ជារឿងដ៏គួរឱ្យតក់ស្លុត និង នឹកស្មានមិនដល់ នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ មានការភ្ញាក់ផ្អើលពេលឃើញសពនារីអាយុ ២២ ឆ្នាំឈ្មោះ ហ៊ឹម ទីណា ធ្វើការនៅអង្គការអង្គរគ្រួសារខ្មែរ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ត្រូវឃាតកសម្លាប់ដោយយកសពទៅកប់នៅក្រោយផ្ទះ។


បើតាមការឱ្យដឹងពីប្រភពព័ត៌មានបានឱ្យដឹងថា ជនដៃដល់នៅក្នុងករណីឃាតកម្មដ៏ព្រៃផ្សៃនេះ គឺជាយុវជនមានឈ្មោះ ម៉ន សីហា អាយុ ២០ ឆ្នាំ ដែលសង្ស័យជាអ្នកជំពាក់លុយ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ ក្រោយប្រព្រឹត្តអំពើព្រៃផ្សៃដែលមិនគួរឱ្យកើតឡើងនេះ។

ក្នុងករណីនេះផងដែរ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម មានការតក់ស្លុត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពនារីរងគ្រោះ និង សូមឱ្យសមត្ថកិច្ចចាប់ឃាតកបានឆាប់ៗមកកាត់ទោសតាមច្បាប់៕


ប្រភព ៖ Sorn Sopheak- ស៊ន សុភក្ត្រ