ពិនិត្យរួចនៅ ? ព្រោះស្រ្តីមួយភាគបីនៅតំបន់អាស៊ី ច្រើនមិនបានដឹងពីជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់ គឺជាប្រភេទជំងឺទូទៅនៃប្រភេទមហារីកដែលច្រើនកើតមានទៅលើស្ត្រីនៅក្នុងតំបន់អាស៊ីច្រើនជាងគេ ជាពិសេសស្ត្រីនៅប្រទេសឥណ្ឌា បន្ទាប់ពីជំងឺមហារីកសួត និង មហារីកមាត់ស្បូន ។
អ្នកស្រាវជ្រាវបានសិក្សារកឃើញថា ប្រសិនបើគេតាមដានបានដឹងក្នុងដំណាក់កាលដំបូង គឺអាចជួយកាត់បន្ថយអត្រាប្រឈម និង អាចព្យាបាលបានទាន់ពេលវេលា ។ មូលហេតុគឺថា ស្ត្រី ១ នាក់ក្នុងចំណោម ៣ នាក់នៅតំបន់ជនបទក្នុងប្រទេសឥណ្ឌាមិនបានទៅពិនិត្យសុខភាព ឬសូម្បីតែបានដឹងពីជំងឺនេះនោះឡើយ ។
គេបានរកឃើញថាស្ត្រីចំនួន ៩០ ភាគរយនៅតំបន់ជនបទមិនដឹង និង គ្មានលទ្ធភាពពិនិត្យសុខភាពសុដន់របស់ពួកគេឡើយ កុំថាឡើយការស្វែងរកព្យាបាល ។
លទ្ធផលសិក្សានេះមានសារៈសំខាន់បំផុតសម្រាប់ពង្រឹងការព្យាបាលជំងឺមហារីកសុដន់ និង ទាក់ទងដល់កម្រិតយល់ដឹងរបស់ស្ត្រីអំពីរោគសញ្ញា និង អាកប្បកិរិយារបស់ពួកគេ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Nitin Gangane នៅសាកលវិទ្យាល័យ Umea University ក្នុងប្រទេសស៊ុយអែត បានឱ្យដឹង ៕ សុផល (ប្រភព៖ zeenews.com)