រកឯណាបាន ! ទូរស័ព្ទ Huawei Y9 2018 កាមេរ៉ា ៤ តម្លៃតែ ២២៩ ដុល្លារ ហើយថែមកាដូដ៏គាប់ចិត្ត
ភ្នំពេញ៖ ដោយសំឡឹងឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូន ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 កាមេរ៉ា ៤ (មុខពីរ ក្រោយពីរ) មានកម្លាំងថ្មធំរហូតដល់ទៅ 4000 mAh តម្លៃត្រឹមតែ $229 ថែមកាដូកក្រើក ។
លោក Jeff Yang លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា «អតិថិជនដែលស្មាតហ្វូន Huawei Y9 2018 នារដូវកាលនេះ នឹងទទួលបានកាដូពិសេសរួមមាន កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និង កញ្ចប់ធំម្ម៉ង់ ១២ សប្តាហ៍ ហើយនិងមានតម្លៃត្រឹមតែ $229 តែប៉ុណ្ណោះ» ។
Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និង ស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិតតួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” មានកម្រិតបង្ហាញ Full HD+ បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP ថតរូបច្បាស់ល្អ ហើយជាពិសេសអាចថតរូបបែបកំប្លែងៗ ខ្យូតៗ ជាមួយនឹងកញ្ចក់ AR lens និង មុខងារ Effects ។ Huawei Y9 2018 បំពាក់មកនូវកាមេរ៉ាខាងក្រោយទំហំ 13MP+2MP អាចផ្តិតរូបភាពបានច្បាស់ល្អ និង ព្រាលផ្ទៃខាងក្រោយដូចកាមេរ៉ាអាជីព ។
Huawei Y9 2018 មានកម្លាំងថ្មធំមហិមារហូតដល់ទៅ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធ Android 8.0 (Oreo) ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និង បន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ ។ កាន់តែអេម Huawei Y9 2018 មានជើងទម្រដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង ។
អតិថិជនអាចរកជាវស្មាតហ្វូន Huawei Y9 2018 តម្លៃត្រឹមតែ $229 ថែមកាដូកក្រើក នៅ ហាងលក់ទូរសព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា Huawei រឺបុគ្គលិកលក់របស់ Huawei ទូទាំងប្រទេស ៕
អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និង សេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ ៣ ក្នុងឆ្នាំ ២០១៤ ។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និង ចិន ។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង ៣ ហើយធ្វើការផលិត និង គ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និង tablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និង សេវាផ្ទុកឯកសារលើអ៊ិនធឺរណេត (Cloud services) ។ល។
បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និង មានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook:
www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com