មកមើលវីដេអូ កីឡាករបាល់ទាត់វាយអាជ្ញាកណ្តាល ក្នុងនោះក៏មាន Messi និង Ronaldo ដែរ (វីដេអូ)
នៅក្នុងពិភពបាល់ទាត់ ការទទួលបានកាតជារឿងធម្មតា ក្នុងនោះដែរជាក់ស្តែងនៅលើទីលាន តែងតែមាននូវការអន់ចិត្តពីសំណាក់កីឡាករ នៅពេលដែលត្រូវបានពិន័យដោយកាតពីអាជ្ញាកណ្តាល។
ទន្ទឹមនឹងនោះដែរកីឡាករគ្រប់រូប ត្រូវមាននូវភាពអត់ធ្មត់ តែធាតុពិតជាក់ស្តែង កីឡាករមួយចំនួនក្នុងស្ថានភាពខ្លះគឺពិបាកនឹងធ្វើចិត្តអត់ធ្មត់មែនទែន។ ហេតុនេះហើយ ទើបបានជាពេលខ្លះ តែងតែកើតមាន នូវបញ្ហា និង បង្កឲ្យមានហិង្សាក្នុងទីលាន ដោយភាគច្រើន បង្កមកពីកីឡាករ។
តែនៅក្នុងវីដេអូនេះវិញ មិនមែនមានតែកីឡាករនោះទេ ក្នុងនោះក៏មាន អាជ្ញាកណ្តាល ដែលទប់អារម្មណ៍មិនបានវាយកីឡាករវិញ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ ក៏មានកីឡាករលំដាប់ពិភពលោក Lionel Messi និង Christiano Ronaldo ផងដែរ ៕
ដោយ៖ Coura ប្រភព (দেখ ভাই)