កញ្ញា ចិន្តា អតីតនិស្សិតផ្នែក បដិសណ្ឋារកិច្ច និងទេសចរណ៍ ជាមួយនិងមិត្តរួមថ្នាក់ជាច្រើននាក់បានជាប់ជា បាហុនិកា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បន្ទាប់ពីបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យន័រតុន ។ ទទួលបានជោគជ័យមួយជំហានហើយ តែ ចិន្តា មិនបានបញ្ឈប់ត្រឹមនេះទេ ចិន្តា បានបន្តការហ្វឹកហាត់ជាពីឡុតនៅឯក្រៅប្រទេស ។ បច្ចុប្បន្ន ចិន្តា បានបញ្ចប់ការហ្វឹកហាត់ និង រៀនសូត្របានជោគជ័យ ហើយក៏បានត្រលប់មកប្រទេសវិញដែរ ចិន្តាកំពុងហ្វឹកហាត់ការងារជាពីឡុត នៅក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ ។...
កំពតជាទឹកដីគ្របដណ្ដប់ដោយតំបន់ទេសចរណ៍ធម្មជាតិរាប់មិនអស់ ព្រោះខេត្តមួយនេះ មានទាំងព្រៃភ្នំជ្រលងដងអូរ ដងព្រែក សមុទ្រ ទឹកជ្រោះ ។ ពិសេសនោះគឺរីសតស្អាតៗជាច្រើនកន្លែង ត្រូវបានបង្កើតឡើងជាមួយនឹងធម្មជាតិ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ ។ The Safari ជារីសតថ្មីទើបតែបង្កើតឡើង នៅទំនប់ម្លេច ដែលជាតំបន់ទេសចរណ៍បែបធម្មជាតិ ដ៏ល្បីល្បាញប្រចាំខេត្តកំពត ។ នៅទីនោះភ្ញៀវទេសចរអាចសម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធ រីករាយនឹងធម្មជាតិដ៏ត្រកាលមានភ្នំហ៊ុមព័ន្ធជុំវិញ មានទឹកបឹងជិះទូកលេងកម្សាន្ត គយគន់ព្រះអាទិត្យរះនាព្រឹកព្រលឹមស្រាងៗ និង ពេលរៀបលិចយ៉ាងស្រស់ស្អាតក្រៃលែង ។...
នៅក្នុងឱកាសឈប់សម្រាកម្ដងៗស្ទើរតែគ្រប់គ្រួសារតែងមានគម្រោងដើរលេងកម្សាន្ត ទៅកាន់តំបន់ទេសចរណ៍នានាស្ទើរទូទាំងប្រទេស ។ ខេត្តបាត់ដំបង ជាទឹកដីគ្របដណ្ដប់ដោយតំបន់ទេសចរណ៍ជាច្រើនទាំងវប្បធម៌ ប្រវត្តិសាស្ត្រ និង តំបន់ទេសចរណ៍បែបធម្មជាតិជាច្រើនកន្លែង សុទ្ធតែមានទេសភាពស្អាតៗក្រៃលែង ។ នៅថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញអំពីតំបន់ទេសចរណ៍បែបធម្មជាតិ ហើយភាគច្រើនសុទ្ធតែជាតំបន់ មានទឹកងូតលេងកម្សាន្ត។ តោះសូមប្រិយមិត្តមកស្គាល់ទាំងអស់គ្នា ៖ ប្រភព ៖ បាត់ដំបងស្រុកកំណើតខ្ញុំ អត្ថបទដោយ៖ Chanreth
យុទ្ធនាការដ៏ពិសេសដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឆ្ពោះទៅរកការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលមានឈ្មោះថា «ដើរដោយសុវត្ថិភាព» នឹងចាប់ផ្ដើមប្រព្រឹត្តិជាផ្លូវការនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា នេះហើយ ។ តើបងប្អូនទាំងអស់គ្នាបានត្រៀមខ្លួនហើយឬនៅ ក្នុងការចូលរួមយុទ្ធនាការដ៏ធំមួយនេះ? ការចូលរួមពីសំណាក់បងប្អូនគ្រប់មជ្ឈដ្ឋាន គឺពិតជាមានសារសំខាន់បំផុត ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ មិនត្រឹមតែជួយឱ្យយុទ្ធនាការមួយនេះប្រព្រឹត្តិទៅយ៉ាងអធឹកអធមប៉ុណ្ណោះទេ ប៉ុន្តែវត្តមានរបស់បងប្អូនទាំងអស់គ្នា គឺជាចំណែកមួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋផ្សេងទៀតឱ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ហើយរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ យុទ្ធនាការ «ដើរដោយសុវត្ថិភាព» នឹងចាប់ផ្ដើមនៅម៉ោង ៧ព្រឹក ដោយមានការចូលរួមពីមហាជនមកពីគ្រប់មជ្ឈដ្ឋានជួបជុំគ្នានៅបរិវេណសួនច្បារមុខវត្តបុទមវតី...
លោកជំទាវ អ៊ុង ចាន់សោភា បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនទាំងអារម្មណ៍រំភើប ជាពន់ពេកដែលបានជួបកវីនិពន្ធសៀវភៅអរិយធម៌ខ្មែរដ៏ល្បីល្បាញ ដែលកូនខ្មែរធ្លាប់តែឃើញឈ្មោះ តែកម្របានឃើញរូបពិតណាស់ ។ តាមប្រភពពីលោកជំទាវ អ៊ុង ចាន់សោភា បានឲ្យដឹងថា អ្នកស្រី ត្រឹង ងា ( ឈ្មោះដើម ឡាយ ហ៊ុនគី) ដែលជាម្ចាស់សៀវភៅ អរិយធម៌ខ្មែរ ។ សៀវភៅនេះ បោះពុម្ភ តាំងពីឆ្នាំ...
ប្រិយមិត្តបានស្គាល់រួចមកហើយ ដែលស្ត្រីវ័យចំណាស់ជាបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ខំធ្វើការទាំងមានរោគស្ត្រីយ៉ាងធ្ងន់ធ្ងរគឺស្បូនលានចេញក្រៅ ពេលនេះបានទទួលវះកាត់ប្រកបដោយជោគជ័យរួចផុតពីគ្រោះថ្នាក់ហើយ ។ បើតាមទំព័រហ្វេសប៊ុក សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម បានបង្ហោះរូបភាពប៉ុន្មានសន្លឹកជាមួយខ្លឹមសារថា៖ “សូមអបអរសាទរដល់អ៊ុំស្រី ទទួលបានការវះកាត់ជោគជ័យ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅដល់សំណាក់ក្រុមគ្រូពេទ្យ ផ្នែកវះកាត់នៃមន្ទីរពេទ្យ រុស្សី ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះដល់អ៊ុំស្រី ជោគជ័យក្នុងការវះកាត់ ជាចុងក្រោយសូមគោរពអរគុណដល់បងប្អូនសប្បុរសជនដែលបានចូលរួមឧបត្ថមនូវថវិកា ការបារម្ភ និង សារជូនពរដល់អ៊ុំស្រី អោយរួចផុតគ្រោះថ្នាក់”៕ អត្ថបទដោយ៖ Chanreth
មហាជនបានសម្ដែងក្ដីមិនពេញចិត្តជាពន់ពេក បន្ទាប់ពីបានឃើញរថយន្តដឹកព្រះសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ជារថយន្តដ៏សាមញ្ញមួយគ្រឿង ហើយត្រូវបានមហាជនលើកឡើងថាជារថយន្ត SsangYong ១២ កៅអី ។ ជុំវិញករណីនេះ គណៈកម្មកាធិការជាតិរៀបចំបុណ្យជាតិ-អន្តរិជាតិ បានធ្វើការបកស្រាយចំពោះការរិះគន់នេះ ដោយបានបកស្រាយពីលក្ខណៈពិសេសមួយចំនួននៃរថយន្តដឹកព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ដូចខាងក្រោម៖ ១.ព្រះសពត្រូវបានទទួលតាមព្រះរាជប្បវេណីខាងសាសនា ដោយមានសម្តេចព្រះមហាសង្ឃរាជ យាងជាព្រះអធិបតីនៅព្រលានយន្តហោះ ២. ព្រះសពត្រូវបានបញ្ជូនដោយស្ងៀមស្ងាត់តាមព្រះទីនាំងរបស់ក្រសួងព្រះបរមរាជវាំង (Mercedes)...
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។...
នៅរសៀលថ្ងៃទី ២០ វិច្ឆិកា ២០១៩នេះ ហេតុការណ៍ដ៏រន្ធត់ ធ្លាក់ដែកយ៉ាងធំពីអគារ ៤២ ជាន់ សង្កត់រថយន្តមួយគ្រឿងកំពុងបើកបរ នៅស្តុបពេទ្យចិន តាមបណ្ដាមមហាវិថីព្រះសីហនុ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ នេះចាត់ទុកថាសំណាងបំផុតដែលម្ចាស់រថយន្តមិនមានគ្រោះថ្នាក់អ្វី ប្រសិនបើធ្លាក់ចំផ្នែកខាងមុខនៃរថយន្តមិនដឹងទៅជាបែបណានោះទេ ។ ហេតុការណ៍ធ្លាក់ដែកពីអគារ ៤២ ជាន់នេះបានកើតឡើងម្ដងរួចមកហើយ តែមិនមានអ្នកណាគ្រោះថ្នាក់នោះទេ ឥឡូវនេះស្រាប់កើតឡើងម្ដងទៀតចំពេលរថយន្តកំពុងបើកបរ ដែលធ្វើឱ្យម្ចាស់រថយន្តរន្ធត់មិនស្ទើរនោះទេ ៕ អត្ថបទដោយ៖ Chanreth
នាព្រលប់ថ្ងៃទី ១៩ វិច្ឆិកា ២០១៩ ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម បុប្ផាទេវី ត្រូវបានដង្ហែពីប្រទេសថៃមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ត្រូវដង្ហែបន្តមកតម្កល់នៅវត្តបុទមវតី ។ ក្នុងថ្ងៃដង្ហែព្រះបរមសព នៃព្រះនិមិត្តរូបនៃរបាំព្រះរាជទ្រព្យ មានរឿងមួយចំនួន ដែលប្រជានុរាស្ត្រខ្មែរ កំពុងតែមានសេចក្ដីសោកសៅពន់ពេក គួរឱ្យសោកស្រណោះក្រៃលែង ។ ១. រថយន្តដែលដង្ហែព្រះបរមសពសម្ដេចរាជបុត្រី ព្រះរៀមបុប្ផាទេវី ពីព្រលានយន្ដហោះ ជារថយន្ត SsangYong ១២...