ថ្វីត្បិត កុល ដាវី ដើរតួចិត្តអាក្រក់មែន តែបែរជាត្រូវមហាជនសរសើរគ្រប់គ្នា !
បើនិយាយពីរឿងភាគខ្មែរនាពេលបច្ចុប្បន្ននេះ គឺថាគ្មាននរណាដែលថាមិនស្គាល់រឿង «ផ្កាថ្ម» របស់ស្ថានីយទូរទស្សន៍ហង្សមាស ឡើយ ។ រឿង «ផ្កាថ្ម» ត្រូវបានមហាជនទូទាំងប្រទេសទទួលស្គាល់ថាជារឿងភាគខ្មែរដ៏មានគុណភាពមួយមិនចាញ់រឿងភាគបរទេសឡើយដោ យមានការគាំទ្រយ៉ាងច្រើនលើសលុបចំពោះរឿងភាគខ្មែរមួយនេះ ។
ដោយសារតែភាពល្បីរន្ទឺនេះ តួអង្គនីមួយៗ នៅក្នុងរឿងនេះផ្ទាល់ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅតាមហ្នឹងដែរ ដោយក្នុងនោះតួអង្គចិត្តអាក្រក់ឈ្នានីសដែលសម្តែងដោយអ្នកនាង កុល ដាវី ត្រូវបានមហាជនស្ញើចសរសើរមិនដាច់ពីមាត់ពីទេពកោសល្យសម្តែងរបស់នាង ទាំងកាច ទាំងពិសពុល ទាំងកម្សត់ស្រក់ទឹកភ្នែក គឺនាងធ្វើបានគ្រប់យ៉ាងនៅក្នុងរឿងភាគមួយនេះ ។
រឿង «ផ្កាថ្ម» បានធ្វើការចាក់ផ្សាយមកដល់ភាគ ៣៨ ហើយនារាត្រីនេះ ដោយសាច់រឿងគឺនៅតែឆក់យកអារម្មណ៍ទស្សនិកជនឱ្យតាម ដានទស្សនាមិនឲ្យដាច់ភាគឡើយ ។ រឿង «ផ្កាថ្ម» ចាក់បញ្ចាំងជូនទស្សននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV នៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៨ យប់ ៕