តោះ! មកដឹងពីរឿងរ៉ាវសំខាន់ៗមួយចំនួន កើតមានក្នុងប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា-ទីម័រខាងកើត កាលពីប៉ុន្មានថ្ងៃមុន!
ការប្រកួតមិត្តភាព អន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និង ទីម័រខាងកើត កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ បានបញ្ចប់ដោយកម្ពុជា បានត្រឹមស្មើក្រុមបាតតារាង នៃតំបន់អាស៊ាន ទីម័រខាងកើត ក្នុងលទ្ធផល ២ ទល់នឹង ២។
ជុំវិញ ការប្រកួតនេះ មានរឿងរ៉ាវគួរឲ្យកត់សម្គាល់ជាច្រើន ដូចជា ៖
១. មិនមានវត្តមានរបស់អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាចូលរួមឡើយ ៖ អ្នកចាត់ការជាប់ភារកិច្ចជួយក្លិបរបស់ខ្លួន នៅអូស្រ្តាលី។
២. កែវ សុខផេង មិនបានចូលលេង៖ តាមការបញ្ជាក់ពីគ្រូបង្វឹកកម្ពុជាលោក Felix បានលើកឡើងថា លោកមិនដាក់ កែវ សុខផេង ដោយសារចង់ឲ្យកីឡាករក្មេងៗបង្ហាញសមត្ថភាព។
៣. គ្រូបង្វឹក និង កីឡាករទីម័រសោកស្តាយ ខណៈមិនបានជួបហុងដា៖ ថ្លែងក្នុងសន្និសិទកាសែតមុនការប្រកួត គ្រូបង្វឹកទីម័រ សញ្ជាតិជប៉ុន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះអវត្តមានរបស់ Keusekei Honda ដោយសារកីឡាកររបស់ខ្លួនចង់ថតរូបជាមួយ Idol របស់គេខ្លាំង។
៤. នេះជាការជួបគ្នាលើកទី៧ របស់ក្រុមជម្រើសជាតិទាំង២ ៖ កម្ពុជាឈ្នះ ៤ដង ទីម័រឈ្នះ១ដង និង ស្មើគ្នា២ដង ។
៥. ចំនួនអ្នកគាំទ្រ ថយចុះជាង ២មុឺននាក់៖ ក្នុងជំនួបចុងក្រោយរវាងក្រុមជម្រើសជាតិទាំង២ កាលពីឆ្នាំ២០១៦ មានអ្នកគាំទ្រជាង ៥ មឺុននាក់ តែចំពោះការប្រកួតរវាង កម្ពុជា-ទីម័រថ្មីៗនេះ មានអ្នកគាំទ្រប្រហែលតែ ៣មុឺននាក់តែប៉ុណ្ណោះ។
៦. រឹុង ប៊ុនហៀង រកគ្រាប់បាល់ទី១ ជូនជម្រើសជាតិកម្ពុជា៖ គិតមកទល់ពេលនេះ រូបគេបង្ហាញខ្លួនឲ្យជម្រើសជាតិកម្ពុជា ២ ប្រកួត រកបានគ្រាប់បាល់ ១គ្រាប់ ជូនក្រុមគោព្រៃកម្ពុជា ៕
ដោយ៖ Coura ប្រភព (FFC)