ឆ្លងចូលឆ្នាំ ២០២៥ មនុស្សម្នាក់ៗតែងប្រាថ្នាចង់បានសុខភាពល្អ ការងារជោគជ័យ អាជីវកម្មដំណើរការទៅមុខដោយរលូន ជាពិសេសនោះអ្នកគ្មានគូស្នេហ៍កាន់ដៃមើលកាំជ្រួច ក៏មានកូនចិត្តលួចប្រាថ្នាចង់បានមនុស្សល្អស័ក្ដិសមជាមួយយើងម្នាក់ ដើម្បីរួមដំណើរបន្តទៅថ្ងៃអនាគត។
បើប្រិយមិត្តកំពុងចង់បានមិត្តយល់ចិត្ត ១០០ ឆ្នាំដើម្បីកំដរកាន់ដៃគ្នាមើលកាំជ្រួចនៅឱកាសបុណ្យទាននានា អានអត្ថបទនេះប្រាកដជាត្រូវមិនខាន ជាពិសេសអ្នកកើតឆ្នាំជូត ឆ្នាំមមី និង ឆ្នាំរោង តាមរយៈគ្រូចិនសែដ៏ល្បីឈ្មោះ ម៉ុង បានបង្ហើបថា ដើម្បីជំរុញតារាសាស្រ្តស្នេហ៍ឱ្យអ្នកកើតឆ្នាំទាំង ៣ គឺប្រើវិធីងាយៗមួយ ដោយប្រិយមិត្តចាំបាច់ត្រូវមានដើមរាសីចំនួន ៩ ដើម។
តាមរយៈផេក «ហុងស៊ុយ» របស់គ្រូចិនសែម៉ុងបានឱ្យដឹងថា ៖ «ឆ្នាំជូត ឆ្នាំមមី ឆ្នាំរោង យកដើមរាសីចំនួន ៩ ដើម ដាក់ក្នុងថូទឹក ទៅដាក់តាំងនៅក្នុងទិសខាងលិច នេះអាចជំរុញតារាសាស្រ្ដស្នេហ៍របស់អ្នកឱ្យកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំង សម្រាប់ឆ្នាំ ២០២៥ តែត្រូវចេះបើកបេះដូងផងណា»៕