ពិតជារឿងគួរឱ្យរំភើបចិត្តក្រៃលែង នៅមុននេះបន្តិចកញ្ញា សុវត្ថិឌី ធារីកា បានបង្ហោះរូបភាពមួយចំនួនចេញពីព្រះលានជល់ដំរី មានបងប្អូនខ្មែរទៅអង្គុយរង់ចាំទស្សនាឡើងច្រើនកុះករ ។ នេះបញ្ជាក់ឱ្យឃើញថា មានបងប្អូនខ្មែរជាច្រើន ស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ នាំគ្នាមកអង្គុយចាំមុនដើម្បីបានឃើញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ការសម្ដែងល្ខោនខោលឈុតធំបំផុត ដែលមានសិល្បៈករ សិល្បៈការិនី រហូតដល់ ២៨០នាក់ ។ ការប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង គឺដើម្បីអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា។ព្រឹត្តិការណ៍សម្តែងល្ខោនខោលទ្រង់ទ្រាយធំនេះ គឺរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
នៅទីបំផុតតារាចម្រៀងស្រីដ៏ល្បីល្បាញ សួស វីសា និងលោកថមមី ដែលភ្ជាប់ពាក្យជាមួយគ្នា កាលពីប៉ុន្មានខែមុននោះ ពេលនេះបានដឹកដៃគ្នាចូលរោងជ័យហើយ ។ ពិធីសូត្រមន្ត និង ក្រុងពាលីបានរៀបចំនៅរសៀលនេះ នៅឌឹព្រីមៀ សេនធ័រ សែនសុខ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ។ ក្នុងឈុតពណ៌ត្រសក់ស្រូវ និងការតុបតែងលម្អទៅដោយគ្រឿងអលង្កា តាមបែបប្រពៃណីខ្មែរ កូនក្រមុំ និង កូនកំលោះពិតជាស្រស់ស្អាតខ្លាំងណាស់ ។...
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះទៅដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ហើយសាងសង់អគារសិក្សាជាបន្ទាន់ជូនពួកគេ ។ នណបើតាមការចុះផ្សាយរបស់ Fresh News...
សុនខសម្អាតមីនរបស់ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំងចំនួន ១១ ក្បាលកំពុងឆ្លងជំងឺរាតត្បាត ហើយកំពុងត្រូវបានបសុពេទ្យព្យាបាល ។ បើតាមការបង្ហោះពីលោក ហេង រតនា ជាបុគ្គលិកជាន់ខ្ពស់ក្នុងអង្គការ ស៊ីម៉ាក់ បានបង្ហោះនៅលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «រយះពេល៣ថ្ងៃ២យប់នេះ មន្ត្រីបសុទេព្យនៅមណ្ឌលសុនខស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បាននិងកំពុងពុះពារជួយសង្គ្រោះកូនសុនខចំនួន១១ក្បាលដែលទទួលរងជម្ងឺរាតត្បាត។ សូមកោតសរសើរមន្ត្រីបសុទេព្យ និងមន្ត្រីជំនាញសុនខទាំងអស់បានបន្តខិតខំជួយសង្គ្រោះដោយយកចិត្តទុកដាក់បំផុត» ៕ អត្ថបទដោយ៖ Chanreth
នៅល្ងាចថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះក្រុមសិល្បៈករ សិល្បៈការិនីល្ខោនខោល ចំនួន ២៨០ នាក់ នឹងបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចា្យបំផុតជាប្រវត្តិសាស្ត្រនៃការសម្ដែងល្ខោនមួយនេះ ដើម្បីអបអរសាទរគំរប់ខួប ១ ឆ្នាំ ការដាក់បញ្ចូលល្ខោនខោលនជាសម្បត្តិវប្បធម៌អរូបីនៃជាមនុស្សជាតិ ចូលទៅក្នុងអង្គការយូណេស្កូ ។ ការសម្ដែងនឹងប្រព្រឹត្តិទៅចាប់ពីម៉ោង ៦ និង ៣០នាទីល្ងាចតទៅ នៅព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប ។ ក្នុងនោះដែរក្រុមយុវជនល្ខោនខោល...
ហេតុតែនឹករលឹក ស្រឡាញ់ប្រពន្ធពេក ស្វាមីម្នាក់ សុខចិត្តទិញកាម៉េរ៉ាដាក់ផ្ទះ ដើម្បីបានឃើញប្រពន្ធរាល់ថ្ងៃ ចង់ដឹងថា នាងគេងឬនៅ? កំពុងធ្វើអី? ញ៉ាំបាយឬនៅ? តាមរយៈគណនីហ្វេសប៊ុកឈ្មោះ GiNa Full Smile បានបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ »អាណិតប្តីដែលតានឹកប្រពន្ធពេកនិយាយPhoneមិនអស់ចិត្តទិញ Cameraដាក់ចឹងម៉ងតាមដានគ្រប់សកម្មភាព….😧 He Said: រាល់ថ្ងៃបងបានវា«camera»និងឯងដែលអោយបងដឹងថា អូនគេងនៅ,ក្រោកនៅ,កំពុងធ្វើអី,ស្លៀកអាវអី,Makeupអត់ ថ្ងៃនិង! ស្ដាប់ហើយចង់ស្រក់ទឹកភ្នែក»😭 អត្ថបទដោយ៖ Chanreth
គូស្នេហ៍មួយគូជួបគ្នា សាងស្នេហ៍នៅរោងកុន ពេលនេះបានកាន់គ្នាភ្ជាប់ជាគូដណ្ដឹងពេញមុខ ពេញមាត់គួរឱ្យសរសើរ ។ ស្នេហាមួយគូនេះបានកើតឡើងតាមរយៈខាងប្រុសឧស្សាហ៍ទៅមើលកុន រីឯខាងស្រីជាអ្នកលក់សំបុត្រកុន ទីបំផុតអ្នកទាំងពីរក៏ចាប់ចិត្តប្រតិព័ទ្ធលើគ្នា ហើយកាន់ដៃគ្នាភ្ជាប់ពាក្យជាគូគាប់ទ្រនាប់ទ្រូងតែម្ដង ។ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Pinpin Leang បានសរសេររៀបរាប់បែបនេះថា៖ «អរគុណ Major Cineplex ដែលឱ្យពួកខ្ញុំមានថ្ងៃនេះ ផ្តើមពីការមើលកុន 📽📽📽 ខ្ញុំអ្នកលក់សំបុត្រកុនហើយគាត់ជាភ្ញៀវដែរមកមើលកុនរាល់ថ្ងៃ តែមានមកមើលកុនណាមកមើលខ្ញុំសោះ 😂😂😂 ដំបូង 👵🏻👵🏻 អរគុណអ្នកម៉ាក់ទាំងសងខាងដែលឱ្យពួកកូនមានថ្ងៃនេះហើយក៏ជាថ្ងៃច្បាស់លាស់សម្រាប់ពួកកូនទាំង2 បន្ទាប់ 👨👩👧👦👨👩👧👧👪 អរគុណក្រុមគ្រួសារទាំងសងខាងដែលស្រលាញ់ពួកខ្ញុំទាំងពីរដូចជាកូនបង្កើត ក្មួយបង្កើត បងប្អូនបង្កើត អរគុណដែរផ្តល់ការស្រលាញ់ដល់ពួកខ្ញុំទាំង2យ៉ាងកក់ក្តៅ...
ហាងលក់បុកល្ហុងមួយកន្លែងមានឈ្មោះថា បុកម្ទេស កំពុងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជាផ្ទុះការរិះគន់ជាខ្លាំង ។ មូលហេតុនាំឱ្យមានការរិះគន់នេះ បន្ទាប់ពីហាងនេះ បានឱ្យបុគ្គលិកប្រុសម្នាក់ និង បុគ្គលិកស្រី២នាក់ទៀត ស្លៀកពាក់តាមប្រពៃណីថៃ ចាក់ភ្លេងថៃ និងរាំពន់ពែនទៅតាមថៃទាំងស្រុង ដើម្បីផ្សព្វផ្សាយពីហាងរបស់ខ្លួន ។ ការផ្សព្វផ្សាយតាមរបៀបនេះ គឺដោយសារតែហាងខាងលើនេះ មានលក់ម្ហូបអាហារ របស់ថៃ ទើបវីដេអូផ្សព្វផ្សាយនេះ មានទម្រង់ជារបៀបថៃ ដើម្បីឱ្យមានការចាប់អារម្មណ៍ ។ ចង់ដឹងយ៉ាងណានោះសូមមើលវីដេអូខាងក្រោម៖ អត្ថបទដោយ៖ Chanreth
នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំការសម្ដែងល្ខោនខោល ឈុតធំជាប្រវត្តិសាស្ត្រមិនធ្លាប់ ដើម្បីអបអរសាទរការដាក់បញ្ចូល ល្ខោនខោលរបស់កម្ពុជា ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។ បើតាមការបង្ហោះរបស់ក្រុមយុវជនល្ខោនខោលឱ្យដឹងថា ការសម្ដែងដ៏អស្ចារ្យដែលមាមសិល្បៈករ សិល្បៈការិនី រហូតដល់២៨០នាក់ នេះនឹងប្រព្រឹត្តិឡើងនៅបរិវេណព្រះលានជល់ដំរី លើទឹកដីអង្គរ ខេត្តសៀមរាប ថ្ងៃទី២៨ វិច្ឆិកា ចាប់ពីម៉ោង ៦ ល្ងាចតទៅ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់...
នៅក្នុងថ្ងៃរៀបមង្គលការកូនក្រមុំ កូនកំលោះ ខ្លះទប់ទឹកភ្នែកមិនជាប់រហូតសម្រក់ចេញមក ។ អ្នកខ្លះយំព្រោះរំភើបចិត្តពេក ខ្លះទៀតយំព្រោះមានក្ដីអាឡោះអាល័យពីរឿងរ៉ាវក្នុងជីវិត ក្នុងថ្ងៃដែលត្រូវមានគូគាប់ទ្រនាប់ចិត្ត លែងជាជីវិតនៅម្នាក់ឯងទៀត ។ តាមជំនឿតាំងពីបុរមបុរាណរបស់ដូនតាខ្មែរ បានហាមប្រាមកូនចៅហាមយំយែក ទួញសោកក្នុងថ្ងៃមង្គលឱ្យសោះ ព្រោះនឹងនាំនូវអពមង្គលមិនល្អ ។ តាមលោកយាយ វ៉ែន ម៉ាឡៃ វ័យជាង ៨០ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺបានរៀបរាប់ថា ជាទំនៀមតាំងពីបុរាណក្នុងថ្ងៃរៀបមង្គលការតាអាចារ្យតែងអុជធូបសែនព្រេន សុំសិរីសួស្ដី កុំឱ្យកើតហេតុមិនល្អ សូមឱ្យកួនក្រមុំ កូនកំលោះមានតែស្នាមញញឹម កុំឱ្យខ្មោច...