ប្រូម៉ូសិនកប់ជាមួយកាដូដ៏អស្ចារ្យពីកំពូលស្មាតហ្វូន Galaxy Note9 នាឱកាសចុងឆ្នាំ ២០១៨ !
ប្រូម៉ូសិនថ្មីក្នុងត្រីមានទីបួននៃឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនសាមសុង នឹងធ្វើការថែមជូនកាដូពិសេសចំពោះអតិថិជនជាទីស្រលាញ់ររបស់ខ្លួន រាល់ការជាវទូរស័ព្ទ Samsung Galaxy Note9 ! រាល់ការជាវកំពូលស្មាតហ្វូន Galaxy Note9 ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោកអ្នកនឹងទទួលបានការថែមជូនដ៏អស្ចារ្យពីក្រុមហ៊ុនដូចជា ៖
១- ឆ្នាំងសាកឥតខ្សែ ១ (Wireless Charging Pad 1)
២- កាស U Flex ១ (U Flex Headset 1) សម្រាប់ Galaxy Note9 128GB
៣- ស្រោមទូរស័ព្ទ ១ (Leather Wallet Cover 1) សម្រាប់ Galaxy Note9 512GB
៤- ជើងទម្ររទូរស័ព្ទ ១ (Mini Tripod 1)
៥- បង់រំលស់ជាមួយអត្រាការប្រាក់ ០% សម្រាប់រយៈពេល ៦ ខែ ។
តោះចាំអីទៀតចឹង !!! ឱកាសដ៏ពិសេសនេះមានសុពលភាពត្រឹមតែមួយខែប៉ុណ្ណោះ ដូច្នេះហើយកុំឱ្យរំលងផុតទៅឱ្យសោះ ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ៕
គួរបញ្ជាក់ផងដែរថា Galaxy Note9 ត្រូវបានចាត់ទុកថាជាកំពូលស្មាតហ្វូនដ៏ទំនើបបំផុតប្រចាំឆ្នាំ ២០១៨ ដោយសារវាជាស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់លើសពីសា្មតហ្វូនទូរទៅ ។ Galaxy Note9 មិនមែនប្រើសម្រាប់តែថតរូបបានច្បាស់ល្អ ឬលេងហ្គេមតែប៉ុណ្ណោះនោះទេ តែយើងអាចប្រើវាក្នុងការបំពេញការងារប្រចាំថ្ងៃបានយ៉ាងល្អ ជាមួយប៊ិចដ៏អស្ចារ្យរបស់វា (S Pen) ។ អ្វីដែលកាន់តែពិសេសទៀតនោះ ជាមួយដំណើរការប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និង ដើរលឿនជាងមុន ដោយប្រើបន្ទះឈីប Exynos 9810 ភ្ជាប់ដោយ RAM ទំហំ 6 GB/មេមូរី 128 GBនិង 8 GB/មេមូរី 512 GB ថែមទាំងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ ។
ចំពោះកំលាំងម៉ាស៊ីនមានសមត្ថភាពខ្ពស់បំផុត ថ្មកាន់បានយូរ និង មុខងារកាន់តែឆ្លាតវៃថ្មីៗបន្ថែមទៀត ។ រីឯការថតរូបវិញ គឺថាខប់ៗម៉ង់ Galaxy Note9 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនៃកាមេរ៉ាភ្លោះដ៏ឆ្លាតវៃដែលមានសមត្ថភាពចាប់យករូបភាពកាន់ច្បាស់ និង ស្អាតជាងមុនទោះស្ថិតក្នុងស្ថានភាពងងឹតបន្តិចក៏ដោយជាមួយនឹង IOS ( F1.5/F2.4) ។ បន្ថែមលើនេះទៀត មុខងារផ្ដល់ដំណឹងរបស់កាមេរ៉ា នឹងប្រាប់ដល់អ្នកជាមុនក្នុងពេលថត ប្រសិនបើមានអ្នកណាម្នាក់ធ្មេចភ្នែក, មានចំណុចណាមួយព្រឹលៗ, កញ្ចក់ស្រអាប់ និង ពន្លឺមិនគ្រប់គ្រាន់ ដូចនេះនឹង ធ្វើឲ្យការថតរូបរបស់បានកាន់តែ ល្អឥតទាស់ ។ ក្នុងនោះផងដែរលោកអ្នកក៏អាចរីករាយនឹងការថត selfie ជាមួយ S-Pen ដោយអ្នកពុំចាំបាច់កាន់កាមេរ៉ា ឬប្រើដង selfie ឡើយ ។