សើចចុកពោះ ! ស្ដេចហ្គេម រៀបរាប់ពីប្រវត្តិលួចស្រឡាញ់នារីម្នាក់ កាលនៅក្មេង (វីដេអូ)
ប្រិយមិត្តភាគច្រើនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាស្គាល់ «ស្ដេចហ្គេម» ច្បាស់ដូចថ្ងៃ ដែលបច្ចុប្បន្នលោកជាតារាហ្វេសប៊ុកមួយរូបកំពុងតែល្បីខ្លាំងមែនទែន ក្នុងស្រទាប់មិត្តយុវវ័យសម្រាប់ឆ្នាំ ២០១៨ នេះ ។
«ស្ដេចហ្គេម» មានឈ្មោះពិតថា ងួន ស៊ីណាត ហៅម៉ាប់ ឆ្នាំថ្មីនេះលោកមានអាយុ ៣៥ ឆ្នាំហើយ ។ ខណៈចូលរួមក្នុងកម្មវិធី «តោះមើល» ស្ដេចហ្គេម បានទម្លាយពីរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងជីវិតឯកជនកាលគ្រាដែលលោកនៅជាកុមារាភាពជាច្រើន ក្នុងចំណោមនោះ ស្ដេចហ្គេម នៅឆ្លៀតបង្ហើបពីប្រវត្តិលួចស្រឡាញ់នារីម្នាក់កាលពីលោកនៅរៀនថ្នាក់ទី ៥ ថែមទៀតផង ។ ចង់ជ្រាបកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងស្រុងតែម្ដង ៖
ដោយ៖ បេប៊ី