លេចថ្នាំជាតិដែកច្រើន អាចប្រឈមឱ្យកើតជំងឺមហារីកពោះវៀន
ថ្នាំគ្រាប់ជាតិដែកមួយចំនួនអាចមានឥទ្ធិពល និង វិវត្តកើតជំងឺមហារីកពោះវៀនធំបាន នេះបើយោងតាមការសិក្សាថ្មីមួយដែលដឹកនាំស្រាវជ្រាវដោយសាកលវិទ្យាល័យបច្ចេកវិទ្យា Chalmers University of Technology ។
ក្នុងថ្នាំវីតាមីនសារធាតុដែកនេះច្រើនមានផ្ទុកសារធាតុចំនួនពីរគឺ ស៊ីត្រាតហ្វេរីក (citrate ferric) និង ហ្វេរេតា អ៊ីឌីធីអេ (fereta EDTA) ត្រូវបានគេប្រើជាញឹកញាប់នៅក្នុងអាហារបំប៉ន និង អាហារមួយចំនួននៅទូទាំងពិភពលោក ក្នុងនោះមានសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបផងដែរ ដែលសារធាតុនេះអាចបង្កជាជំងឺមហារីកបាន ។
អ្នកស្រាវជ្រាវអាចសន្និដ្ឋានបានថា សារធាតុ Citrate Ferric និង Ferrit EDTA ពិតជាអាចបង្កឱ្យកើតមហារីកបាន ព្រោះវាអាចបង្កឱ្យកើតសារធាតុ កាស៊ីណូហ្សែន (carcinogenic) និង សារធាតុ អាហ្វឺរហ្គូលីន (amphiregulin) ដែលអាចបង្កជាជំងឺមហារីកនៅពេលប្រើយូរអង្វែង ។
ភាគច្រើននៃជាតិដែកដែលរាងកាយត្រូវការ គឺច្រើនទទួលបានមកពីអាហារដូចជា សាច់ត្រី បន្លែ ផ្លែឈើ និង គ្រាប់ធញ្ញជាតិមួយចំនួន ។ ដូច្នេះនៅពេលស្ត្រីមានផ្ទៃពោះខ្វះជាតិដែកនោះ ពួកគេគួរជ្រើសរើសពិសារបបអាហារឱ្យបានទៀងទាត់ និង គួរប្រើថ្នាំគ្រាប់តិចតួចទើបជាការប្រសើរ ។ លទ្ធផលស្រាវជ្រាវនេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Oncotarget ៕ សុផល (ប្រភព៖ Zeenews.com)