កូនកើតមិនគ្រប់ទម្ងន់ ក៏ព្រោះតែម្តាយទទួលទានអាហារទាំងនេះ
ការសិក្សាស្រាវជ្រាវទៅលើស្ត្រីដែលមានកូនជាលើកដំបូងរកឃើញថា ៩០ ភាគរយនៃស្ត្រីដែលមានផ្ទៃពោះនៅក្នុងរដ្ឋ Indiana ភាគកណ្តាលច្រើនកើតមានកម្រិតសារធាតុ Glyphosate ច្រើននៅក្នុងខ្លួន ដែលជាសារធាតុធ្វើឱ្យកាត់បន្ថយរយៈពេលនៃការពរពោះ បណ្តាលឱ្យទារកកើតមុនកំណត់ ។
ការប្រើប្រាស់សារធាតុនេះច្រើនមាននៅក្នុងផលិតផលអាហារប្រចាំថ្ងៃមួយចំនួនដូចជា ពោត សណ្តែក និង នៅក្នុងបន្លែសំខាន់ៗមួយចំនួនដែលប្រើជាម្ហូបអាហារប្រចាំថ្ងៃ ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Indiana University និង សាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា University of California បានឱ្យដឹងថាកម្រិតសារធាតុ glyphosate ពិតជាមានទំនាក់ទំនងខ្លាំងទៅនឹងការកាត់បន្ថយរយៈពេលនៃការពរពោះពិតមែន ។
លោក Shahid Parvez អ្នកស្រាវជ្រាវ និង ជំនួយការសាស្ត្រាចារ្យនៅនាយកដ្ឋានវិទ្យាសាស្ត្រសុខាភិបាលបរិស្ថានបាននិយាយថា វាពិតជាមានភស្តុតាងកាន់តែច្រើនឡើងទាក់ទងនឹងផលវិបាកអវិជ្ជមានពេញមួយជីវិតរបស់ស្ត្រី ៕ សុផល (ប្រភព៖ sciencedaily.com)