ឈឹម សក្កដា «ខ្ញុំលេងឈុតហ្នឹងពិបាកហ្មង មិនមែនស្រួលទេ !»
តារាសម្តែងដែលកំពុងតែមានប្រជាប្រិយភាពតាមរយៈការលេចមុខជារឿយៗក្នុងខ្សែភាពយន្តខ្មែរ និង ជាពិសេសកំពុងចេញមុខជាតួអង្គដ៏សំខាន់នៅក្នុងរឿងភាគកំពុងល្បី «កូនពស់កេងកង» របស់ទូរទស្សន៍ហង្សមាស ។
នៅក្នុងកិច្ចសម្ភាសពិសេសរបស់រឿងភាគខ្មែរហង្សមាស លោក សក្កដា បានរៀបរាប់យ៉ាងច្រើនពីផលលំបាក ភាពសប្បាយរីករាយ និង បទពិសោធថ្មីដែលលោកទទួលបានជាច្រើនក្នុងការចូលរួមធ្វើការជាមួយក្រុមផលិតរបស់ទូរទស្សន៍ហង្សមាស និង អ្នកដឹកនាំរឿងដ៏ល្បីលោក ហ្វៃ សំអាង ។ ក្នុងនោះលោកបានបញ្ជាក់ថាក្នុងរឿងនេះលោកត្រូវសម្តែងនូវអត្តចរិតដល់ទៅបួនខុសៗគ្នា ហើយលើសពីហ្នឹងទៀតនោះគឺលោកត្រូវសម្តែងជាសត្វពស់កេងកងតែម្តង ដែលលោកបាននិយាយថាវាពិតជាមិនងាយស្រួលក្នុងកាសម្តែងឡើយ ។
ពេលសម្តែងជាសត្វពស់ លោកត្រូវមានចលនាតែខ្លួនប៉ុណ្ណោះ កន្លែងផ្សេងហាមកំរើក ។ ទោះវាពិបាក តែលោកក៏ព្យាយាមសម្តែងយ៉ាងអស់ពីកម្លាំងកាយចិត្តដើម្បីបានលិទ្ធផលដ៏ល្អមួយសម្រាប់រឿងភាគដ៏ល្បីមួយនេះ ។ រឿង «កូនពស់កេងកង» មានចាក់ផ្សាយជូនទស្សនានៅលើប៉ុស្តិ៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨ យប់ និង នៅលើប៉ុស្តិ៍រស្មីហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ១២ ថ្ងៃត្រង់។