មកទល់ពេលនេះ បើទោះជាកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានបញ្ចប់ទៅដោយរលូន និង បានស្វែងរកឃើញម្ចាស់ពានហើយក្តី តែមហាជនអ្នកគាំទ្របេក្ខជនក្នុងកម្មវិធី នៅតែបង្ហាញពីការគាំទ្រដូចដើមទៅដល់ពួកគេ។
ក្នុងនោះដែរ ចំណោមបេក្ខជន Top 5 លោក សំ សុធារិទ្ធ ក៏ត្រូវបានមហាជនចាប់ក្រសែភ្នែកមើលឃើញរូបលោកដែរ ដោយមុននឹងបានចូលរួមប្រកួតកម្មវិធីចម្អិនម្ហូបលំដាប់ពិភពលោកនេះ លោកក៏ជាថៅកែហាងអាហារ និង ជាអ្នកសិល្បៈមួយរូបដែរ។
ជាក់ស្តែង ក្រោយពីបញ្ចប់ការប្រកួតឈានក្លាយទៅជាបេក្ខជន Top 5 នោះ លោក សុធារិទ្ធ ហាក់កាន់តែមានទីផ្សារខ្លាំងឡើង ដោយលោកទទួលបានការងារថតផ្សព្វផ្សាយជាច្រើន មិនថាតែផ្នែកសម្រស់ ផ្នែក Fashion និង ផ្នែកម្ហូបនោះឡើយ។ ម្យ៉ាងវិញទៀត ក្រឡេកទៅមើលការងារក្នុងហាងអាហារក្នុងនាមជាថៅកែប្រុសឯណោះវិញ ក៏មមាញឹក និង កាក់កបខ្លាំងទៀតផង៕