រាងស្អាតត្រូវចិត្ត ហើយសំខាន់ OPPO F7 នៅមានលក្ខណៈពិសេសៗ ច្រើនយ៉ាងនេះផង !
បន្ទាប់ពីក្រុមហ៊ុន OPPO បានប្រកាសសម្ពោធទូរស័ព្ទដៃនៅថ្ងៃទី ២០ ខែមេសា ខាងមុខនេះនៅលើទំព័រហ្វេសប៊ុក អ្នកគាំទ្រជាច្រើន comment សាកសួរអំពីព័ត៌មាននានាទាក់ទងនឹងការសម្ពោធផលិតផលថ្មីនេះ ជាពិសេសអំពីលក្ខណៈពិសេសរបស់ OPPO F7 ។ ដូច្នេះ តោះ! សូមមកមើលលក្ខណៈពិសេសៗរបស់ OPPO F7 ទាំងអស់គ្នា ៖
- រចនាបថ៖ ខ្នងខាងក្រោយភ្លឺរលោងដូចជាកញ្ចក់ និង ស្រោបមកដល់មុខជាប្រភេទ Uni-Body ហើយកាមេរ៉ាមិនលៀនមកច្រើនទេ និង មានស៊េនស័រសម្រាប់ស្កេនម្រាមដៃថែមទៀតផង ។
- អេក្រង់ធំ Super Full Screen (Notch Screen)៖ ប្រើប្រាស់នូវអេក្រង់ LTPS IPS LCD មានទំហំ ៦.២៣ អ៊ីង លាតប្រហែល ៨២.៥% នៃផ្ទៃខាងមុខ ជាអេក្រង់ទ្រវែងមានវិមាត្រ 19:9 Ratio មានកម្រិតបង្ហាញ Full HD+ (2280 x 1080 ភិចស៊ែល) និង ដង់ស៊ីតេអេក្រង់ ៤០៥ ppi ។
- បច្ចេកវិជ្ជាស្គេនមុខដោះសោរ៖ មិនត្រឹមតែមានស៊េនស័រស្គេនម្រាមដៃទេ សូម្បីតែបច្ចេកវិជ្ជាដោះសោរដោយស្គេនទម្រង់មុខ ក៏លឿនទាន់ចិត្តផងដែរត្រឹមតែ 0,08 វិនាទីតែប៉ុណ្ណោះ ។
- កាមេរ៉ាមុខ ២៥ មេហ្គាភិស៊ែល៖ ជាមួយកម្រិត Aperture f/2.0 ប្រើប្រាស់លេនទូលាយល្អ និងsensor HDR ចាប់រូបភាពស្រស់ស្អាតជាមួយបច្ចេកវិជ្ជា AI Beauty 2.០ ដែលអាចចាប់យកចំណុចសំខាន់ៗលើមុខមនុស្សយើងចំនួន ២៩៦ ចំណុចនៅពេលថត ធ្វើឲ្យទៅជាស្រស់ស្អាត មិនប្លែកពីធម្មតាច្រើនឡើយ ជាមួយនឹងបច្ចេកវិជ្ជាជំនាញខាងសម្រស់ ដែលគណនាទម្រង់មុខបានដល់ ៨ លានប្រភេទ ។ ផ្ទៃខាងក្រោយក៏អាចថតព្រាលបានដោយមុខងារ Bokeh Mode ។ ចំណែកកាមេរ៉ាក្រោយទំហំ ១៦ មេហ្គាភិចស៊ែល Aperture f/1.8 និង ថតវីឌីអូកម្រិត Full HD បាន ។
- ថាមពលថ្ម (3400mAh)៖ សម្រាប់អ្នកចូលចិត្តទូរស័ព្ទដែលមានថ្មកាន់បានយូរ OPPO F7 ពិតជាជម្រើសមួយដ៏ប្រើសើរបំផុត ត្បិតថាវាមានមុខងារ AI Battery Management ដែលអាចសំចៃថ្ម មិនថានៅពេលប្រើប្រាស់ ឬទុកចោលក៏ដោយ ។
- ដំណើរការលឿន៖ OPPO F7 ក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធ (ColorOS 5.0 system) ជា system របស់ OPPO ចុងក្រោយដែលបាន Upgrade ដំណើរការដោយ Android 8.1 ជំនាន់ចុងក្រោយ ដែលធ្វើឲ្យប្រព័ន្ធប្រតិបត្តិការដំណើរការបានរយ៉ាងលូនល្អ ។ កម្លាំងម៉ាស៊ីនរបស់ OPPO F7 ប្រើប្រាស់ឈីប Helio P60 ទើបនឹងចេញថ្មី មានរ៉េមទំហំ ៤ ឬ ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៦៤ ឬ ១២៨ ជីកាបៃ ហើយវាក៏មាន សមត្ថភាពបន្ថែម microSD បានដល់ ២៥៦ ជីកាបៃ ផងដែរ ។
- ពណ៌៖ OPPO F7 ក៏មានជាពណ៌ក្រហម (Solar Red) ពណ៌ប្រាក់ (Moonlight Silver) និង ពណ៍ខ្មៅ (Diamond Black) តួខ្លួនជាប្រភេទ Glossy Design ដែលនេះជាចំណុចពិសេសទាក់ទាញសម្រាប់អ្នកប្រើប្រាស់ទូទៅ ជាពិសេសគឺយុវវ័យតែម្តង ។
- ពហុមុខងារលើអក្រង់៖ OPPO F7 គឺជាម៉ូដែលដំបូងបង្អស់ដែលភ្ជាប់មកជាមួយនូវពហុមុខងារ (multi-tasking full screen) អាចមើលសារ និង ឆ្លើយតបបានកាន់តែលឿន និង បើកមុខងារមួយចំនួនកាន់តែងាយស្រួល ទោះបីជាលោកអ្នកកំពុងតែទស្សនាវីឌីអូ ឬកំពុងលេងហ្គេមក៏ដោយ ។ ហើយនេះក៏ជាមុខងារដែលទើបតែមានលើ OPPO F7 មុនគេបង្អស់ដែលមិនទាន់មាននៅលើទូរស័ព្ទផ្សេងទៀតឡើយ ។
- Navigation gesture៖ OPPO F7 មានបំពាក់នូវមុខងារអូសលើអេក្រង់ ឬមុខងារប្រើកាយវិការ ដែលលោកអ្នកអាចប្រើក្នុងការត្រឡប់ថយក្រោយ ឬត្រលប់ទៅ Home បានយ៉ាងងាយ និង រហ័សទាន់ចិត្ត ។
បើយើងមើលតាមលក្ខណៈពិសេសរបស់ម៉ូដែល OPPO F7 យើងឃើញថា លើកនេះ OPPO ពិតជាធ្វើបានល្អគួរឲ្យកត់សម្គាល់ ហើយពិតជាអាចផ្តល់ជូននូវតម្រូវការ ក៏ដូចជាបច្ចេកវិជ្ជាទំនើបទៅកាន់មនុស្សទូទៅដែលមនុស្សម្នាក់ៗចង់បាន ។ ស្គាល់លក្ខណៈពិសេសទាំងនេះហើយ តើលោកអ្នកនៅរង់ចាំអីទៀត ? សូមចាប់ផ្តើមធ្វើការកុម្ម៉ងទិញកំពូលស្មាតហ្វូនស៊េរីចុងក្រោយរបស់ OPPO ដើម្បីទទួលបាននូវបទពិសោធដ៏រីករាយនៃបច្ចេកវិជ្ជាថ្មីៗទាំងនេះ ៕