស្រស់ស្អាតមិនធម្មតាទេ បើទោះបីវ័យចាស់ទៅហើយក្តី