អាចនិយាយថាជានិស្ស័យ ឬព្រេងវាសនាកំណត់ក៏បាន ដែលនាំឱ្យតារាស្រី ៤ រូបក្នុងវិស័យសិល្បៈ ស្រឡាញ់បុរសក្នុងត្រកូលគង់តែមួយដែលជាបងប្អូនបង្កើតនឹងគ្នា រហូតពួកគេបានរៀបការក្លាយជាកូនប្រសាស្រីក្នុងត្រកូលមួយនេះ ហើយក៏ក្លាយជាបងថ្លៃប្អូនថ្លៃរស់នៅយ៉ាងចុះសម្រុង ស្រឡាញ់មើលថែគ្នាទៅវិញទៅមកគឺជាក្រុមគ្រួសារតែមួយ។
១. អ្នកស្រី អ៊ឹម សុគន្ធា មានស្វាមីជាកូនច្បងនៅក្នុងគ្រួសារត្រកូលគង់ ឈ្មោះ គង់ សុខហេង ដែលលោកក៏ជាអតីតសិល្បករផ្នែកចម្រៀងមួយរូបដែរ ដោយមហាជនស្គាល់ឈ្មោះក្នុងសិល្បៈថា គង់ រ៉ាយុទ្ធ។
២. ជំទាវ ផាន់ ម៉ូនីកា បានរៀបការជាមួយកូនប្រុសទី ២ របស់ត្រកូលគង់គឺ ឯកឧត្តម គង់ សុខម៉េង ដែលបច្ចុប្បន្នស្វាមីរបស់តារាស្រីរូបនេះ ទទួលបានគោរមងារជាទីប្រឹក្សាក្រសួងមហាផ្ទៃ ពីព្រះមហាក្សត្រ។
៤. អតីត Freshie Girl សុគន្ធ លីនណា បានរៀបការជាមួយលោក គង់ សុខឡេង ជាកូនប្រុសទី ៣ របស់ត្រកូលគង់ ដែលបច្ចុប្បន្នអតីតតារាស្រីរូបនេះក៏ជាអ្នកលក់អនឡាញដ៏ល្បីមួយរូបដែរ។
៣. តារាចម្រៀង អែនជី បានបង្កើតគ្រួសារជាមួយលោក គង់ សុខអេង ច្រើនឆ្នាំមកហើយ ដោយអ្នកទាំងពីរក៏ទទួលបានចំណងដៃកូន ២ នាក់ផងដែរ៕