នៅក្នុងឱកាសថ្លែងសុន្ទរកទៅកាន់និស្សិតជ័យលាភី នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ឋិសាស្រ្ត នៅកោះពេជ្រ ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា និង ប្រជាពលរដ្ឋទូទាំងប្រទេស សូមហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី ៩ មិថុនា ២០១៩ ជាពិសេស នៅតាមវត្តអារាម សូមរៀបចំចង្ហាន់នំបញ្ចុកប្រគេនចង្ហាន់ព្រះសង្ឃផងដែរ ។ ចំណែកខាងបងប្អូនខ្មែរឥស្លាម...
ពិតជាសោកស្ដាយខ្លាំងបំផុត នៅតែមានអ្នកចាញ់បោកជនខិលខូច ដែលទំនាក់ទំនង ថាត្រូវរង្វាន់ ហើយវេរលុយដើម្បីទទួកបានរង្វាន់នោះ ។ ទាក់ទងនឹងការឆបោកក្នុងរូបភាពនេះ មិនមែនជាលើកទី មួយឡើយ គឺបានល្បីសុះសាយ តែនៅតែមានអ្នកចាញ់បោក ។ ជាក់ស្ដែងថ្មីៗនេះ អ្នកមីងម្នាក់ត្រូវបានជនបោកប្រាស់ប្រើល្បិចនេះឱ្យវេរលុយ ១៨ លានរៀល ដើម្បីដោះដូរលុយ ៣ លានដុល្លារ តែទីបំផុតអ្នកដែលទទួលបានលុយ ១៨ លាននោះគឺជនបោកប្រាស់ ។ តាមគណនីហ្វេសប៊ុកឈ្មោះ Srey...
ប៉ុន្មានថ្ងៃនេះមានមនុស្សមិនតិចៗនាក់ឡើយនៅលើបណ្ដាញសង្គមផ្អើលចែករំលែកតៗគ្នា ពីទិដ្ឋភាពផ្កាស្មៅពណ៌ស្វាយល្វឹងល្វើយនៅខេត្តបាត់ដំបង ពិតជាស្អាតខ្លាំងមិនចាញ់ប្រទេសជប៉ុន ។ ម្នាក់ៗរំពឹងថា បានទៅដល់ទីនោះនឹងផ្ដិតយកទិដ្ឋភាពបង្ហោះអួតគេឯង តែមិននឹកស្មានថា អ្នកដែលបានទៅផ្ទាល់ បានទម្លាយរូបពិតមិនកាត់ត គឺជាវាលស្មៅងាប់ពណ៌ខ្មៅៗ មិនខុសអីពីស្មៅធម្មតាៗតាមស្រែចម្ការ គ្មានអ្វីស្អាតទាល់តែសោះ ។ រូបដែលគេកែពណ៌ អ្នកដែលបានទៅដល់ទីនោះបានបង្ហាញការខកចិត្តស្រងាក ព្រោះតែចាញ់បោករូបដែលគេបានកាត់ត មើលទៅឃើញផ្កាពណ៌ស្វាយយ៉ាងស្រស់បំព្រងនៅក្បែរជើងភ្នំ តែតាមពិតស្មៅងាប់សឹងតែគោមិនចង់ស៊ីផង ។ ទោះជាយ៉ាងណាក៏ដោយទីនោះមានព្រៃភ្នំស្អាតគួរសម បើបានទៅយ៉ាងហោចណាស់ក៏បានថតរូបក្បែរជើងភ្នំ ទោះមិនមានផ្កាស្មៅពណ៌ស្វាយដូចគេល្បីពិតមែនក៏ដោយ ។ គួរឱ្យដឹងថា...
នៅថ្ងៃទី៥ មិថុនា ឆ្នាំ ២០១៩ នេះព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោកប៉ូលិសស័ក្ដិ ៣ ហេង ហាប់ ពីបទ «លួច» តាមមាត្រា៣៥៣ និង មាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ លោក ហេង ហាប់ ជានគរបាល នៃអង្គភាពជើងទឹក មានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក (ស័ក្តិ៣) បានយក...
វេបសាយដ៏ល្បីប្រចាំប្រទេសកូរ៉េ Korea Boo បានចុះផ្សាយ ដាក់ចំណងជើងធំៗថា៖ រយៈពេលដែល Tzuyu ចំណាយពេលវិស្សមកាលនៅកម្ពុជា មានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់នាង ដោយសារតែអ្នកគាំទ្រ ។ វេបសាយខាងលើបានបន្តថា នាង Tzuyu ជាសមាជិកក្រុមចម្រៀង TWICE ដ៏ល្បីល្បាញ បានមកប្រទេសកម្ពុជាក្នុងថ្ងៃវិស្សមកាលដើម្បីដើរលេងកម្សាន្ត ប៉ុន្តែសិទ្ធិឯកជនរបស់នាងហាក់ត្រូវត្រូវបានរំខានពីសំណាក់ក្រុមអ្នកគាំទ្រ ។ TWICE ជាក្រុមចម្រៀង K-Pop កំពុងតែមានភាពល្បីល្បាញខ្លាំងនៅប្រទេសកូរ៉េ...
ភ្លៀងធ្លាក់មួយមេធំ និង ខ្យល់បោកបក់ខ្លាំងៗ បានធ្វើឱ្យបង្គោលភ្លើង ១៦ ដើមនៅកំបូល បានរាបដល់ដី ។ មានការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក និង បង្កឱ្យមានការហួសចិត្តគ្រប់គ្នា គឺបង្គោលភ្លើងទាំងនោះគ្មានដែកមួយសសៃតែម្ដង ។ ប្រជាពលរដ្ឋបានលើកឡើងថា បង្គោលភ្លើងគ្មានដែកបែបនេះពិតជាបង្កគ្រោះថ្នាក់ខ្លាំង នេះសំណាងហើយដែលមិនបាក់សង្កត់លើមនុស្ស ។ តាមរយៈការបញ្ចេញមតិនៅលើបណ្ដាញសង្គម បានសំណូមពរទៅកាន់អាជ្ញាធរ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធជួយត្រួតពិនិត្យមើលបញ្ហានេះឱ្យច្បាស់ និង ដាំបង្គោលឱ្យបានរឹងមាំ ជៀសវាងការបង្កគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាជនដែលធ្វើដំណើរតាមដងផ្លូវ ៕...
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញអនុក្រឹត្យថ្មី ស្ដីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និង បំពាក់ផ្លាកលេខសម្គាល់យានជំនិះ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩ ។ នៅក្នុងអនុក្រឹត្យថ្មី ត្រង់មាត្រា ៩ បានចែងថា ផ្លាកលេខសម្គាល់យាន្តជំនិះមាន ៩ ប្រភេទដូចជា ៖ ប្រភេទទី១...
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ ឯកត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្ដេជ្ញាថា ទុករយៈពេលត្រឹម ១ ខែត្រូវតែទប់ស្កាត់ឲ្យបាន លែងឱ្យរថយន្តធំៗចូលក្រុងពេលថ្ងៃទៀតហើយ ខណៈកន្លងទៅកិច្ចការទប់ស្កាត់នេះមិនមានប្រសិទ្ធភាពខ្ពស់ ។ លោកអភិបាលបញ្ជាក់ថា យុទ្ធនាការទប់ស្កាត់ឡានធំចូលក្រុងពេលថ្ងៃ គឺឱ្យអាជ្ញាធរខណ្ឌ និង សមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថជាអ្នកអនុវត្ត ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «បើម្ចាស់ឡានធំណា ដែលមិនស្តាប់តាមការណែនាំ...
តាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និង ឧតុនិយម ចេញផ្សាយនៅថ្ងៃទី ០៤ មិថុនា ២០១៩ នេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី ០៥ ដល់ទី ១១ មិថុនា ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ កន្លែងខ្លះអាចខ្លាំងជាលក្ខណៈឡូកាល់ ។ ទន្ទឹមនឹងនោះភាពរាយប៉ាយក៏កាន់តែទូលំទូលាយ ។ ក្រសួងធនធានទឹកបញ្ជាក់ថា ការធ្លាក់ភ្លៀងនេះដោយសារកម្ពុជាកំពុងទទួលរងឥទ្ធិពល ជ្រលងសម្ពាធទាប និង ខ្យល់មូសុងនិរតី ដែលជាហេតុបង្កឱ្យប្រទេសយើង មានអាកាសធាតុអំណោយផលបែបនេះ ៕...
ផ្ទះការរិះគន់កក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជា បន្ទាប់ពីសមត្ថកិច្ច សម្រេចដោះលែងមន្ត្រីស័ក្ដិ ៣ ឈ្មោះ ហេង ហាប់ បន្លំលួច iPad ប្រជាជនចេញពីទីតាំងដកលុយមួយកន្លែងនៅទួលគោក ដោយមានសារហេតុផលមួយចំនួនដូចជា ទី១ បានយក iPad ទៅឱ្យគេវិញ ទី២ ជាកូនអ្នកមានជីវភាពធូរធារមិនអាចទៅធ្វើរឿងអន់ថោកបាន ទី៣ មួយខែចុងក្រោយនេះមានសតិមិនសូវប្រក្រតី ។ ក្រោយដោះលែងលោកប៉ូលិសស័ក្ដិ៣ ឱ្យទៅផ្ទះវិញព្រោះហេតុផល ៣ ចំណុចនេះ ធ្វើឱ្យមហាជន...