តារាចម្រៀងថៃ ជេម រឿងសាក់ ប្រកាសរកតំណាងចែកចាយផលិតផល MOJO Golden Mask 24K ទូទាំងខេត្តក្រុង (វីដេអូ)
ភ្នំពេញ៖ ក្រុមហ៊ុនជំនាញផ្នែកអាហារបំប៉ន និង សម្រស់ លំដាប់ថ្នាក់លេខ ១ អាម៉ាដូ ចំកាត់ នៅប្រទេសថៃ បាននាំយកផលិតផលថ្មី មកកាន់ទីផ្សារកម្ពុជា ដោយធ្វើការសម្ពោធជាផ្លូវការកាលពីល្ងាចថ្ងៃទី ២១ កញ្ញា ២០១៨ នៅភោជនីយដ្ឋាន Bottom Up ក្នុងកម្មវិធី Golden Party មានការចូលរួមដោយផ្ទាល់ពីកំពូលតារាចំរៀងថៃដ៏ល្បីល្បាញគឺ លោក ជេម រឿងសាក់ ជាអ្នកគ្រប់គ្រងម៉ាកសញ្ញា និងតារាចំរៀងខ្មែរល្បីៗជាច្រើនរូបទៀត ។
ក្នុងកម្មវិធីនោះ លោក ជេម បានជួបជាមួយក្រុមគ្រូសារ អាម៉ាដូ តំណាងចែកចាយផលិតផល និង អ្នកគាំទ្ររបស់លោកផ្ទាល់ដែលមានការលេងល្បែងកម្សាន្ត ទទួលទានអាហារ ការប្រគំតន្ត្រីខ្នាតតូច និង ការចែករង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា មាស ទូរស័ព្ទ និង រង្វាន់ផ្សេងៗទៀតជាច្រើនផងដែរ ។
ផលិតផល MOJO ជាប្រភេទម៉ាស់មាសបិទមុខដែលមានអត្ថប្រយោជន៍ជាច្រើន ដូចជាជួយការពារស្បែកពីអាឡែកស៊ីដែលបណ្តាលមកពីពន្លឺព្រះអាទិត្យ, ជួយធ្វើឱ្យស្បែកមានសំណើម ទន់ម៉ដ្ឋរលោងក្នុងរយៈពេលត្រឹមតែ ២០ នាទី, បំបាត់ស្នាមជ្រីវជ្រួញ, ការពារក្នុងការកើតមុន, ស្បែកមុខប្រែជាក្មេងជាងវ័យក្នុងរយៈពេលខ្លីបន្ទាប់ពីប្រើរួច ។
គូរបញ្ជាក់ផងដែលថាក្រុមហ៊ុន អាម៉ាដូ ចំកាត់ កំពុងប្រកាសស្វែងរកតំណាងចែកចាយទូទាំងប្រទេសដែលមានបំណងចង់យកទៅលក់បន្ត ។ តោះចាំអង្កាលទៀត! បើមានចំណាប់អារម្មណ៍ចុះឈ្មោះជាតំណាងចែកចាយ ឬទិញយកទៅប្រើប្រាស់ សូមទាក់ទងមកកាន់លេខទូរស័ព្ទលេខ 011-932-888 ឬតាមរយះ Inbox: Suptar Shopping ។