រូបរាងទាក់ភ្នែកហើយ OPPO Find X ថែមទាំងជាកំពូលស្មាតហ្វូនដែលមានអេក្រង់ពេញទៀត !
អ្វីដែលធ្វើឲ្យប្រជាជននៅទីក្រុងប៉ារីសក៏ដូចនៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលចំពោះផលិតផលនៃក្រុមហ៊ុន OPPO នោះ គឺ OPPO Find X ដែលបានធ្វើការសម្ពោធកាលពីថ្ងៃទី ១៩ មិថុនាមកនេះ ។ ម៉ូដែលថ្មីរបស់ OPPO មួយនេះវាប្រើប្រាស់នូវការរចនាតួខ្លួនជាលក្ខណៈ Gradient Design (ប្រដេញពណ៌) ហើយវាបានបំពាក់នូវបច្ចេកវិទ្យាទំនើបដែលធ្វើឲ្យអេក្រង់របស់វានៅលាតពេញលើផ្ទៃទូរស័ព្ទទាំងមូល សឹងតែគ្មានសល់គែម ចំណែកកាមេរ៉ារបស់វាទាំងខាងមុខ និង ខាងក្រោយត្រូវបានបង្គាប់នៅក្នុងទូរស័ព្ទតែម្តង ។
កាមេរ៉ាសម្រាប់ថតស៊ែលហ្វីដែលមានឈ្មោះថា “Stealth 3D” នឹងលៀនចេញមកក្រៅនៅពេលដែលអ្នកប្រើកម្មវិធីថតប៉ុណ្ណោះ ហើយវានឹងលឹបបាត់ទៅវិញពេលដែលអ្នកបិទកម្មវិធីថតស៊ែលហ្វី ហើយវាមានទំហំ ២៥ មេហ្គាភិចស៊ែល ។ ចំណែកឯកាមេរ៉ាខាងក្រោយមានចំនួន ២ គ្រាប់ មាទំហំ ២០ មេហ្គាភិចស៊ែល និង ១៦ មេហ្គាភិចស៊ែល ។
អេក្រង់របស់វាក៏មិនចាញ់ស្មាតហ្វូនផ្សេងៗដែលកំពុងលក់លើទីផ្សារផងដែរ ម៉ូដែលនេះមានអេក្រង់កោងគែមទាំងសងខាងតែម្តង ដូច្នេះអ្នកអាចមើលរូបភាពបានធំជាងមុនជាមួយនឹងអេក្រងទំហំ ៦,៤ អ៊ីង ។ អេក្រង់នេះគឺគ្រប់ដណ្តប់រហូតដល់ទៅ ៩៣,៨% នៃផ្នែកខាងមុខរបស់ទូរស័ព្ទទៅហើយ ។
ចំពោះប្រព័ន្ធសុវត្ថិភាពវិញ ក្រុមហ៊ុនក៏បានបំពាក់នូវកម្មវិធី 3D face ដើម្បីដោះសោទូរស័ព្ទ បានយ៉ាងរហ័សបំផុត ដោយមិនប្រកាន់ថាពន្លឺតិច ឬខ្លាំងទេ ។ កម្មវិធីនេះធ្លាប់ត្រូវបានគេនិយាយថាអាចរក្សាសុវត្ថិភាពបានយ៉ាងល្អជាមួយហ្នឹង OPPO R15Pro ដែលបានចេញលក់នាពេលថ្មីៗនេះ ។
បើនិយាយពីផ្នែកខាងក្នុងវិញ OPPO Find X ត្រូវបំពាក់ដោយរ៉េមដែលមានទំហំ 8 GB អង្គផ្ទុកទិន្ន័យជាប់នឹងម៉ាស៊ីនរហូតដល់ទៅ 256 GB ហើយក៏មានបំពាក់នូវ Qualcomm Snapdragon 845 processor ដែលធ្វើឲ្យវាដំណើរការលឿនជាមុន ព្រមទាំងអាចប្រើជាមួយកម្មវិធីថ្មីៗបានច្រើន ។ រីឯថាមពលថ្មវិញ Find X មានកំលាំងថ្ម 3730 mAh ហើយបានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន VOOC ។
ហើយអ្វីកាន់ដែរតែពិសេសជាងនេះទៀតនោះ Find X ក៏បានសហការណ៍ជាមួយនឹងក្រុមហ៊ុនរថយន្ត Lamborghini ហើយនឹងចេញលក់នូវម៉ូដែល Find X Lamborghini Edition ដែលមានអង្គផ្ទុកទិន្នន័យរហូតដល់ 512 GB និង បច្ចេកវិទ្យាសាកថ្មកំពូលលឿនគឺ Super VOOC ដែលមានសមត្ថភាពសាកថ្មដែលមានទំហំ 3400mAh ពី ០% ដល់ ១០០%ក្នុ ងរយៈពេល ៣៥ នាទីតែប៉ុណ្ណោះ ។
OPPO Find X មាន ២ គឺ ក្រហម និង ខៀវ ។តម្លៃរបស់វាគឺ ៩៩៩ អ៊ឺរ៉ូ ចំណែកឯ Find X Lamborghini Edition វិញវាមានតម្លៃរហូតដល់ ១,៦៩៩ អ៊ឺរ៉ូ បើគិតជាដុល្លាអាមេរិកជិត ២០០០ ដុល្លារ។ បន្ទាប់ពីឃើញនូវលក្ខណៈពិសេសរបស់ តើលោកអ្នកចាប់អារម្មណ៍ចង់ប្រើទេ? OPPO Find X នឹងដាក់លក់លើទីផ្សារអឺរុបនៅក្នុងខែសីហានេះហើយ ។ យើងនៅមិនទាន់ច្បាស់ថា តើក្រុមហ៊ុន OPPO នឹងយកម៉ូដែលមួយនេះមកលក់ក្នុងទីផ្សារប្រទេសកម្ពុជាដែរ ឬយ៉ាងណា? មានតែរងចាំតាមដានទាំងអស់គ្នា ៕
Reference: https://www.cnet.com/news/oppo-find-x-an-all-screen-phone-with-cameras-that-slide-out/
Reference: https://www.engadget.com/2018/06/19/oppo-find-x-sliding-motor-selfie-camera/
Reference: https://www.gsmarena.com/oppo_find_x_automobili_lamborghini_edition_is_the_first_phone_with_super_vooc-news-31752.php