កុំមើលរំលងសញ្ញាគ្រោះថ្នាក់ទាំងនេះ ខណៈកំពុងពពោះ ប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់
ការមានផ្ទៃពោះអាចជាពេលវេលាដែលអ្នកមានសំណួរច្រើនចង់សួរទៅអ្នកជំនាញ ជាពិសេសពេលដែលនិយាយដល់សុខភាពអ្នក និងកូនតែម្តង។ ការយល់ដឹងនូវអ្វីដែលមានសុវត្ថិភាព និងគ្មានសុវត្ថិភាព ព្រមទាំងអាការៈដែលត្រូវទាក់ទងទៅគ្រូពេទ្យរឹតតែជារឿងសំខាន់ថែមទៀតហើយ។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីអាកាៈខ្លះៗដែលអ្នកគួរតែទាក់ទងទៅគ្រូពេទ្យ៖
ធ្លាក់ឈាម ក្តៅខ្លួន ឈឺចាប់ និងគ្រុន
ថ្វីបើមាត់ស្បូនងាយនឹងដាច់ដោច រហូតដល់មានការធ្លាក់ឈាមរឹមៗ ឬធ្លាក់ឈាមខ្លាំង ព្រមទាំងក្តៅខ្លួន ឈឺចាប់ និងគ្រុនក៏ដោយ ក៏វាជាសញ្ញាដែលអ្នកត្រូវទាក់ទងទៅគ្រូពេទ្យភ្លាមដែរ។ ចូរប្រាកដថា អ្នកមានឧបករណ៍វាស់កម្តៅជាប់ខ្លួនផង។
ឈឺក្បាល សន្លប់ និងវិលមុខ
បើសិនជាអ្នកយល់ថា អ្នកនឹងឈឺក្បាលជាប់ និងធ្ងន់ធ្ងរ ជាពិសេសមានជាប់ទាក់ទងនឹងការវិលមុខ រកខ្យល់គរ និងស្របាំងភ្នែក អ្នកគួរតែទាក់ទងទៅគ្រូពេទ្យភ្លាម។ ចូរស្វែងរកន្លែងណាដែលស្រួលដើម្បីសម្រាកបើសិនជាមានអារម្មណ៍ចង់ខ្យល់គរ ហើយឲ្យនរណាម្នាក់ជួយអ្នកនិយាយ ឬទាក់ទងទៅគ្រូពេទ្យ។ ចូរព្យាយាមញ៉ាំទឹកបន្តិចទៅ ព្រោះការខ្សោះជាតិទឹកក្នុងខ្លួនច្រើនតែធ្វើឲ្យចេញរោគសញ្ញាបែបនេះ ហើយចូរគេងផ្អៀងទៅខាងឆ្វេង។
នោមញឹក និងនោមឈឺ
ថ្វីបើការនោមញឹកគឺជាអាការៈញឹកញាប់មួយកើតឡើងក្នុងពេលមានផ្ទៃពោះក៏ដោយ តែការនោមក្រហាយ និងឈឺចាប់ មិនមែនជារឿងល្អឡើយ ព្រោះវាជាសញ្ញានៃការបង្ករោគនៅប្លោកនោម ដែលកើតឡើងភាគច្រើនលើស្ត្រី ជាពិសេសការស្ត្រីមានផ្ទៃពោះតែម្តង។ ចូរប្រាកដថា អ្នកបានទាក់ទងទៅគ្រូពេទ្យភ្លាមបើសិនជាអ្នកមានអាការៈទាំងនេះ ដើម្បីជួយបង្ការផលវិបាក ដូចជា កូនកើតមិនគ្រប់ខែ និងកើតមិនគ្រប់ទម្ងន់។ ដើម្បីបង្ការការបង្ករោគ ចូរប្រាកដថា អ្នកបានញ៉ាំទឹកបានគ្រប់គ្រាន់ ចូរនោមឲ្យអស់មុនពេល និងក្រោយពេលរួមភេទ។
ឈឺចាប់ក្នុងអាងត្រគាកកម្រិតមធ្យម ទៅធ្ងន់ធ្ងរ
ការមានសម្ពាធក្នុងអាងត្រគាកក្នុងពេលមានផ្ទៃពោះគឺជារឿងកើតមានជាញឹកញាប់។ ប៉ុន្តែការឈឺចាប់ខ្លាំង និងជាប់រហូត អាចជាអាការៈគួរឲ្យបារម្ភវិញ។ បើសិនជាការពុតពែនខ្លួន ញ៉ាំទឹក ឬសម្រាកមិនអាចបន្ធូរបន្ថយការឈឺចាប់លឿនទេ ចូរទាក់ទងទៅគ្រូពេទ្យភ្លាម ជាពិសេសបើសិនជាការឈឺចាប់នោះជាប់ទាក់ទងនឹងការក្តៅខ្លួន។
ក្អួត ជាមួយនឹងការក្តៅខ្លួន ឬឈឺចាប់
ការក្អួតច្រើនជាងម្តងក្នុងមួយថ្ងៃ ក្តៅខ្លួន ហើយឈឺចាប់ទៀត គឺគ្រប់គ្រាន់នឹងទាក់ទងទៅគ្រូពេទ្យហើយ។ អ្នកអាចនឹងមានការចាញ់កូនធ្ងន់ធ្ងរ ដែលត្រូវការថ្នាំពីគ្រូពេទ្យ។ ថ្វីបើការចាញ់កូនធម្មតាមិនប៉ះពាល់អ្វីដល់កូនក៏ដោយ តែការដែលមិនអាចញ៉ាំអាហារបានដោយសារតែក្អួត អាចធ្វើឲ្យមានបញ្ហាបាន។
ក្តៅខ្លួនខ្លាំងជាង៣៩.៥អង្សារ
ការក្តៅខ្លួនមិនមែនជារឿងល្អទេ តែបើកើតឡើងនៅពេលមានផ្ទៃពោះទៀត វារឹងតែប៉ះពាល់ដល់សុខភាពកូនបាន។ ការលូតលាស់ និងធំធាត់របស់ទារកក្នុងផ្ទៃគឺពឹងផ្អែកទៅលើរាងកាយម្តាយអាចថែរក្សាសីតុណ្ហភាពឲ្យនៅសុខភាពល្អបាន។ ការដែលក្តៅខ្លួនពេកក្នុងពេលមានផ្ទៃពោះក្នុងត្រីមាសដំបូង អាចធ្វើឲ្យស្ត្រីប្រឈមខ្ពស់នឹងការរលូតកូន។ តែបើក្តៅខ្លួននៅពេលត្រីមាសចុងក្រោយ ទំនងជាមិនប៉ះពាល់អ្វីដល់កូនច្រើនឡើយ។ យ៉ាងណាមិញ វាអាចជាសញ្ញានៃការបង្ករោគ ឬបញ្ហាណាមួយដែលអ្នកគួរតែឲ្យពេទ្យដឹង។
ការហូរទឹករំអិលពីទ្វារមាសជាប់
ការហូរទឹករំអិលច្រើនៗជាប់អាចជាការបែកទឹកភ្លោះ ហើយក៏ជាករណីដែលអ្នកត្រូវទៅមន្ទីរពេទ្យឲ្យបានលឿនដែរ។ ប៉ុន្តែបើសិនជាអ្នកធ្លាប់មានការធ្លាក់ទឹកភ្លោះនៅសប្តាហ៍ទី ៣៧ អ្នកគួរតែទាក់ទងទៅគ្រូពេទ្យភ្លាម។ វាអាចជាសញ្ញានៃការសម្រាលកូនមិនគ្រប់ខែហើយ។
ហើមជើង ដៃ ឬមុខភ្លាមៗ
បើសិនជាប្រអប់ដៃ និងមុខស្រាប់តែហើមភ្លាមៗនៅត្រីមាសទីពីរ ឬទីបី វាប្រហែលជាអាការៈនៃការចាលជាតិទឹកក្នុងខ្លួនច្រើនហើយ។ ជំងឺត្រៀមក្រឡាភ្លើង គឺជាផលវិបាកនៃការមានផ្ទៃពោះដ៏ធ្ងន់ធ្ងរមួយ ហើយក៏ត្រូវការទៅជួបពេទ្យឲ្យបានលឿនដែរ ហើយអាការៈរបស់វាគឺហើមជើង ដៃ និងមុខនេះឯង។
កូនលេងសូវធាក់
នៅត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ អ្នកនឹងតាមដានឃើញថា កូនធាត់ពោះច្រើន។ គ្រូពេទ្យភាគច្រើនណែនាំឲ្យតាមដានទៅលើការលូតលាស់របស់កូនពីរបីដងក្នុងមួយថ្ងៃ និងរកមើលការធ្វើចលនាចំនួន ១០ដងក្នុងរយៈពេល ១០នាទី។ បើសិនជាអ្នកព្យាយាមរាប ហើយអត់ដឹងទៀតនោះ ចូរញ៉ាំទឹកផ្លែឈើមួយកែវ ហើយគេងផ្អៀងមកខាងឆ្វេងក្នុងបន្ទប់ស្តាត់រយៈពេលកន្លះម៉ោង។ បើសិនជាក្រោយពីសាកល្បងរាប់ហើយអត់ដឹងចលនាកូនទៀត ឬក្រោយពីពីរម៉ៅងហើយរាប់មិនបាន ១០ទេ ចូរទាក់ទងទៅគ្រូពេទ្យភ្លាម៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
(ប្រភព៖ parents)