ដល់ឱកាស «បុណ្យភ្ជុំបិណ្ឌ» តោះទៅស្គាល់ប្រវត្តិខ្លះៗនៃពិធីបុណ្យនេះ ! (វីដេអូ)
ពិធីបុណ្យប្រពៃណីជាតិខ្មែរ «បុណ្យភ្ជុំបិណ្ឌ» គឺជាទំនៀមទម្លាប់ដ៏ចំណាស់មួយរបស់ប្រជាជនខ្មែរទូទាំងប្រទេសដែលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយឱ្យតែដល់ពិធីបុណ្យនេះម្ដងៗ នៅតាមទីវត្តអារាមនានា ឮសូរតែសំឡេងសូត្រធម៌កងរំពងពេញវិហារ ។
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ ១ រោច ដល់ ១៥ រោច ខែភទ្របទ នៅពេលទៀបភ្លឺ ក្នុងទីវត្តអារាមនីមួយៗ ប្រមូលផ្ដុំដោយប្រជាជនខ្មែរទាំងក្មេងចាស់ប្រុស-ស្រី នាំគ្នាទៅបោះបាយបិណ្ឌជូនវីរដូនតារបស់ខ្លួនដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ តែងតែនាំគ្នាប្រារព្ធពិធី «បុណ្យភ្ជុំបិណ្ឌ» នេះតៗគ្នារហូតមកដល់បច្ចុប្បន្ន ប៉ុន្ដែក្មេងៗជំនាន់ក្រោយមួយចំនួននៅមិនទាន់បានដឹងពីឫសគល់ច្បាស់លាស់នូវពិធីបុណ្យមួយនេះនៅឡើយទេ ។
ដើម្បីកុំឱ្យស្រពេចស្រពិលពីប្រវត្តិដើមចមនៃពិធី «បុណ្យភ្ជុំបិណ្ឌ» តទៅទៀត សូមស្ដាប់សង្ឃដីការបស់ព្រះចៅអធិការវត្តសុវណ្ណមុនីសាគរ សំរោងអណ្ដែត រ័ត្ន សារឿន ដូចខាងក្រោម៖
ដោយ៖ បេប៊ី